AK War Journal: ក្រុម​​ខ្លាំងទាំង​២​ ​ជំនាញ​ប្រើ​អាវុធ​អ្វី?

February 1, 2012

ខណៈ​ពេល​ដែល​ក្រុម​ជើង​ខ្លាំង​ទាំង​ពីរ​កំពុង​តែ​ត្រៀម​ខ្លួន​ទៅ​ប្រកួត​ បន្ត​នៅ​ប្រទេស​ម៉ាឡេស៊ី នៅថ្ងៃ​ទី១៤ ខែ​មករា​ខាង​មុខ​នេះ អាថ៌​កំបាំង​នៃ​ជំនាញ​ ក្នុង​ការ​ប្រើប្រាស់​អាវុធ​របស់​ពូកគេ​នឹង​ត្រូវ​បាន​បក​ស្រាយ​ជូន​ ប្រិយមិត្ត​ទាំងអស់​គ្នា​ ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​ពួក​គេ​មាន​សម្រាប់​ឈាន​ទៅ​កាន់​ឆាក​អន្តរជាតិ។ តើ​ក្រុម​ទាំង​ពីរ​នេះ​ មាន​ជំនាញ​អ្វី​ខ្លះ សម្រាប់​ឈាន​ទៅ​ដល់​ឆាក​ប្រកួត​អន្តរជាតិ?

“ ចំពោះខ្ញុំ​ជាមនុស្ស​លំដាប់​ទី​បី​ ក្នុង​ការ​ដើរ​ចូល​ទៅ​ក្នុង​សមរភូមិ ” នេះ​ជា​ការ​លើក​ឡើង​របស់​ ថាន់ណាន់ ដែល​ជា​ប្រធាន​ក្រុម​ The Hell’s Gate ។ ថាន់​ណាន់​ បាន​ប្រាប់​មក​ Sabay ថា គេ​មាន​ជំនាញ​ប្រើ​អាវុធ AK 47 ចំណែក​ឯ​មូលហេតុ​ដែល​គេ​ជា​មនុស្ស​ទី៣​នោះ ដោយសារ​តែ​គេ​គិត​ថា AK 47​ មិន​អាច​ដើរ​ចូល​ទៅ​បាញ់​គេ​បើក​មុខ​ឡើយ ព្រោះ​គ្រាប់​ AK 47 នេះ​ហើរ​ណាស់។ ចុះ​អ្នក​ដើរ​ទៅ​បើក​មុខ​នោះ​ជា​អ្នក​ណា ?

ក្រុមខ្លាំង ​The Hell’s Gate (ចំណាត់ថ្នាក់លេខ១ តំណាងកម្ពុជា)

KomsotSneBoy គឺ​ជា​អ្នក​បើក​មុខ​នៃ​ក្រុម​ The Hell’s Gate ដោយប្រើ​ប្រាស់​ G36 និង M4A1 បាន​យ៉ាង​ល្អ​ ស្រប​ពេល​ដែល​ AutoKillofG7 ជា​អ្នក​ចាំ​ជួយ​ Support ដោយ​ប្រើប្រាស់​ G36 និង​ Snapper ជាមួយ​ថាន់ណាន់។ ប្រធាន​ក្រុម​ម្នាក់​នេះ​បាន​បន្ថែម​ទៀត​ថា DbtGunOfG7 ជា​មនុស្សទី៤ នៅ​ក្នុង​សមរភូមិ​ដែល​ជា​អ្នក​ចេះ​ប្រើប្រាស់​អាវុធ​ពីរ​ប្រភេទ គឺ G36 និង​ Snapper តាម​កាលៈទេសៈ​ដែល​ខ្លួន​នឹង​ជួប​ពេល​ប្រកួត។ ចំណែក​ឯ​អ្នក​ចុង​ក្រោយ​ធ្វើ​អ្វី​ទៅ ? អ្នក​ចុង​ក្រោយ​គឺជា Back Support ដែល​មាន​ឈ្មោះថា HoneyKruta ប្រើ​ប្រាស់​អាវុធ G36 និង​ M4A1 ជា​ចាំ​ជួយ​អ្នក​ទាំង​បួន​នៅ​ខាង​មុខ។

ដោយ​ឡែក​ ប្រធាន​ក្រុម​ Red Boy Club បូវីន​ វិញ​បាន​បង្ហើប​ប្រាប់​ Sabay ថា គេ​ពូ​កែ​ប្រើ​ M4A1 និង Snap ក្នុង​ការ​ដើរ​បើក​មុខ​ចូល​ទៅ​ទីតាំង​នៃ​គូរ​សត្រូវ​របស់​ខ្លួន ជាមួយ​ SanSan ដែល​ជា​អ្នក​ជំនាញ​ប្រើ M4A1 ដោយ​មាន​ YuKi ជា​អ្នក​ចាំ​ជួយ​ពី​ក្រោយ ដោយ​ប្រើប្រាស់​ AUG-A3 ក្នុង​ពេល​​ប្រកួត។

ក្រុមខ្លាំងRed Boy Club (ចំណាត់ថ្នាក់លេខ២ តំណាងកម្ពុជា)

ជុំវិញ​បញ្ហា​ នេះ​ បូវីន​ បាន​បញ្ជាក់​ទៀត​ថា ការ​ដើរ​ចូល​ទៅ​ត្រង់ៗ​នៃ​ទីតាំង​គូរ​សត្រូវ​គឺ​មិន​អាច​ចេះ​តែ​ដើរ​ទៅ​នោះ​ ទេ ដូច្នេះ SgtChet ជាអ្នក​ដើរ​បើក​មុខ​ទៅ​ទីតាំង​សត្រូវ​តាម​ផ្លូវ​ផ្សេង​ពី​ក្រុម​របស់​ខ្លួន ដោយ​មាន​អាវុធ​ពីរ​ប្រភេទ​នៅ​ក្នុង​ខ្លួន​គឺ AK និង​Snapper សម្រាប់​ការ​ប្រើប្រាស់​តាម​កាលៈទេសៈ ខណៈពេល​ដែល​ StyleLove ជា​អ្នក​​ពូកែ​ស្តាប់​សម្រឹប​ជើង​គូរ​សត្រូវ​របស់​ខ្លួន​បាន​យ៉ាង​រហ័ស​ ហើយ​គេ​ប្រើ​ AK ក្នុង​ការ​ចាំ​ជួយ​អ្នក​ទាំង​បួន​ដែល​នៅ​ក្នុង​សមរភូមិ​ខាង​មុខ​។

ថ្វី​ត្បិត​តែ ​យុទ្ធសាស្រ្ដ​ និង​ជំនាញ​ប្រើប្រាស់​អាវុធ​ត្រូវ​បាន​បក​ស្រាយ​ក៏ដោយ ក៏​ក្រុម​ទាំងពីរ​នេះ នៅ​មាន​អាថ៌កំបាំង​នៃ​យុទ្ធសាស្រ្ត​ជា​ច្រើន​ដែល​ខ្លួន​បាន​ត្រៀម​សម្រាប់​ ការ​ប្រកួត​ខាង​មុខ​នេះ​ផងដែរ។

ក្រុម​ជើង​ ខ្លាំង​នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ ព្រឹក​ថ្ងៃ​ទី ១៣ ​នេះហើយ​ ដើម្បី​អោយ​មិត្ត​គាំ​ទ្រ​ទាំងអស់​គ្នា​មាន​ទំនុក​ចិត្ត​លើ​ពួក​គេ ដូច្នេះ​ពួក​គេ​ក៏​បាន​បក​ស្រាយ​ពី​ជំនាញ ​ដែល​ខ្លួន​មាន​ បន្ទាប់​ពី​បាន​ហាត់សម​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ។ Sabay សូម​ជូន​ពរ​អោយ​ក្រុម​ជើង​ខ្លាំង​ទាំងពីរ​នេះ ទទួល​ភាព​ជោគ​ជ័យ​ក្នុង​ការ​ប្រកួត​ ហើយ​កុំ​ភ្លេច​ដក​ស្រង់​បទពិសោធន៍​ថ្មីៗ​ដែល​ប្រទេស​គេ​មាន​ផង​ណា !