AK War Journal: RBC ផ្លាស់​ប្ដូរសមាជិក

February 1, 2012

ថ្មីៗ​នេះ​ក្រុម​ជើង​ខ្លាំង Red Boy Club (RBC) មាន​ព័ត៌មាន​លេច​លឺ​ថា មាន​ការ​ផ្លាស់​ប្ដូរ​សមាសធាតុ​ក្នុង​ក្រុម​របស់​ខ្លួន​ ខណៈ​ពេល​ដែល​ថ្ងៃ​ទៅ​ចូលរួម​ការ​ប្រកួត Ak World Championship ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាន់​តែ​ខិត​ជិត​មក​ដល់​នា​ពេល​ដ៏​ ខ្លី​ខាង​មុខ​នេះ។ តើ​ការ​ប្ដូរ​សមាជិក​ម្នាក់​នេះ​ អាច​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​របស់​ក្រុម​មួយ​នេះ​ដែរ​ឬ​ទេ?

បូវីន ប្រធាន​ក្រុម RBCបាន​និយាយ​ប្រាប់​ Sabay ថា ដោយ​សារ​សមាជិក​ម្នាក់​ដែល​មាន​ឈ្មោះ​YangKi មាន​កិច្ចការ​ផ្ទាល់​ខ្លួន​មិន​អាច​រួម​ក្រុម​ទៅ​ចូលរួម​ការ​ប្រកួត​បាន​ ដូច្នេះ​ក្រុម​បាន​សម្រេច​ចិត្ត​ជ្រើសរើស​សមាជិក​ថ្មី​ម្នាក់​ដែល​មាន​ រហ័សនាម​ Yuuki មក​កាន់​តួនាទី​ជំនួស YangKi។

ជុំវិញ​ការ​ផ្លាស់​ប្តូរ​សមាជិក​នេះ​ដែរ បូវីន​ បាន​បញ្ជាក់​ថា មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទម្រង់​លេង​ក៏​ដូច​ជា​បច្ចេកទេស​ក្នុង​​ ក្រុម​នោះ​ទេ ពី​ព្រោះ​សមាជិក​ថ្មី​ម្នាក់​នេះ​ក៏​មាន​សមត្ថភាព​និង​ទឹក​ដៃ​ប្រហាក់ប្រហែល ​សមាជិក​ចាស់​ដែល​បាន​សុំ​ចាកចេញ​នោះ​ដែរ។ ប្រធាន​ក្រុម​រូប​នេះ​បន្ត​ទៀត​ថា ក្រុម​របស់​ខ្លួន​នឹង​នៅ​តែ​រក្សា​ទម្រង់​លេង និង​យុទ្ធសាស្ត្រ​ដដែល​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ។

តើ​ការ​ផ្លាស់​ប្ដូរ​សមាសធាតុ​យ៉ាង​ទាន់ហន់​បែប​នេះ នឹង​ជះ​ឥទ្ធិពល​យ៉ាង​ណា​ខ្លះ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ខាង​មុខ​សម្រាប់​ ក្រុម RBC?

RBCជា​ក្រុម​ដែល​ទទួល​ចំណាត់​ថ្នាក់​លេខ​២ សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ Cambodia National Champioship នៅ​ក្នុង​សេវា​កម្សាន្ត​ AK អនឡាញ​ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ ហើយ​ដែល​ត្រូវ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​រួម​ជាមួយ​ក្រុម TheHellGate ទៅ​ចូលរួម​ការ​ប្រកួត​លំដាប់​អន្តរជាតិ AK World Championship ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ ១៤-១៥ មករា​ខាង​មុខ​នេះ៕