SeVen ColoR ញាប់​ដៃនឹង​ការហ្វឹកហាត់

February 1, 2012

ស្រប​ពេល​ដែល​ការ​ប្រកួត​ AK វគ្គ​ផ្ដាច់ព្រ័ត្រ​កាន់​តែ​ខិត​ជិត​មក​ដល់ ក្រុម SeVen ColoR ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ទាំង ៤ ក៏​មិន​ធម្មតា​ដែរ​គឺ​កំពុង​តែ​ហ្វឹកហាត់​សម​ជើង​គ្នា​យ៉ាង​សកម្ម ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Cambodian National Championship (CNC)។

សមាជិក​ក្នុង​ក្រុម​មួយ​រូប​បាន​ឲ្យ​ Sabay ដឹង​ថា៖ “ពេល​នេះ​សមាជិក​ទាំង ៥ នាក់​កំពុង​តែ​ហ្វឹកហាត់​ជុំគ្នា គឺ​ធ្វើ​យ៉ាង​ណា​រក​ចំណុច​ខ្សោយ​ដើម្បី​ធ្វើ​ការ​កែ​សម្រួល​ឲ្យ​បាន​ទាន់​ មុន​ការ​ប្រកួត​មក​ដល់។

សមាជិក​រូប​នេះ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ជា​ការ​ប្រកួត​ធំ​រក​ពីរ​ក្រុម​ទៅ​ ប្រកួត​លំដាប់​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី ដូច្នេះ​ត្រូវ​តែ​មាន​ការ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ និង​ដើម្បី​រក​យុទ្ធសាស្រ្ត​ថ្មីៗ​បន្ថែម​ទៀត​ក្នុង​ការ​យក​មក​ពង្រឹង​ ក្រុម។

សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ខាង​មុខ​នេះ រូប​គេ​ក៏​សង្ឃឹម​ខ្លះ​ដែរ​ថា​ក្រុម​របស់​ខ្លួន​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ បន្ត​ទៀត បើ​ទោះ​បី​ផ្លូវ​ដែល​ត្រូវ​ដើរ​នោះ​ត្រូវ​ជួប​ការ​លំបាក​មួយ​ចំនួន​ក៏​ដោយ។

SeVen ColoR ជា​ក្រុម​ជើង​ឯក​ប្រចាំ​ខែ​កញ្ញា និង​បាន​បំបាក់​ក្រុម Zxz BanhPret zXz ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ៕