ក្រុម​ជើង​ខ្លាំង​ណាត់​គ្នា​ទៅ​កោះ​ពេជ្រ!

May 3, 2012

ចាប់​ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ៦ ខែ​ឧសភា ខាង​មុខ​នេះ Sabay បាន​រៀប​ចំ​ការ​ប្រកួត​ស្វែង​រក​ក្រុម​ជើង​ឯក​ប្រចាំ​ឆ្នាំ​ ២០១២ នៃ​សេវា​កម្សាន្ត​ បី​ព្រម​គ្នា មាន​ដូច​ជា JX II , Dota និង​ AK Online ដោយ​ចាប់​យក​ទីតាំង​នៅ​មណ្ឌលសន្និបាត​កោះ​ពេជ្រ ក្នុង​កម្មវិធី​​ពិព័រណ៍​បច្ចេកវិទ្យា​ ICT Expo។ តើ​ក្រុម​ណា​ខ្លះ​ ដែល​មាន​វត្តមាន​ទៅ​ទី​នោះ?

ខាង​ក្រោម​នេះ​ជា​តារាង​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​សេវា​កម្សាន្ត​ទាំង​បី៖

ការ​ប្រកួត​ជុំទី៥(វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ)

Match Date Time Team Name Result VS Result Team Name
E1  04/05/2012 16:00-17:00 KomaOfRBC 0 VS 0 G7Team1Mat
E2  05/05/2012 14:30-15:30 Soul Of Revenge 0 VS 0 TheHellGate

 

បន្ទាប់​ពី​បាន​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ចំពោះ​ក្រុម​ដែល​ចាញ់​ដូច​គ្នា ត្រូវ​បន្ត​ការ​ប្រកួត​របស់​ខ្លួន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដោយ​ដណ្ដើម​គ្នា​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ ៣ និង​ លេខ​៤ ខណៈ​ពេល​ដែល​ក្រុម​ដែល​ឈ្នះ​ទាំង​ពីរ​ក្រុម​ ត្រូវ​ប្រកួត​គ្នា​ដើម្បី​ជាប់​ចំណាត់​ថ្នាក់​លេខ ១ និង​លេខ​២។

ការ​ប្រកួត​ស្វែង​រក​ជើង​ឯក​ប្រចាំ​ឆ្នាំ​ ជា​ការ​ប្រកួត​ដែល​អាច​ឲ្យ​​ក្រុម​យុវវ័យ​ដែល​និយម​ចូល​ចិត្ត​សេវា​កម្សាន្ត AK Online , JX II និង​ Dota បាន​បញ្ចេញ​សមត្ថភាព​ថ្មី​ៗ​ប្លែក​ៗ តាម​រយៈ​បច្ចេកវិទ្យា​សម័យ​ថ្មី ដោយ​ស្ដែង​ចេញ​ពី​ការ​សហការ​គ្នា​ជា​ក្រុម ដើម្បី​ឈាន​ទៅ​រក​ភាព​រីកចម្រើន​ផ្សេងៗ​ តាម​រយៈ​ការ​កម្សាន្ត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​ប្រកួត​ទាំង​អស់​កាន់​តែ​មាន​ឱកាស​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ថែម​មួយ​កម្រិត​ទៀត​រវាង​យុវវ័យ​កម្ពុជា​ទាំង​អស់​ ដែល​ចូល​ចិត្ត​កម្សាន្ត​សេវា​កម្សាន្ត​ អនឡាញ ដោយ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ជា​ច្រើន​ដំណាក់​កាល។