ក្រៅពីសមភូមរថក្រោះ នៅក្នុង Version នេះក៏មានបន្ថែមជូននូវ សំភារៈល្អៗ សព្វាវុធទំនើប សំលៀកបំពាក់ទាហានស្អាតៗ និងផែនទីថ្មី។
-
ផែនទីថ្មីសម្រាប់សង្រ្គាមឈ្លានពាន
នៅក្នុង Version ថ្មីនេះដែលក៏មានបន្ថែមជូននូវផែនទីថ្មី១ ទៀតគឺ South Sinkiang។


-
ចូលកម្សាន្ដទទួលរង្វាន់
ចាប់ពីថ្ងៃទី២២ ខែមិថុនានៅពេល update version ថ្មីនេះហើយអ្នកកម្សាន្ដទាំងអស់គ្រាន់តែចូលកម្សាន្ដភ្លាមនឹងទទួលបាន Good Luck Spray ភ្លាម ។

-
សំភារៈដែលគួរតែមានក្នុង Version 2.1.6.357
- Pure Cancer (Sniper)
ជាប្រភេទកាំភ្លើង Sniper ដែលមានឥទ្ធិពលខ្លាំងខ្លា ព្រមទាំងមានបន្ថែមអនុភាពជាច្រើនទៀត។ - Iron Fist
ជាប្រភេទកាំភ្លើង Bazooka ដែលមានកំលាំងខ្លាំងសម្រាប់កំទេចរថក្រោះ។
បញ្ជាក់៖ ចំពោះកាំភ្លើង Iron Fist នេះប្រើបានតែក្នុងវគ្គ Tank Mode តែមួយគត់។