FUN BOMB MODE នឹងកក្រើកក្នុង AK

January 17, 2013

នៅ​ចុង​ខែ​មករា​នេះ​​ AK​ Online​ បាន​បង្កើន​ភាព​រីករាយ​មួយ​កំរិត​ទៀត​ហើយ​ ដោយ​ធ្វើការ​ update version ថ្មី​មួយ​ដែល​ស្ថិត​នៅ​វគ្គ​ FUN BOMB MODE ដើម្បី​​ឲ្យ​អ្នក​កម្សាន្ត​ទាំង​ឡាយ​បាន​ផ្លាស់ប្តូរ​​អារម្មណ៍​​ប្លែក​​ជា​​ពិសេស​​ក្នុង​វគ្គ​​ថ្មី​នេះ​ អ្នក​កម្សាន្ត​អាច​ប្រើប្រាស់​សព្វាវុធ​គ្រប់​ប្រភេទ​ផ្សេងៗ​គ្នា​ ស្រប​​តាម​ការ​​ចំនង់​​ចំនូល​​ចិត្ត​របស់​​ខ្លួន​​និង​ពេញ​​និយម​​ចូលចិត្ត​​កម្សាន្ត​​ជាមួយ​​ AK Online​ កន្លង​មក​។ ដោយ​ឡែក​នៅ​ក្នុង​ version​ ថ្មី​នេះ​វិញ​​យើង​បាន​បន្ថែម​សព្វាវុធ​ថ្មី​និង​សំភារៈ​ភ្លែកៗ​ដ៍​ទាក់​ទាញ​។ ចំពោះ​ការ​ update version ថ្មី​នេះ​ និង​ធ្វើ​​ឡើង​​នៅ​ថ្ងៃ​ច៍ន្ទ​ទី​ ២១​ ​ខែ​ មករា​ ឆ្នាំ​ ២០១៣ ខាង​មុខ​នេះ​ហើយ​។

  • FUN BOMB MODE 

នៅ​ក្នុង​ Version ថ្មី​របស់​​យើងនេះ​បាន Update បញ្ចូល​នូវ Mode ថ្មី​មួយដែល​មាន​ឈ្មោះ​​ថា​​​ “Fun Bomb”។ ក្នុង​ “Fun Bomb Mode” នេះ​ប្រិយ​មិត្ត​​ប្រាកដ​ជារីករាយ​ក្នុង​ការ​ប្រើប្រាស់​​សព្វាវុធ​បានគ្រប់ប្រភេទ​ដូចជា: Bazoka, Magic Grenade… នឹង​ប្រភេទ​សព្វាវុធ Special ជាច្រើន​ទៀត។ ដូច្នេះ Mode ថ្មី​​របស់ AK Online នឹង​មក​នាំ​យក​នូវ​ភាព​សប្បាយ​រីករាយ​មក​ជូន​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​។

+ ផែនទីថ្មី “Camps City”

“Capms City” ជា​ផែនទី​ថ្មី​ ដែល​បាន​បង្កើត​ឡើង​ សំរាប់​ដាក់​បញ្ចូល​ក្នុង​ប្រភេទ​ Bomb Mode និង​ Fun Bomb Mode។​ ក្នុង​​ផែន​​ទី​​ថ្មី​​នេះ​​គឺ​តម្រូវ​​​ឲ្យ​​អ្នក​​កម្សាន្ត​​ចូល​ទៅប្រកួត​​​ក្នុង​ទីតាំង​ផ្សា​ទំនើបដ៏​ធំ​មួយ​ ដែល​សំបូរ​ទៅ​ដោយ​ហាង​តូច​ៗ​​សន្ធឹក​សន្ធាប់​ ជា​ហេតុ​ធ្វើ​អោយ​មាន​​សភាព​ស្មុគ​ស្មាញ​​ជា​ច្រើន​ ដែល​តំរូវ​​អោយអ្នក​​កំសាន្តរបស់​យើងត្រូវរកគិត​នូវ​ វិធី​សាស្រ្ត​ថ្មី​ តិចនិចថ្មី​ និង​ យុទ្ធសាស្រ្ត​ថ្មីៗ ​ដើម្បីយក​ឈ្នះ​ដៃ​គូ​របស់​អ្នក​ក្នុង​ផែនទី​​ថ្មី​នេះ​។

  • សំភារៈដែលគួរតែមានក្នុង Version 2.1.6.375

Chic Scorpio HK416(Assault)

ជាប្រភេទកាំភ្លើងថ្មីមានពណ៌អនុភាពអស្ចារ្យ ជា ពិសេសកំលាំងបាញ់ខ្លាំង​ មិនរេកាណុង។

Platinum XM8(Assault)

ជាកាំភ្លើងនេះមានកំលាំងបាញ់ខ្លាំង ហើយមានលទ្ធិភាពច្រើនទាំងជិតទាំងចំងាយឆ្ងាយ។

Platinum 54(Pistol)

ជាប្រភេទកាំភ្លើងខ្លី មានកំលាំងបាញ់ខ្លាំង នឹងដៃ ហើយថែមទាំងមានអត្រាបាញ់ចំគោលខ្ពស់។

Platinum Shovel(Melee)

ជាប្រភេទពែលថ្មីដែល​មានកំលាំងខ្លាំង ជាពិសេសមានឥទ្ធិពលខ្ពស់ក្នុងការទប់ទល់ជាមួយនិង Mummy។

Micky(Headdress)

គឺជាគ្រឿងអំលដ៍ស្រស់ស្អាតតាមបែប Mickey Mouse ជាពិសេសអាចការពារក្បាល​ពីគ្រាប់កាំភ្លើង​យ៉ាង​មាន​ប្រសិទ្ធភាពខ្ពស់។

Gem Glassed(Facedress)

គឺជាវែនតាដ៍ស្រស់ស្អាត ហើយថែមទាំងអាចការពារគ្រាប់បែកពន្លឺថែមទៀតផង។

Temptation of Beauty(Nosedress)

គឺជាប្រដាប់ការពារច្រមុះ មានរូបរាងប្លែកគួរឲ្យចាប់អារម្មណ៍ តែអាចការពារសំឡេងវិទ្យុរំខាន់។

Mask(Mouthdress)

ជាប្រភេទម៉ាស់បិទមុខ អាចការពារគ្រាប់បែកផ្សែងបានយ៉ាងមានប្រសិទ្ធភាព។

Emerald(Eardress)

ជាប្រភេទក្រវិលមានសោភ័ណភាពដ៍ទាក់ទាញ ជាពិសេសអាចរាំដកពន្លឺថែមទៀតផង។

Platinum Power(Headdress)

ជាស្រោមដៃមានលក្ខណៈពិសេសអាចដូបងកាំភ្លើងលឿន។

  • បន្ថែមសំភារៈថ្មីៗជាច្រើនដូចជា៖