AK War Journal: The Hell’s Gate និង​ RBC និយាយ​ពីផែនទី​ប្រកួត

February 1, 2012

Explosion Mode គឺ​ជា​ Mode មួយ​ដែល​ទទួល​ការ​ពេញ​និយម​ក្នុង​ការ​ប្រកួត​នៅ​ក្នុង​សេវា​កម្សាន្ត​ AK អនឡាញ ហើយ​ការ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​ខាង​មុខ​នេះ​ ក៏​មាន​ Mode ដែល​មាន​ Map ( Huangpu Terminal ) ពេញ​និយម​នេះ ផងដែរ។
បន្ទាប់​ពី​បាន​ដឹង​ពី​ផែនទី​ទាំង​នោះ​រួច​មក​ក្រុម​ RBC និង The Hell’s Gate ក៏​មាន​មតិ​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ផែន​ទី​សម្រាប់​ពួក​គេ​ក្នុង​ការ​ ប្រកួត​ខាង​មុខនេះ​ផង​ដែរ។ តើ​​​ក្រុម​ទាំង​ពីរ​មាន​មតិ​យ៉ាង​ណា​ខ្លះ ចំពោះ​ Map ដែល​បាន​ផ្តល់ឲ្យ​នោះ?

ថាន់ ណាន់ ប្រធាន ក្រុម The Hell’s Gate

“ផែន​ទី​នឹង​ គឺ​មិន​អី​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​គិត​ថា បើ​ខ្ញុំ​ដឹង​ពី​ផែន​ទី​នេះ គេ​ក៏​ដឹង​ដូច​គ្នា”។ នេះ​​ជា​សំដី​របស់​ ថាន់​ណាន់ ​​ប្រធាន​ក្រុម​ជើង​ខ្លាំង The Hell’s Gate ។ ថាន់​ណាន់ ​ក៏​បាន​បន្ថែម​ទៀត​ថា  ពួក​គេ​បាន​ហ្វឹង​ហាត់​ផែន​ទី​នេះ​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​សិក្សា​ពី​ក្បួន​យុទ្ធសាស្រ្ត​ផ្សេងៗ និង​រៀន​បំបែក​ ក្បួន​ប្រយុទ្ធ​របស់​ក្រុម​ដ៏​ទៃ ​ដែល​ចូល​កម្សាន្ត​ផែន​ទី​នេះ​ដែរ។ បន្ទាប់​ពី​បាន​ហ្វឹក​ហាត់​នោះ ថាន់ណាន់ បាន​ដឹង​ពី​ផល​ពិបាក​នៃ​ផែន​ទី​មួយ​នេះ ថា​ចំណុច​ពិបាក​គឺ​មាន​មួយ​កន្លែង​ដែល​មាន​ទីតាំង​នៅ​ Plain B ព្រោះ​ថា​​ប្រសិន​បើ​យើង​ឈរ​នៅ​កន្លែង​មួយ​នេះ គឺ​សត្រូវ​ងាយ​នឹង​បោះ​គ្រាប់​បែក​ចំ ហើយ​យើង​មាន​ភាព​គ្រោះ​ថ្នាក់​ស្ទើរ​តែ​៩០%​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​ថា​ ពួក​គេ​បាន​យល់​ដឹង​ពី​ការ​គេច គ្រាប់​បែក​នៅ​កន្លែង​មួយ​នេះ​ហើយ ខណៈ​ពេល​ដែល​គេ​អាច​បោះ​គ្រាប់​បែក​បក​ទៅ​សត្រូវ​វិញ​បាន​យ៉ាង​រហ័ស។

បូវីន ប្រធាន ក្រុម RBC

ចំណែក​ឯ​ បូវីន ​​ប្រធាន​ក្រុម​ Red Boy Club ( RBC ) វិញ​ក៏​បាន​និយាយ​ប្រាប់​ Sabay ដែរ​ថា ការ​ជ្រើស​រើស ផែនទី​សម្រាប់ ​ការ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ គឺ​មាន​លក្ខណៈ​ខុស​ពី​ស្រុក​ខែ្មរ​យើង ត្រង់​ថា​ នៅ​ស្រុក​ខ្មែរ​យើង គឺ​យើង​ចាប់​ឆ្នោត​ដើម្បី​ទទួល​យក​ផែន​ទី​ប្រកួត​ ហើយ​នៅ​ប្រទេស​ម៉ាឡេស៊ី​គឺ​គេ​ផ្តល់​ឲ្យ​​ស្រាប់​តែ​ម្ដង។ ជុំវិញ​ផែន​ទី Huangpu Terminal មួយ​នេះ បូវីន​ បាន​បន្ថែម​ទៀត​ថា​ មិន​សូវ​ជា​មាន​ការ​លំបាក​អ្វី​ដល់​ក្រុម​របស់​គេ​ទេ ហើយ​គេ​សព្វ​ថ្ងៃ​កំពុង​តែ​ហ្វឹកហាត់​ទឹក​ដៃ​ផងដែរ​​ពីផែន​ទី​នេះ ​ជា​មួយ​ក្រុម​របស់​ពូក​គេ​ ដើម្បី​ទទួល​បាន​ភាព​ឈ្លាស​វៃ រហ័ស​រហួន និង​បទ​ពិសោធន៍​ថ្មីៗ​បន្ថែម​ទៀត​ក្រោយ​ពេល​ដែល​ពូក​គេ​បាន​ចូល​កម្សាន្ត។

Explosion Mode គឺ​ជា Mode មួយ​បែប​ដែល​គេ​តែង​តែ​ពេញ​និយម​ក្នុង​ការ​ប្រកួត​នានា​នៅ​ក្នុង​សេវា កម្សាន្ត​ AK អនឡាញ មិន​ថា​ប្រកួត​ធម្មតា​ ឬក៏​ការ​ប្រកួត​ថ្នាក់​ជាតិ​នោះ​ទេ។ ការ​កម្សាន្ត​នៅ​ក្នុង​ Mode នេះ គឺ​គ្រាន់​តែ​ជា​​ការ​សាក​ល្បង​សមត្ថភាព​នៃ​ការ​ប្រើប្រាស់​ភាព​ឈ្លាសវៃ​ រហ័ស​ដៃ និង​រហ័ស​ភ្នែក​របស់​អ្នក​ដែល​ចូល​កម្សាន្ត​តែ​ប៉ុណ្ណោះ គឺ​គ្មាន​គោល​បំណង​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​ទេ៕