របៀប​សុំ​ចូល​ជា​សមាជិក​Clan

February 23, 2012

អ្នក​ចូល​រួម​កម្សាន្ត​ទាំង​អស់​អាច​សុំ​ Clan ណាមួយដើម្បី​ចូល​ជា​សមាជិក​បាន ប៉ុន្តែ​ត្រូវ​ធ្វើ​ទៅ​តាម​ដំណាក់​កាល​ដូច​ខាង​ក្រោម៖

  • ដំណាក់​កាល​ទី​១
    ជាដំបូងអ្នក​កម្សាន្ត​គ្រាន់​តែ​ចូលកាន់​ AK Online បន្ទាប់​មក​ចូល​ក្នុង​ Lobby ហើយ​ចុច​លើ​ (Team) ដើម្បី​ដាក់លេខសម្ងាត់​សម្រាប់​ log ចូល​ទៅ​ក្នុង​ Team Challenge Website ។​ សូម​មើល​រូប​ខាង​ក្រោម៖

    សូម​ដាក់​លេខ​សម្ងាត់​បន្ទាប់​មក​ចុច​លើ​ពាក្យ​ថា​ Saving ។
  • ដំណាក់កាល​ទី​២
    បន្ទាប់​ពី​ដាក់​លេខ​សម្ងាត់​រួច​ អ្នក​អាច​ចូល​ទៅ​កាន់​ Website Team Challenge Server បាន​ដែល​មាន​ address ៖​ ak.sabay.com.kh បន្ទាប់​មក​ចុច​លើ​ Home នោះ​អ្នក​នឹង​ទៅ​ដល់​ទំព័រ​មួយ​ទៀត​ដែល​មាន​រូប​ដូច​ខាង​ក្រោម៖

    ចុច​លើ​ Team Challenge ដើម្បី​ចូល​ទៅ​កាន់​ Website Team Challenge Server។ លុះ​ដល់​ Team Challenge website នៅ​ផ្នែក​ខាង​ឆ្វេងដៃ​របស់​អ្នក​គឺ​សម្រាប់​ឲ្យអ្នក​បញ្ជូល​ Account របស់​អ្នក​ និង​លេខ​សម្ងាត់​ដែល​អ្នក​បាន​ដាក់​នៅ​ក្នុង​ Team នៃ​AK Online ទើប​អាច​ចូល​ទៅ​ខាងក្នុង​ដើម្បី​ធ្វើការ​សុំ​ចូល​ជា​សមាជិក​ Clan ។ សូម​មើល​រូប​ភាព​ខាង​ក្រោម៖

    នៅ​ក្នុង​ Area គឺ​តម្រូវ​ឲ្យអ្នក​ជ្រើស​យក​ Tournament of Champion បន្ទាប់​មកបញ្ចូល​ Account និងលេខសម្ងាត់(លេខ​សម្ងាត់​ដែល​អ្នក​បាន​ដាក់​នៅ​ក្នុង​ Team នៃ​ AK Online) របស់​អ្នក​ចូល​ទៅ​ក្នុង រួច​ហើយ​អ្នក​ត្រូវ​បំពេញ​ពាក្យ​ទៅ​តាម​រូប​ដែល​គេ​បាន​បង្ហាញ​ ចូល​ទៅ​ក្នុង​ Cert ឲ្យ​បាន​ត្រឹម​ត្រូវ​ ទើប​ចុច​លើ​ Login ។ ​នៅ​ពេល​ដែល​អ្នក​បាន​ចូលទៅ​ដល់​ខាង​ក្នុង​នោះ​នឹង​បង្ហាញ​ដូច​ខាង​ក្រោម៖

    លុះ​មក​ដល់​ផ្នែក​ខាង​ក្នុង ដើម្បី​សុំ​ចូល​ជា​សមាជិក​​ Clan អ្នក​ត្រូវ​ចុចទៅ​លើពាក្យ​ថា​ Join បន្ទាប់​មក​អ្នក​នឹង​បាន​ឃើញ​ Clan ជាច្រើន​ដូច្នេះ​អ្នក​ត្រូវ​ចុច​លើ​ពាក្យ​ Join លើ​ Clan ណា​មួយ​ដែល​អ្នក​ចង់​ចូល​ បន្ទាប់​មក​នឹងបង្ហាញ​រូប​ដូច​ខាង​ក្រោម៖

    សូមសរសេរ​ព័ត៌មាន​ផ្សេង​ៗ​ បន្ទាប់​មក​ចុច​លើ​ Submit ហើយ​វានឹង​បង្ហាញ​ដូច​ខាង​ក្រោម៖

    ចុច Ok ដើម្បី​រង់​ចាំ​ Captain​ ទទួល​យល់​ព្រម​ឲ្យធ្វើជាសមាជិក របស់​Clan។