ពិធីទទួលទានអាហារមហាគ្រួសារកីឡាខ្មែរក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន កាលពីម្សិលម៉ិញបានបញ្ជប់ទៅជាមួយបរិយាកាសដ៏សែនសប្បាយរីករាយព្រមជាមួយស្នាមញញឹមរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក និងថ្នាក់ដឹកនាំគ្រប់ស្ថាប័នកីឡាទាំងអស់ប្រមាណជា ៣៤០០ នាក់។
ក្នុងឱកាសនោះដែរក្រុមកីឡាករនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) រួមជាមួយថ្នាក់ដឹកនាំមួយចំនួនក៏បានចូលរួមក្នុងពិធីដ៏មហោឡារិកនេះផងដែរខាងក្រោមនេះជាទិដ្ឋភាពខ្លះរបស់ក្រុមកីឡាករកាលពីម្សិលម៉ិញ។
ពិធីទទួលទានអាហារមហាគ្រួសារកីឡាខ្មែរនេះរៀបចំឡើងដើម្បីលើកទឹកចិត្តកីឡាករកីឡាការិនីទាំងអស់និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងអបអរសាទរខួបកំណើតរបស់សម្ដេចនាយករដ្ឋមន្ត្រីផងដែរ។