ការប្រកួតក្នុង តំបន់ទី​ ៣

September 26, 2019

ការណែនាំ

  • ក្នុង​តំបន់​នេះ​នឹងត្រូវធ្វើការប្រកួតជម្រុះតាមបណ្តាខេត្តជាសមាជិកដើម្បីស្វែងរកក្រុមខ្លាំងប្រចាំខេត្តនីមួយៗ ហើយបន្តធ្វើការប្រកួតក្នុងវិញ្ញាសារ AK2(Bomb Mode)​ ​តំណាង​ឲ្យ​តំបន់ទី៣ទៅ​កាន់​ NET ២០១៩ FINAL ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​រាជធានីភ្នំពេញ។

+ការ​ចុះឈ្មោះ រហូត​ដល់​ថ្ងៃ​ទី ២៣ ខែ តុលា​ ​ឆ្នាំ​២០១៩​ ។ ក្រុម​ដែល​ចុះ​ឈ្មោះ​តម្រូវ​ឲ្យ​​សមាជិកយ៉ាងតិចម្នាក់​ជា​អ្នក​រស់​នៅ​ក្នុង​ ខេត្ត​ ឬ​ក្រុង​ដែល​ប្រកួត​ក្នុង​តំបន់​ទី​៣​នេះ ។

 

ចំនួនក្រុមនៃខេត្តដែលត្រូវប្រកួតប្រចាំតំបន់

+ វិញ្ញាសារ AK2 (Bomb Mode)៖

  • ខេត្ត​បាត់ដំបង ៣​ក្រុម
  • ខេត្តបន្ទាយមានជ័យ ២ក្រុម
  • ខេត្តពោធិ៍សាត់ ១ក្រុម
  • ខេត្ត​ប៉ៃលិន ១ក្រុម
  • ខេត្ត​កំពង់ឆ្នាំង ១ក្រុម

 

+ពេល​វេលា​នៃ​ការ​ប្រកួត

ការ​ប្រកួតជម្រុះប្រចាំ​​ខេត្ត​៖

  • កំពង់​ឆ្នាំង, ពោធិ៍សាត់, បាត់​ដំបង,ប៉ៃលិន​ និង​បន្ទាយ​មាន​ជ័យ​ ​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា​ ឆ្នាំ​២០១៩ ដំណាល​គ្នា។
  • ក្នុងករណីដែលមានចំនួនក្រុមចុះឈ្មោះច្រើនយើងនឹងធ្វើការផ្លាស់ប្ដូរពេលវេលា។
  • ប្រកួតជ្រើស​រើស​ជើង​ឯក​ប្រចាំ​តំបន់​៖
  • នៅ​ថ្ងៃទី​ ២៦ ខែ តុលា ឆ្នាំ​ ២០១៩ (ក្រុមទាំងអស់នឹងប្រកួតស្វែងរកលេខ១ និង​លេខ២)  ជា​ប្រកួត​តាម​បែប​ Online Competition ដោយមានការ Live ផ្ទាល់ពី Facebook Page របស់ AK Sabay *OfficialPage

 

+ ​  លក្ខខ័ណ្ឌ​នៃ​ការ​ប្រកួត

+  សំគាល់​:

  • ក្រុម​ដែល​ឈ្នះ​តំណាង​ឲ្យ​តំបន់ទី៣ នឹង​ទទួល​បាន​ការ​ស្នាក់​នៅ អាហារ​ និង​ការ​ធ្វើដំណើរ​ នៅ​ពេល​ប្រកួត​ NET FINAL ២០១៩។
  • ប្រសិន​បើ​ក្រុម​ណា​មួយ​បោះបង់​សិទ្ធ​ក្នុង​ការ​ប្រកួត​ នោះ​ត្រូវ​ជំនួស​ដោយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​បន្ទាប់។
  • ក្រុមការងាររបស់យើង រក្សាសិទ្ធិក្នុងការកែប្រែដោយមិនចាំបាច់ជម្រាបជូនជាមុន។
  • ចំណាំ៖ កីឡាករណា​​ដែលបាន​​​ជាប់​​ប្រចាំ​តំបន់​រួចហើយ​មិន​មាន​សិទ្ធ​ទៅ​ប្រ​កួត​នៅ​តំបន់​ផ្សេងបាន​ទេ។ ប្រសិន​បើ​​ក្រុម​ការងារ​យើង​ចាប់បាន​នោះ​កីឡាករ​រូប​នោះ​នឹង​ត្រូវ​ដក​ចេញ​ពីការ​ប្រកួត​​ NET 2019 តែម្ដង រីឯក្រុម​ដែលអនុញ្ញាត​អោយ​កីឡាករ​ដែល​ជាប់ហើយ​មកចូល​ជា​សមាជិក​ក្រុមនោះយើងនឹង​ដក​សិទ្ធ​​ប្រកួត​ប្រចាំតំបន់​នោះចេញ។

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168