ខួប៤ឆ្នាំក្នុងការិយាល័យយក្ស

October 3, 2014

ម្តង​នេះ​អ្នក​កម្សាន្ត​ទាំង​ឡាយ​ច្បាស់​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ជាក់​ជា​មិន​ខាន​ឡើយ​ ​ដោយ​ការ​ update ​លើក​នេះ​ ​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​ផ្តល់​ជូន​អ្នក​ដែល​ចូល​ចិត្ត​ប្រយុទ្ធ​គ្នា​ជា​លក្ខណៈ​ក្រុម​។ ​អ្វី​ដែល​ពិសេស​នោះ​គឺ​ផែន​ទី​ថ្មី​ ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ប្រយុទ្ធ​គ្នា​ដោយ​ប្រើ​កាំ​ភ្លើង ​Snip​ ​ដែល​វគ្គ​នេះ​មាន​ឈ្មោះ​ថា​ការិយាល័យ​យក្ស​។​ ​​​​​​​​​​​​​ចំពោះ​​​​​​​​​​ការ​​​​​​ ​​​update​ ​​​​​ថ្មី​​​​​នេះ​​​​​បាន​​​​​​បង្កើន​​​​​​​ភាព​​​​​​​​​ទាក់​​​​​ទាញ​​​​​​ជាង​​​នោះ​​​ ​រួម​​​ទាំង​​​​​បាន​​​​​​បន្ថែម​​សំភារៈ​​​ស្អាត​​​ៗ ​​និង​​​​សព្វាវុធ​​​ដ៏​​​ទំនើប​​​​​​អស្ចារ្យ​​​ជា​​​​​ច្រើន​​​​ទៀត​​។ ​​​ចំនែក​​​ឯ​​​ការ​ update​ ​​ថ្មី​​នេះ​​​​វិញ​​​​និង​​​​ធ្វើ​​​​ឡើង​​​នៅ​​ ថ្ងៃ​​ពុធ ​​ទី០៨ ខែតុលា ​ឆ្នាំ២០១៤​។

  • ផែនទីថ្មីសម្រាប់វគ្គ​​ប្រយុទ្ធគ្នាជាក្រុម

នៅក្នុង Version ថ្មី​នេះ​ដែរ​ក៏​មាន​បន្ថែម​ជូន​នូវ​ផែន​ទីថ្មី​១ ទៀត​សម្រាប់​វគ្គ​ PVP គឺ ការិយាល័យយក្ស។ ​ចំពោះ​វគ្គ​ថ្មី​នេះ​គឺ​​តំរូវ​​អោយ​​អ្នក​​​កម្សាន្ត​​​ទាំង​​ឡាយ​​​ធ្វើ​ការ​​ ប្រយុទ្ធ​​​គ្នា​​​​​ក្នុង​បន្ទប់​ការិយាល័យ​យក្ស​ ​តម្រូវ​អោយ​អ្នក​ប្រយុទ្ធ​ដោយ​ប្រើ​កាំ​ភ្លើង​ Snip​។

 

  • បញ្ចូល AK Gold ដើម្បីទទួលសព្វាវុធថ្មី

ចាប់​ពី​ថ្ងៃ​ទី​​០៨ ខែតុលា ​ដល់​​​ថ្ងៃ​​ទី២៦ ខែតុលា ឆ្នាំ​២០១៤ បន្ទាប់​​ពី​​ការ ​update ​នូវ ​version 2.1.6.434 រួច​​រាល់​​ហើយ​​អ្នក​​កម្សាន្ដ​​ទាំង​​អស់​​អាច​​បញ្ចូល​ AK Gold ​​ ​ដើម្បី​​ទទួល​​បាន​ ​សព្វាវុធ​ និង​​សម្ភារៈ​ពិសេស​ៗ​ដូច​ខាង​ក្រោម៖

១.​បញ្ចូល ៤០AK Gold ទទួលបាន

V5 Combination (១ដង)

២.​បញ្ចូល ២០០AK Gold ទទួលបាន


Venom (៦០ថ្ងៃ)

៣.​បញ្ចូល ៤០០AK Gold ទទួលបាន

Sandman (៦០ថ្ងៃ)

៤.​បញ្ចូល ៨០០AK Gold ទទួលបាន

Lighting (៦០ថ្ងៃ)

៥.​បញ្ចូល ១៦០០AK Gold ទទួលបាន

Anniversary Pet Egg

៦.​បញ្ចូល ២៤០០AK Gold ទទួលបាន

4th Anniversary Fashion​ (Forever)

៧.​បញ្ចូល ៣២០០AK Gold ទទួលបាន

Purger (៣៦៥ថ្ងៃ)

  •  សំភារៈ​ដែល​គួរ​តែ​មាន​ក្នុង Version 2.1.6.434

Salvo(Grenade)

នេះជាគ្រាប់បែកប្រភេទថ្មីដែលមានកំលាំងផ្ទុះខ្លាំងមិនចាញ់គ្រាប់បែកដ៏ទៃទៀតឡើយ។

Revel ARX160(Assault)

សម្រាប់កាំភ្លើងនេះប្រហែលជាអ្នកធ្លាប់ស្គាល់រួចមកហើយចំពោះកំលាំងខ្លាំងនិងបាញ់ឈឺផងដែរ។

  • ព្រឹត្តិការណ៍ផ្សេងៗក្នុង AK Online

ចាប់ ​ពី​ថ្ងៃ​ទី​​០៨ ខែ​ តុលា ដល់​ថ្ងៃ​ទី ១០ ខែ វិច្ឆិកា ឆ្នាំ​២០១៤ អ្នក​កម្សាន្ដ​ទាំងអស់​គ្រាន់​តែ​ចូល​កម្សាន្ដ​នឹង​ទទួល​បាន​រង្វាន់​ដូចខាង ​ក្រោម​៖

  • បន្ថែមសំភារៈថ្មីៗជាច្រើនដូចជា៖

 

AK Team