AK នឹងធ្វើការ Update នៅព្រឹកថ្ងៃ២៤ ខែធ្នូនេះហើយ!

February 1, 2012

Attack Online សូម​ចូល​រួម​រីករាយ​ពិធី​បុណ្យ​ Merry Christmas ដោយ​ធ្វើ​ការ​ Update នៅ​ព្រឹក​ថ្ងៃទី២៤​ ខែធ្នូ​នេះ​ ដើម្បី​នាំ​យក​មក​នូវ​វគ្គ​ថ្មី​ ​អាវុធថ្មីៗ ព្រឹត្តិការណ៍​​សប្បាយៗ​ និង​ធ្វើ​ការ​បង្កើន​ការ​ការពារ​លើ​ចំនុច​អសកម្ម (Bug & Hack Tools)​ ជា​ច្រើន​ថែម​ទៀត​…

  • ការ​បន្ថែម​វគ្គ​គប់​ដុំ​ទឹកកក​ (Snowball Mode)

    វគ្គ​ Snowball គឺ​ជា​វគ្គ​ដែល​តំរូវ​អោយ​ក្រុម​ក្រហម​ និង​ក្រុម​ខៀវ​ធ្វើ​ការ​ប្រកួត​គ្នា​ដោយ​ការ​គប់​ដុំទឹកកក​ដាក់​គ្នា​ទៅ​វិញ ​ទៅ​មក​ ហើយ​ចំពោះ​ក្រុម​ដែល​ទទួល​បាន​ជ័យ​ជំនះ​គឺ​ជា​ក្រុម​ដែល​គប់​ដុំ​ទឹកកក​ ត្រូវ​ក្រុម​ម្ខាង​ទៀត​បាន​ច្រើន​ជាងគេ​។

  • ចូល​កំសាន្ត​ភ្លាម​ទទួល​បាន​រង្វាន់​ភ្លែត

    អ្នក​កំសាន្ត​ទាំងអស់​គ្រាន់​តែ​ចូល​កំសាន្ត​ក្នុង​សេវា​កំសាន្ត​ AK នៅ​ថ្ងៃទី​២៤​ និង២៥​ ខែ​ធ្នូ​ ភ្លាម​នឹង​ទទួល​បាន​ជា​សំភារៈ​ជា​ច្រើន​ដូច​ជា​៖ Snowball(30days) Christmas Apple(3days) Weapon Casting Machine និង​ទទួល​បាន​កាំភ្លើង​(3days) មួយ​ក្នុង​ចំណោម​កាំភ្លើង​ល្អៗ​ជា​ច្រើន​។

  • ធ្វើ​ការ​បន្ថែម​សំភារៈ​ថ្មីៗ​ជា​ច្រើន​ទៀត

  • ការ​ការពារ​លើ​ចំណុច​អសកម្ម​ (Hack Tools)

    ការ​បង្កើន​ការ​ការពារ​លើ​ Server ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​ចំនុច​អសកម្ម​មួយ​ចំនួន​ដូច​ជា​ ការហោះហើរ​ ការជ្រែកដី ការមើលឃើញ​នៅ​ក្នុង​វគ្គ​បំបាំង​កាយ​…