កាន់តែសប្បាយជាមួយវគ្គ T-Ghost​​ ថ្មី

November 23, 2013

កាន់​តែ​សប្បាយ​រីករាយ​ជា​មួយវគ្គ​ T-Ghost​​ ថ្មី​ ​ដោយ​​អ្នក​កម្សាន្ត​​ទាំង​ឡាយ​​​ត្រូវ​តែ​មាន​​ភាព​រហ័ស​នឹង​​អត់​​ធ្មុត​ដើម្បី​​អាច​​ប្រយុទ្ធ​ជា​ Ghost ​ក្នុង​ផែន​ទី​ថ្មី​នេះ​។​ហើយ​​​អ្នក​កម្សាន្ត​​នឹង​មាន​​អារម្មណ៍​ថា​​ខ្លួន​អាច​ក្លាយ​ជា​​គោល​​ដៅ​ដែល​​ Ghost ​នឹង​ត្រូវ​ចាក់​ក​។​​សម្រាប់​​ការ​​​ ​update version ​​ថ្មី​នេះ​ដែរ ​AK Online ​បាន​​​បន្ថែម​​​ផែន​ទី​​​ថ្មី​ប្លែក​​នោះ​​គឺ​ ​Aircraft Carrier​។​​ចំពោះ​​ការ ​update ​ថ្មី​នេះ​​បាន​​បង្កើន​​ភាព​​​ទាក់​ទាញ​ជាង​នោះ​ រួម​ទាំង​​បាន​​​បន្ថែម​​សំភារៈ​ស្អាត​ៗ និង​សព្វាវុធ​ដ៏​ទំនើប​​​អស្ចារ្យ​ ​​ជា​​ច្រើន​ទៀត​។​ចំនែក​ឯ​ការ update ថ្មីនេះ​វិញ​និង​ធ្វើ​ឡើង​នៅ​ ថ្ងៃ​ច័ន្ទ ​ទី២៥​ ​ខែ​​​​​វិច្ឆិកា​ ​ឆ្នាំ២០១៣​។

  • ចំនុចពិសេសនៅក្នុងផែនថ្មីនេះ

    នៅក្នុងផែនទីថ្មីនេះត្រូវបានបន្ថែមនូវចំនុចពិសេសដែលខុសពីវគ្គ Ghost Mode មុនៗដោយក្នុងផែន​ទីថ្មីនេះអាចឲ្យ​អ្នកកម្សាន្តក្លាយជា Ghost បន្ទាប់ពីត្រូវបានគេសម្លាប់ហើយកើតឡើងវិញ។

    ១.​ អ្នកកម្សាន្តម្ខាងៗតម្រូវឲ្យមានសមាជិកចាប់ពី៣អ្នកឡើងទៅទើបអាចមានឪកាសក្លាយជា Ghost​។

    ២. ទាំងក្រុមពណ៌ក្រហមទាំងក្រុមពណ៌ខៀវគឺសមាជិកសុទ្ធតែអាចកើតជា​ Ghost ទាំងសងខាង។

    ៣. គួរបញ្ជាក់ថា Ghost អាចប្រើប្រាស់បានតែសំភារៈ Melee ប៉ុណ្ណោះ។

  • ផែនទីថ្មីសម្រាប់វគ្គសង្រ្គាម​ជាក្រុម

នៅក្នុង Version ថ្មី​នេះ​ដែរ​ក៏​មាន​បន្ថែម​ជូន​នូវ​ផែន​ទីថ្មី​១ ទៀត​សម្រាប់​វគ្គ​ T-Ghost Mode គឺ Aircraft Carrier​។ផែនទីទាំងពីរនេះត្រូវឲ្យ​អ្នកកម្សាន្ត​ធ្វើ​ការ​វាយ​ប្រយុទ្ធ​គ្នាដោយមិនអនុញ្ញាតឲ្យសត្រូវតបតបានឡើយ។

  • សំភារៈ​ដែល​គួរ​តែ​មាន​ក្នុង Version 2.1.6.402

Resolute Sagittarius(Pistol)
ជាប្រភេទកាំភ្លើងខ្លីស៊េរីថ្មីមានរាងតូច តែពេលបាញ់លំនឹងមិនរេកាណុង។
NBA RG6(Artillery)
ជាប្រភេទ​កាំ​ភ្លើង​​ធំ​សម្រាប់​បាញ់​ផ្លោង ​ទៅ​លើ​សត្រូវ​ពី​ចំងាយ​ឬនៅ​ជិត​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។
NBA Battleax(Melee)
ជាប្រភេទពូថៅមុខពីរថ្មី រូបរាងស្រស់ស្អាត​​ ថែមទាំងល្បឿនកាប់លឿនទៀតផង។
NBA Stg44(Assault)
ជាប្រភេទកាំភ្លើងថ្មីរូបរាងស្រស់ស្អាត រួមទាំងកំលាំងបាញ់ខ្លាំងនិងដូរបង់លឿន។
Basket Ball(Grenade)
ជាគ្រាប់បែកមានរាងដូចបាល់ Basket តែធាតុពិតវាជាគ្រាប់ដែលមានកំលាំងផ្ទុះខ្លាំង។
  • បន្ថែមសំភារៈថ្មីៗជាច្រើនដូចជា៖

AK Team