សម្រាប់ជាកាដូថ្ងៃបុណ្យណូអែលខាងមុខនេះ AK Online នឹងធ្វើការ update អោយកាន់តែពិសេស ដើម្បីផ្តល់ភាពរីករាយក្នុងសប្តាហ៍នេះ។ប្រិយមិត្តពិតជាអាចផ្លាស់ប្តូរអារម្មណ៍ជាក់ជាមិនខាន់ឡើយ ព្រោះក្នុង version ថ្មីនេះលោកអ្នកអាចតុបតែងតួអង្គសមស្របតាមរដូវកាល X’mas ឆ្នាំនេះ។ចំពោះការ update ថ្មីនេះបានបង្កើនភាពទាក់ទាញជាងនោះ រួមទាំងបានបន្ថែមសំភារៈស្អាតៗ និងសព្វាវុធដ៏ទំនើបអស្ចារ្យ ជាច្រើនទៀត។ចំនែកឯការ update ថ្មីនេះវិញនិងធ្វើឡើងនៅ ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៣។
នៅក្នុង Version ថ្មីនេះដែរក៏មានបន្ថែមជូននូវផែនទីថ្មី១ ទៀតសម្រាប់វគ្គ PVP គឺ Sniper Mode។ផែនទីទាំងនេះត្រូវបានកែឆ្នៃទៅជាវគ្គ Sniper វិញដើម្បីអោយក្លាយជាវគ្គប្រយុទ្ធថ្មី ក្នុងថ្ងៃ X’mas ឆ្នាំនេះ។

នេះជាកាំភ្លើងដូចទៅនិង AK 47 ផងដែរ តែសម្រាប់មួយនេះត្រូវបង្កើតឡើងមានលក្ខណៈអស្ចារ្យ។

ជាប្រភេទ Bazooka ថ្មីតែដូចរាងដ៏ដែរ និងមានកំលាំងគ្រាប់បាញ់ខ្លាំងជាងស៊េរីចាស់។
ជាប្រភេទកាំភ្លើងថ្មីមានរូបរាងដ៏ដែរ តែកំលាំងបាញ់ខ្លាំងជាងមុនមិនរេកាណុង។
ជាប្រភេទកាំភ្លើងយន្តស៊េរីថ្មីមានរូបរាងស្រស់ស្អាត តែពិសេសសម្រាប់ការប្រយុទ្ធវគ្គ PVE។
ការប្រភេទដំបងរូបតុក្តាព្រឺលស្រស់ស្អាតគួរអោយចង់ប្រើ។
នេះជាប្រភេទគ្រាប់បែកទេណា កុំច្រឡំថាកាដូថ្ងៃបុណ្យណូអែលអោយសោះ ប្រយ័ត្នគ្រោះថ្នាក់។