AK2 League season I

February 25, 2016

 

AK2 League Season I

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ​(E-Sports) ​បាន​រៀប​ចំ​ការ​ប្រកួត​ពាន​ជើង​ឯក​ AK League ប្រចាំ​ឆ្នាំ​២០១៦។ នេះ​ជា​លើក​ទី ​១ ​ហើយ​ ដែល​សហព័ន្ធ​បាន​រៀប​ចំ​ការ​ប្រកួត​ប្រភេទ​វិញ្ញាសា​ AK ជា​លក្ខណៈ​លីគ​ បន្ទាប់​ពី​សហព័ន្ធ​បាន​បង្កើត​ជា​ផ្លូវ​ការ​ កាល​ពី​ចុង​ឆ្នាំ ​២០១៤ ​កន្លង​ទៅ។ សង្រាមថ្មីនៅលើសមរភូមិដ៏ក្តៅគគុកមួយ​នេះ​ ជាសង្គ្រាមប្រមូលផ្តុំទៅដោយជើងខ្លាំង​មកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា នឹងត្រូវប្រកួតប្រជែងដណ្តើមដំណែងជើងឯក League កំពូលរបស់ AK2 ដែល​រៀប​ចំឡើង។  ក្រុមចំនួន២០​នឹងត្រូវមកតតាំងបង្ករព្យុះភ្លៀងក្នុងមហាព្រឹត្តិការណ៏ដ៏អស្ចារ្យរបស់ AK2 League រដូវកាលទី១នេះ​។​ ចង់ដឹងថាក្រុមមួយណាជាម្ចាស់ជើងឯករបស់យើង?​ កុំភ្លេចតាមដានទាំងអស់គ្នា!

1. របៀប​ចូល​រួម​ប្រកួត​

​ចំនួន​ក្រុម​សរុប​ ២០ក្រុម​ដោយ​ជ្រើស​ដូច​ខាង​ក្រោម៖

  • ១០ក្រុម ជ្រើសរើសពី Team Challenge League Score ដោយចាប់​ផ្ដើម​​គិត ថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី៦ ខែមិនា​ ហើយក្រុមដែរនៅ Top 10 នឹងត្រូវ​បាន​ជ្រើសរើស
  • ១០ក្រុម ជ្រើសរើសតាមរយៈការចុះឈ្មោះចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​៤ ខែ​មិនា​  ប្រសិនបើការចុះឈ្មោះមានចំនួនលើសពី​១០ក្រុម​ យើងនឹងធ្វើការប្រកួតដើម្បីជម្រុះ​យកតែ ១០ក្រុមប៉ុណ្ណោះ។ ការ​ចុះ​ឈ្មោះត្រូវ​​ Login ចូល​ Mysabay ​ចុច​លើ​ Tournament រួច​ចូល​ទៅ​កាន់​ AK2 League បន្ទាបមក​ចុច​ Register ហើយ​បំពេញ​ឈ្មោះ​ក្រុម​ លេខទូរស័ព្ទ​ និង​អញ្ជើញ​សមាជិក​ជា​ការ​ស្រេច។

2.ច្បាប់​ និង​លក្ខខ័ណ្ឌ​នៃ​ការ​ប្រកួត​

គ្រប់​ក្រុម​ទាំង​អស់​ត្រូវ​ប្រព្រឹត្តិ​ទៅ​តាម​លក្ខខ័ណ្ឌ​ និង​ច្បាប់​នៃ​ការ​ប្រ​កួត​ បើ​ក្រុម​ណា​មួយ​ដែល​ល្មើស​ និង​ត្រូវ​ទទួល​ពិន័យ។ ព័ត៌មាន​លំអិត​ពីច្បាប់​ និង​លក្ខខ័ណ្ឌ​នៃ​ការប្រកួត​

4. រង្វាន់

  • ជើងឯក​៖ ១០០០០ Sabay Gold
  • ជើង​ឯក​រង៖ ៥០០០​ Sabay Gold
  • រង្វាន់​ប្រចាំ​សប្ដាហ៍
    •  ឈ្នះ​មួយ​ប្រកួត​ទទួល​បាន​ ២០០ Sabay Gold រាល់ការឈ្នះម្ដងៗ
    • កីឡាករដែរសម្លាប់ច្រើន​ជាង​គេ​ ទទួល​បាន​ ១០០០ Sabay Gold ពិន្ទុគឺយក Kill-Death។ ករណីពិន្ទុសម្លាប់ស្មើគ្នាគឺត្រូវយក Sabay Gold ចែកអោយស្មើគ្នា
    • ក្រុម​ដែល​ល្អ​ជាង​គេ​នឹង​ទទួល​បាន​ ​ ១០០០ Sabay Gold ដោយ​យក​ពិន្ទុ​ Killសរុប​ ដក​នឹង​ពិន្ទុ​ Dead សរុប។ ករណីពិន្ទុសម្លាប់ស្មើគ្នាគឺត្រូវយក Sabay Gold ចែកអោយស្មើគ្នា
អត្ថបទ​ចេញ​ផ្សាយ​: 26th Feb 2016