ភូមិ​ទឹក​ធ្លាក់(Phumi Tek Thleak)!

November 15, 2012

ឥ​ឡូ​វ​វ​គ្គ​ថ្មី​ នៅ​ក្នុ​ង​ Version ថ្មី​រ​ប​ស់​សេ​វា​ក​ម្សា​ន្ត​ AK Online របស់​យើង​បាន​មក​ដល់​ហើយ​។​ ប្រិយ​មិត្ត​ពិត​ជា​បាន​ប្លែក​ភ្លែក​ នូវ​ទេស​ភាព​ដ៏​ស្រស់​ត្រ​កាល​ ជា​មួយ​វគ្គ​​ថ្មី​នេះ​។​ ដើម្បី​ឲ្យ​អ្នក​កម្សាន្ត​បាន​ប្រ​យុទ្ធ​ជា​ក្រុម​មាន​ភាព​កាន់​តែ​រីក​រាយ​ យើង​ក៏​បាន​បន្ថែម​​នូវ​​សព្វា​​វុធ​​ទំ​នើប​នឹង​ថ្មី​ៗ​​ រួម​ទាំង​មា​ន​​សំ​ភារៈ​​ស្អាត​ៗ​​ផង​​ដែរ​។​ ការ​ update version 2.1.6.370 ថ្មី​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ ទី១៦ ខែ​ វិច្ឆិកា ឆ្នាំ ២០១២។

កំនត់​សំគាល់​

ដោយ​សារ​តែ​មាន​ករណី​ពិសេស​ យើង​ខ្ញុំ​បាន​ធ្វើ​ការ​ Update មុន​ពេល​កំណត់​ក្នុង​គោល​បំណង​​កែ​សម្រួល​ក៏​ដូច​ជា​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​កម្ម​វិធី​ជំនួយ​(Hack) និង​ Update នូវ​​ version ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​ ភូមិ​ទឹក​ធ្លាក់​ (Phumi Tek Tleak) ។ នៅ​ក្នុង​ Version នេះ​យើង​ខ្ញុំ​សូម​ជម្រាប​ផង​ដែរ​ថា​ យើង​ខ្ញុំ​នឹង​ធ្វើ​ការ​បិទ​ គណនី (Account) ​សម្រាប់​អ្នក​កម្សាន្ត​ដែល​បាន​ប្រើ​ប្រាស់​កម្មវិធិ​ជំនួយ​ (Hack ) ជា​រៀង​រហូត​ដោយ​គ្មាន​ករណី​លើក​លែង​ ដូច្នេះ​សូមអ្នក​កម្សាន្ត​ទាំង​អស់​ជ្រាប​ជា​ដំណឹង​។

ផែនទីថ្មីសម្រាប់វគ្គសង្រ្គាម​ជាក្រុម

នៅ​ក្នុង​ Version ថ្មី​នេះ​ដែរ​ ក៏​មាន​បន្ថែម​ជូន​នូវ​ផែន​ទី​ថ្មី​១​ទៀត​គឺ​ ភូមិ​ទឹក​ធ្លាក់(Phumi Tek Thleak) ​នឹង​នាំ​​អ្នក​កម្សាន្ត​ទាំង​អស់​ទៅ​ធ្វើ​ការ​ប្រ​យុទ្ធ​គ្នានៅ​ទឹក​ដី​ដ៏​អាថ៍កំបាំង​មួយ​ដែល​ក្នុង​នោះ​អ្នក​កម្សាន្ត​អាច​ធ្វើ​ការ​ប្រយុទ្ធ​ ពី​ម្ខាង​ទៅម្ខាង​ដោយ​មាន​ទឺក​ហូរ​កាត់​នៅ​ចំ​កណ្តាល​ មិន​តែ​ប៉ុណ្ណោះ​​យើង​អាច​ដើរ​លើ​ខ្សែ​ពួរ​ រឺ​ក៏​ឆ្លង​ស្ពាន​ ដើម្បី​ទៅ​ដល់​ត្រើយ​ម្ខាង​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កម្សាន្ត​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​គ្រប់​យុទ្ធ​សាស្ត្រ​ទាំង​អស់​បាន​យ៉ាង​ងាយ​ស្រួល។

ព្រឹត្តិការណ៍​ពិសេស

ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​កម្សាន្ត​ទាំង​អស់​ ចាប់​ពី​​ថ្ងៃសៅរ៍​-អាទិត្យ​​ យើង​ខ្ញុំ​នឹង​ផ្តល់​ជូន​នូវ​ព្រឹត្តិការណ៍​ពិសេស​ដោយ​គ្រាន់​តែ​ចូល​កម្សាន្ត​ភ្លាម​ អ្នក​កម្សាន្ត​នឹង​ទទួល​បាន​​រង្វាន់​ដូច​ខាង​ក្រោម៖

សំភារៈដែលគួរតែមាន

ខាង​ក្រោម​​នេះ​​គឺ​​ជា​​សព្វា​វុធ​​ដែល​អ្នក​កម្សាន្ត​​អាច​​ជ្រើស​​រើស​​ដើម្បី​​ធ្វើ​​ការ​​ប្រយុទ្ធ​​ជា​ក្រុម​៖

      • Syringe Needle (Melee) គឺ​​ជា​​សា​រ៉ាង​ចាក់​ថ្នាំ​ដ៏​ធំ ហើយ​មាន​លក្ខណៈ​ខ្លាំង​ដែល​អាច​សំលាប់​សត្រូវ​បាន​យ៉ាង​ងាយ​។

      • Silver AN94 (Assualt) គឺ​​ជា​​កាំ​ភ្លើង​​ដែល​​កំ​លាំង​ខ្លាំង​ល្បឿន​លឿន​​ហើយ​មាន​​លំ​​នឹង​​។​
      • Resolute Sagittirius (Assualt) គឺ​​ជា​​កាំ​ភ្លើង​​ព៌ណ​ស្វាយ​​មាន​កំ​លាំង​​បាញ់​​ខ្លាំង​​ ស័ក្តិ​​សម​​នឹង​​អ្នក​​កម្សាន្ត​​ប្រយុទ្ធ​​ជា​​មួយ​​សត្រូវ​​ខ្លាំង​​ៗ​​។
      • Trend Pioneer ជា​​សំ​លៀក​បំពាក់​ដ៏​សង្ហា​និង​ស្រស់​សោភា​សំរាប់​តួ​អង្គ​បុរស​​និង​នារី​​ក្នុង​​វគ្គ​​ប្រយុទ្ធ​ជា​ក្រុម​នេះ​។

បន្ថែមសំភារៈថ្មីៗជាច្រើនដូចជា៖