ក្រុមថ្មីIncredible_Gaming មកពីណា?

July 23, 2018

សួស្តីអ្នកកម្សាន្តនិងកីឡាករប្រកួតទាំងអស់ សុខសប្បាយជាទេ? មានអារម្មណ៍យ៉ាងណាដែរបន្ទាប់ពីការប្រកួត AK2 Summer Tournamentកន្លងមកនេះ?

ថ្ងៃនេះសេវាកម្សាន្ត AK2 សូមណែនាំអំពីប្រវត្តិក្រុមដែលជាប់ចំណាត់ថ្នាក់លេខ២ក្នុងការប្រកួត AK2 Summer Tournament គឺក្រុម Incredible_Gaming ដែលក្នុងនោះមាន [MD]AmUrDaddy ជាប្រធានក្រុម និងសមាជិក៤រូបផ្សេងទៀតដូចជា [MD]TiYaNo[SA], [MD]-SeptembeR, [MD]-RozyX និង[IP]Lriz-KAT។

គួរបញ្ជាក់ផងដែរថាក្រុមRevengerមកពីខេត្តសៀមរាបមាន[IP]Lriz-KATជាសមាជិកកាន់កាំភ្លើងSniperចាំSupport [IP]Lriz-KATធ្លាប់បានចូលរួមការប្រកួតNET2017ដែលការប្រកួតនេះត្រូវបានរៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា(EFC)និងបានគាំទ្រដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ដោយជាប់ចំណាត់ថ្នាក់លេខមួយប្រចាំតំបន់ហើយបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញ តែជាអកុសលក្រុមនោះបានធា្លក់ក្នុងវគ្គជម្រុះ១៦ក្រុម។

ប៉ុន្តែនាពេលថ្មីៗកន្លងមកនេះ[IP]Lriz-KATរួមសហការជាមួយនឹងកីឡាករ៤រូបផ្សេងទៀតដែលមិនធ្លាប់បានចូលរួមការប្រកួតសោះបង្កើតជាក្រុមមួយថ្មីស្រឡាងដែលមានឈ្មោះថា Incredible_Gaming។ ក្រុមនេះពិតជាធ្វើបានល្អក្នុងការប្រកួត AK2 Summer Tournament ដែលអាចដណ្តើមយកជីលាភីលេខ២។

ថ្វីត្បិតតែជាក្រុមថ្មីទើបតែបង្កើតឡើងក៏ដោយតែពួកគេព្យាយាមហ្វឹកហាត់ ធ្វើការសហការជាក្រុម ស្តាប់ការណែនាំពីប្រធានក្រុម និងផ្តល់គំនិតល្អៗអោយគ្នាទៅវិញទៅមក រហូតធ្វើអោយពួកគេឈានមកដល់ចំណុចមួយនេះ។

នេះបញ្ជាក់អោយឃើញថា ការខិតខំប្រឹងប្រែងរបស់ពួកគេទោះមិនបានទទួលលទ្ធផលល្អឥតខ្ចោះតែអាចនិយាយថាជាលទ្ធផលមួយដែលមិននឹកស្មានដល់ ពួកគេប្តេជ្ញាថានឹងខិតខំប្រឹងប្រែងធ្វើអោយបានល្អជាងនេះ។

ចុះអ្នកវិញ? មានការសម្រេចចិត្តនិងប្តេជ្ញាក្នុងទឹកចិត្តជាកីឡាករយ៉ាងណាដែរ? ជឿថាអ្នកទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នាដែរ។ ឆាប់ត្រៀមក្រុមអោយហើយទៅ! ជួបគ្នាឆាប់ៗក្នុងការប្រកួត NET2018 ​ខាងមុខនេះណា៎!

-កុំភ្លេចចុចLike​ Follow ដាក់See Firstនិងចែករំលែកហ្វេសប៊ុក AK Sabay*OfficialPage ដើម្បីមើលព៍ត៌មានថ្មីៗណា៎!
-កុំភ្លេចចុចSubscribe និងចែករំលែកឆាណែល youtube របស់ AK Sabay*Official ដើម្បីមើលវីដេអូថ្មីៗណា៎!

GM Kevin