Loyalty Process

July 4, 2016

ចាប់ពីខែកក្កដានេះតទៅ សេវាកម្សាន្ត AK2 នឹងមព្រឹត្តការណ៍ Loyalty Process ដោយមានការបន្ថែមនូវសម្ភារៈ សម្លៀកបំពាក់ ក៏​ដូច​ជា​សព្វាវុធ​ពិសេសៗ​ចូល​ទៅ​ក្នុង​ការ​បញ្ចូល AK Gold​ជារៀង​រាល់​ខែ។

ដូចនៅក្នុងខែកក្កដានេះស្រាប់គឺមានការបញ្ចូលត្រឹមតែ ៨០AK Gold ប៉ុណ្ណោះ នោះអ្នកកម្សាន្តនឹងទទួលបាននូវ Golden M82A1(Sniper) ប្រើរយៈពេលមួយឆ្នាំ។ អ្នកទាំងអស់គ្នាប្រាកដជារអ៊ូថា គ្មានគ្រាប់សម្រាប់ប្រើលើ Sniper នេះជាមិនខាន។ អ្នកកម្សាន្តអាចចូលទៅក្នុង Mall ដើម្បីធ្វើការជាវគ្រាប់ ប៉ុន្តែសូមកុំភ្លេចរាល់ការបញ្ចូល និងចំណាយ AK Gold ក៏មានផ្តល់ជាគ្រាប់ហ្រ្វីៗផងដែរ។ មិនតែប៉ុណ្ណោះ AK2 ក៏មានធ្វើការចាប់ Lucky Draw ដើម្បីផ្តល់ជូននូវគ្រាប់ហ្រ្វីៗបន្ថែមទៀតផងដែរជារៀងរាល់សប្តាហ៍។

ចង់ដឹងថាសម្ភារៈ សម្លៀកបំពាក់ ក៏​ដូច​ជា​សព្វាវុធ​ពិសេសៗ​មួយណាដែលចូលខ្លួនមកធ្វើជាកាដូដ៏អស្ចារ្យសម្រាប់អ្នកទាំងអស់គ្នានៅខែក្រោយៗទៀតនោះ សូមរង់ចាំមើលទាំងអស់គ្នាណា៎!

សូមរក្សានូវគណនីជាទីស្រលាញ់របស់អ្នក ដើម្បីក្លាយជាគណនីដ៏អស្ចារ្យដែលមានសម្ភារៈល្អៗច្រើនជាងគេ ​នឹង​មាន​សិទ្ធិ​ទទួល​នូវ​កា​ដូ​ពិសេស​ៗ​ពី AK2ណា៎!

អត្ថបទ​ចេញ​ផ្សាយ​: ៤ កក្កដា ២០១៦

AK Team