AK បន្ថែម​ចង្វាក់​​រាំ​Gangnam Style​

November 12, 2012

ទន្ទឹង​នឹង​ភាព​ល្បី​ល្បាញ​​ជុំ​វិញ​ពិភព​លោក​នៃ​ក្បាច់​រាំ Gangnam Style សេវា​កម្សាន្ត​​អនឡាញ​លំដាប់​លេខ ១ ក្នុង​ស្រុក​គឺ AK Online ក៏​បាន​បញ្ចូល​ក្បាច់​រាំ​នេះ​ទៅ​ឲ្យ​ទាហាន​ AK នាំ​គ្នា​រាំ ដើម្បី​បង្កើន​បទ​ពិសោធន៍​ប្លែក​ៗ​ពី​ការ​កម្សាន្ត​អនឡាញ​ផង​ដែរ។ តើ​អ្នក​ប្រយុទ្ធ AK ទាំង​អស់​ ទទួល​បាន​ក្បាច់​រាំ​នេះ​ដោយ​របៀប​ណា ?

ក្បាច់​រាំ Gangnam Style ក្នុង AK Online អ្នក​ប្រយុទ្ធ​ AK Online ទាំង​អស់​អាច​រក​បាន​តាមរយៈ Diablo AK47(Egg) ដែល​មាន​នៅ Item Mall ។ Diablo AK47(Egg) ជា​កញ្ចប់​សំណាង​មួយ ដែល​អាច​ឲ្យ​អ្នក​ក្លាហាន​ AK ទាំង​អស់ បង្វិល​យក​រង្វាន់​ប្លែកៗ​ជា​ច្រើន​ ជា​ពិសេស​គឺ​ក្បាច់​រាំ​ Gangnam Style 

 

 

Diablo AK47 (Egg) មាន​ Item ជា​ច្រើន​ដូច​ជា៖​ Water Balloons (​ប៉ោងប៉ោង​ច្រក​ទឹក) , Diablo AK47 Forever , កាំ​ភ្លើង​ខ្លី Noble Gemini ព្រមទាំង Item ប្លែកៗ​ជា​ច្រើន​ទៀត ដែល​មិន​ធ្លាប់​មាន​ក្នុង​ Version មុន។ និយាយ​ត្រលប់​មក​វិញ តើ​ប្រិយមិត្ត​ធ្លាប់​ឃើញ​អ្នក​ប្រយុទ្ធ AK Online រាំ​ Gangnam Style អត់ ? តោះ ! កុំ​ឲ្យ​ខាតពេល​យូរ ទៅ​មើល​ទាំង​អស់​គ្នា តើ​ទាហាន AK ចាក់​ក្បាច់​ដូច​ម្ចាស់​ដើម​បាន​ដល់​​កម្រិត​ណា ?

 

 

អត្ថបទ៖​តុង