ម្តងនេះអ្នកកម្សាន្តទាំងឡាយច្បាស់ជាមានការភ្ញាក់ផ្អើលជាក់ជាមិនខានឡើយ ដោយការ update លើកនេះ បានត្រៀមជាស្រេចសម្រាប់ផ្តល់ជូនអ្នកដែលចូលចិត្តប្រយុទ្ធគ្នាជាលក្ខណៈក្រុម។ អ្វីដែលពិសេសនោះគឺផែនទីថ្មី ផ្តោតសំខាន់ទៅលើការប្រយុទ្ធគ្នាដោយប្រើកាំភ្លើង Snip ដែលវគ្គនេះមានឈ្មោះថាការិយាល័យយក្ស។ ចំពោះការ update ថ្មីនេះបានបង្កើនភាពទាក់ទាញជាងនោះ រួមទាំងបានបន្ថែមសំភារៈស្អាតៗ និងសព្វាវុធដ៏ទំនើបអស្ចារ្យជាច្រើនទៀត។ ចំនែកឯការ update ថ្មីនេះវិញនិងធ្វើឡើងនៅ ថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០១៤។
នៅក្នុង Version ថ្មីនេះដែរក៏មានបន្ថែមជូននូវផែនទីថ្មី១ ទៀតសម្រាប់វគ្គ PVP គឺ ការិយាល័យយក្ស។ ចំពោះវគ្គថ្មីនេះគឺតំរូវអោយអ្នកកម្សាន្តទាំងឡាយធ្វើការ ប្រយុទ្ធគ្នាក្នុងបន្ទប់ការិយាល័យយក្ស តម្រូវអោយអ្នកប្រយុទ្ធដោយប្រើកាំភ្លើង Snip។
ចាប់ពីថ្ងៃទី០៨ ខែតុលា ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីការ update នូវ version 2.1.6.434 រួចរាល់ហើយអ្នកកម្សាន្ដទាំងអស់អាចបញ្ចូល AK Gold ដើម្បីទទួលបាន សព្វាវុធ និងសម្ភារៈពិសេសៗដូចខាងក្រោម៖
១.បញ្ចូល ៤០AK Gold ទទួលបាន
V5 Combination (១ដង)
២.បញ្ចូល ២០០AK Gold ទទួលបាន
Venom (៦០ថ្ងៃ)
៣.បញ្ចូល ៤០០AK Gold ទទួលបាន
Sandman (៦០ថ្ងៃ)
៤.បញ្ចូល ៨០០AK Gold ទទួលបាន
Lighting (៦០ថ្ងៃ)
៥.បញ្ចូល ១៦០០AK Gold ទទួលបាន
Anniversary Pet Egg
៦.បញ្ចូល ២៤០០AK Gold ទទួលបាន
4th Anniversary Fashion (Forever)
៧.បញ្ចូល ៣២០០AK Gold ទទួលបាន
Purger (៣៦៥ថ្ងៃ)
Salvo(Grenade)
នេះជាគ្រាប់បែកប្រភេទថ្មីដែលមានកំលាំងផ្ទុះខ្លាំងមិនចាញ់គ្រាប់បែកដ៏ទៃទៀតឡើយ។
Revel ARX160(Assault)
សម្រាប់កាំភ្លើងនេះប្រហែលជាអ្នកធ្លាប់ស្គាល់រួចមកហើយចំពោះកំលាំងខ្លាំងនិងបាញ់ឈឺផងដែរ។