ពិភពរីករាយក្នុងវិមានឥន្ទធនូ

September 28, 2013

ភាពរីករាយ​ជា​មួយ​មិត្តភក្តិ​ បាន​មក​ដល់​ហើយ​ នោះ​គឺ​ការ​ជជែក​កម្សាន្ត​ជា​មួយ​គ្នា​រវាង​មិត្ត​ ​ក្នុង​សេវា​កម្សាន្ត​ AK Online​ ​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​វគ្គ​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ Rainbow ​Castle​។​ការ​​ update​ version​ ​​ថ្មី​​មួយ​​ទៀត​​នេះ​​គឺ​ ​ដែល​​មាន​​ទិដ្ឋ​​ភាព​​ស្រស់​​ស្អាត​​ ​បូក​​រួម​​ទាំង​​ផែន​​ទី​​នេះ​ ​ពោរ​​ពេញ​​ដោយ​​ទិសភាព​ប្លែក​​ ​សម្រាប់​​អ្នក​​​កម្សាន្ត​ទាំង​ឡាយ​​។​​ចំពោះ​​​ការ​ ​​update​ ​​ថ្មី​​នេះ​​​បាន​​​បង្កើន​​​ភាព​​​​ទាក់​​ទាញ​​មួយ​​កំរិត​​ ​រួម​ទាំង​​​បាន​​​​បន្ថែម​​​សំភារៈ​​ស្អាត​​ៗ ​និង​​សព្វាវុធ​​ដ៏​​ទំនើប​​​​អស្ចារ្យ​ ​​​ជា​​​ច្រើន​​ទៀត​​។​​ចំនែក​​ឯ​​ការ​ ​update​ ​​ថ្មី​​​នេះ​​វិញ​និង​​​​ធ្វើ​​ឡើង​​នៅ​ ​ថ្ងៃ​​ច័ន្ទ​ ​ទី៣០ ​​ខែ​​កញ្ញា​ ​ឆ្នាំ​​២០១៣។

  • ផែនទីថ្មីសម្រាប់វគ្គជជែកកម្សាន្ត

នៅក្នុង Version ថ្មី​នេះ​ដែរ​ក៏​មាន​បន្ថែម​ជូន​នូវ​ផែន​ទីថ្មី​១ ទៀត​សម្រាប់​វគ្គ​ ​Sabay ​Bar ​គឺ Rainbow Castle​។​​ផែន​​ទី​​នេះ​​ត្រូវ​​ឲ្យ​​​អ្នក​​កម្សាន្ត​​​ធ្វើ​​​ការ​ ​ជជែក​កម្សាន្ត​ជា​មួយ​មិត្ត​ភក្តិ​ក្នុង​សេវា​កម្សាន្ត ​AK Online ​ជា​ទិដ្ឋ​ភាព​ក្នុង​វគ្គ​ថ្មី​នេះ​មាន​ភាព​ស្រស់​ត្រកាល​គួរ​ឲ្យ​ចង់​ចូល​កម្សាន្ត​ ​ជាពិសេស​​គឺ​ការ​ឡើ​ង​ទៅ​កាន់​ឥន្ទធនូ។

  • សំភារៈ​ដែល​គួរ​តែ​មាន​ក្នុង Version 2.1.6.397

    Wise Libra(Assault)
    ជាកាំភ្លើងដែលមានភាព​ស្រស់​ស្អាត​តែ ​កំលាំង​បាញ់​មិន​កន្រ្តាក់​ ជា​ពិសេស​អាច ​Zoom ​បាន​នឹង​អនុភាព​កាន់​តែអស្ចារ្យ​។
    Bass(Assault)

    ជាកាំភ្លើងបាញ់រះថ្មី ងាយ​ស្រួល​សម្រាប់​ការ​ប្រយុទ្ធគ្នា​លក្ខណៈ​ជា​ក្រុម​ ជា​ពិសេស​រូបរាង​ជា​ហ្គីតាប៉ាស់​។
    Music M500(Pistol)

    ជាកាំភ្លើងខ្លីថ្មី ដែលធ្វើឡើងតាមបែបតន្រ្តី សាកសមទៅនឹងអ្នកដែលចូលចិត្តបាញ់កាំភ្លើងខ្លី។

   Microphone(Grenade)

​​​​​  ជាប្រភេទគ្រាប់បែកមានលក្ខណៈដូចក្បាល់មេក្រូ តែកំលាំងផ្ទុះខ្លាំង។

  • បន្ថែមសំភារៈថ្មីៗជាច្រើនដូចជា៖

AK Team