រង្វាន់​ពិសេសសម្រាប់ជើងខ្លាំងCNC 2012

March 25, 2013

ពិតជាអស្ចារ្យ​​ចំពោះ​រង្វាន់​ពិសេសម្រាប់ជើងខ្លាំង​ ដែល​បានពុះពារគ្រប់ឧបសគ្គ​​ ក្នុងព្រឹត្តិការណ៍​ប្រកួតដ៏កក្រើក CNC 2012​​ ដើម្បីក្លាយជាក្រុម​កំពូលទូរទាំងប្រទេស។ ចុងបញ្ចប់នៃ​​ការប្រកួត Cambodia National Championship 2012 យើងបានរកឃើញ​ក្រុមជើងខ្លាំង​ទាំងបួន រួមមាន៖ NeverCare, MDGoodBye, TheHell’sGate, SomKlach។ ចំនែកឯរង្វាន់ពិសេស​ម្រាប់​ជើង​ខ្លាំងទាំងបួននេះវិញគឺ កាំភ្លើង​ MATIC 2013 និងសំលៀកបំពាក់ AK Online CNC 2012 មួយ​ឈុត ដែលនឹងត្រូវផ្តល់ជូននៅថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០១៣ ខាងមុខនេះ​។

 

MATIC ជា​កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​បច្ចេកវិទ្យា​សេវាកម្សាន្ត​អនឡាញ​ជា​លក្ខណៈ​អន្តរជាតិ ដែល​រៀបចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី។ ឆ្នាំ​នេះ ជាលើក​ទី​ពីរ​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ក្រុម​តំណាង​ទៅ​ចូលរួម​ប្រកួត​ជា​អន្តរជាតិ​ ​ដែល​ប្រទេស​ថៃ​ទទួល​រៀបចំ​ធ្វើ​ជាម្ចាស់​ផ្ទះ។

គួរបញ្ជាក់ផងដែរថា៖ ឆ្នាំ​នេះ​ក្រុម​ថ្មី​ពីរ​​ទៀត​គឺ NeverCare និង MDGoodBye ដែល​ជា​ក្រុម​ជើង​ខ្លាំង​របស់​កម្ពុជា និង​ដែល​បាន​យក​ឈ្នះ​​ការ​ប្រកួត​ជម្រុះ​វគ្គ​ផ្ដាច់ព្រ័ត្រ Cambodia National Championship 2012 (CNC2012) កាល​ពី​ខែ​ធ្នូកន្លង​ទៅ នឹង​ចេញ​ទៅ​សាកល្បង​យុទ្ធសាស្ត្រ​ទល់​ក្រុម​ជើង​ខ្លាំង​អន្តរជាតិ​មួយ​ចំនួន​ទៀត ដើម្បី​អាច​ក្លាយ​ជា​ម្ចាស់​កំពូល​ជើង​ឯក​ដ៏​ពិត​ប្រាកដ​ក្នុង​កម្មវិធី​ប្រកួត​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ​មួយ​នេះ។

ក្រុម NeverCare​ ជើងឯក CNC

ក្រុម MDGoodBye​ ជើងឯករង CNC

ក្រុម TheHell’sGate លេខ៣

ក្រុម SomKlach លេខ៤

AK Team