Soul ជាអ្វី?

May 10, 2016

អ្វីទៅជា Soul ?

Soul គឺ​ជា​មុខ​ងារ​ថ្មី​មួយ​នៅ​ក្នុង AK Online ដែលវា​អនុញ្ញាតិ​ឲ្យ​យើង​អាច​ធ្វើ​ការ​បន្ថែម​អនុភាព​ទៅ​លើ​កាំភ្លើង​របស់​យើង​តាម​រយៈ​ការ​ដាក់ Soul នេាះ​ចូល​ទៅ​ក្នុងកាំភ្លើង ហើយ​វា​អាចនិង​ចេញ​ពន្លឺនៅជុំវិញកាំភ្លើង ឬ បាញ់ចេញកាំរស្មីជារូបភាពផ្សេងៗទៅតាមកម្រិតដែលយើង upgrade Soul នោះ។

នៅក្នុងមុខងារ (Function) នេះ​ចែកចេញជា ៤ Option តូចរួមមាន៖

  1. Split(បំបែក)
    មុខងារនេះសម្រាប់ឲ្យ​យើង​ធ្វើ​ការ​បំបែក​កាំភ្លើង​ដើម្បី​យក​ Soul ឬ Soul Fragment ដូច្នេះប្រសិនបើ កាំភ្លើងរបស់យើងល្អ(ឧទាហរណ៍៖ផ្កាយ៨)ហើយមានរយៈពេលច្រើនថ្ងៃនោះនៅពេលអ្នកធ្វើការបំបែកវានិងទទួលបាន Soul ដែលមានបូក Attribute ល្អៗ។
    ​​ 
  2. Equip(ដាក់ត្បូង)
    មុខងារនេះសម្រាប់ឲ្យយើងធ្វើការដាក់ Soul ចូលទៅក្នុងកាំភ្លើងរបស់យើង
     
  3. Remove(ដកត្បូង)
    មុខងារនេះសម្រាប់ឲ្យយើងធ្វើការដក Soul ដែល​យើង​បាន​ដាក់​ចូលកាំភ្លើងយើងហើយ ចេញមកវិញដើម្បីផ្លាស់ប្ដូរ Soul ឬ យក Soul នោះ​ទៅ​ដាក់​នៅ​លើ​កាំភ្លើង​ផ្សេង​ទៀត
     
  4. LevelUp(បង្កើនកម្រិត)
    មុខងារនេះគឺសម្រាប់ឲ្យយើងធ្វើការបង្កើនកម្រិត Soul របស់យើងព្រោះថានៅពេលដែលយើងទទួលបាន Soul ដំបូងគឺវាមាន Level 1 ដូច្នេះ​យើង​ត្រូវ​upgrade វាឲ្យឡើង Level ដើម្បី​ឲ្យ​ Soul នោះ​បូក​ Attribute កាន់តែខ្លាំង
     

អនុភាពរបស់ Soul ទៅតាមកម្រិត (Level 1-10)

បច្ចុប្បន្ត Soul មាន​កម្រិត​ខ្ពស់បំផុតត្រឹម​តែ 10 Level ប៉ុណ្ណោះ​ហើយកម្រិតដែលមានលក្ខណៈពិសេសគឺនៅ​ Level 8(Flame) និង Level10(Heart of Soul) ចំណែក Level ផ្សេងៗគឺ​បូក Attribute ទៅតាម Option របស់ Soul នីមួយៗ ។

Flame : Soul Lv8

នៅពេលដែលអ្នកធ្វើការ upgrade Soul ក្នុងកាំភ្លើងរបស់អ្នកបានដល់កម្រិត level 8 ដែល​មានឈ្មោះថា Flame នោះនៅពេលដែលបាញ់អ្នកនិងឃើញមានចេញនៅកាំរស្មីផ្សេងៗទៅតាមឈ្មោះនៃ Flame ដូចខាងក្រោម៖

Flame : Blueray

Flame : Electronic

Flame : Lightning

Flame : Frost

Flame : Mini

Flame : Red White

Flame : Roar

Flame : Wolf

Flame : Wolf

Flame : Yellow

Heart of Soul: Soul Lv10

នៅពេលដែលអ្នកធ្វើការ upgrade Soul ក្នុងកាំភ្លើងរបស់អ្នកបានដល់ Level10 ហើយប្រសិនបើ Heart of Soul Option របស់ Soul នោះមានឈ្មោះស្របទៅតាមម៉ូដរបស់កាំភ្លើងនោះវានឹងចេញពន្លឺ effect ជុំវិញកាំភ្លើងឬប្រែរូបរាងកាំភ្លើងដូចរូបខាងក្រោម។

បញ្ជាក់៖

  • សូមបញ្ជាក់ផងដែរថា Soul របស់​អ្នក​គឺ permanent ដូច្នេះ​ទោះ​បី​ជា​អ្នក​ដាក់​ចូល​ទៅ​ក្នុងកាំភ្លើង​ដែល​មាន​រយៈ​ពេល​ក៏​ដោយ​នៅ​ពេល​ដែលកាំភ្លើង expire នោះ Soul នឹង​ធ្លាក់​ចូល​ទៅ​ក្នុង mail របស់​អ្នក​វិញ​ហើយ​អ្នក​អាច​យក​ទៅ​អ្នក​នៅ​លើ​កាំភ្លើង​ផ្សេង​ៗ​ទៀត​បាន
  • Gun Soul Crystal គឺ​ជា​ប្រភេទ​កាតសម្រាប់​បន្ថែម​ Exp Soul ទៅ​លើ Soul ហើយ​អ្នក​អាច​ស្វែង​រក​វា​បាន​ដោយ​ Free ពី​ការ Recharge