របៀបលេង វគ្គ BR ជាក្រុម!

August 17, 2018

  • វគ្គ Battle Royale ជាក្រុម

នៅក្នុង Version ថ្មី​នេះ​ដែរ​ក៏​មាន​បន្ថែម​ជូន​នូវ វគ្គ Battle Royale ជាក្រុម ​ដែលអ្នកកម្សាន្តទាំងអាចអញ្ជើញមិត្តភក្តិផ្សេងទៀតមកលេងជាមួយគ្នាបាន។ វគ្គនេះតម្រូវអោយមានអ្នកលេងក្នុងមួយបន្ទប់ 60នាក់ ហើយលេងជាលក្ខណៈ Solo និង Squad ហើយប្រឹងកម្ទេចសត្រូវរហូតដល់ខ្លួនជាក្រុមដែលរស់មានជីវិតចុងក្រោយ។

ក្នុងមួយបន្ទប់បើពេញ 60នាក់ នោះអ្នកត្រូវចាំរយៈពេល 60វិនាទីដើម្បីធ្វើការលោតឆ័ត្រយោង តែបើចំនួនមនុស្សមានត្រឹម ៤០នាក់ នោះអ្នកនឹងត្រូវចាំរហូតដល់ 200វិនាទីដើម្បីចាប់ផ្តើមដោយស្វ័យប្រវត្តិ។

របៀបលេង៖

ក្នុងករណីអ្នកចង់ហៅអោយមិត្តមកលេងជាមួយគ្នានោះអ្នកត្រូវជ្រើើសរើសយក SQUAD MODE នោះអ្នកនឹងអាចហៅមិត្តដោយចុចលើប៊ូតុង Click Invite។

អ្នកគ្រាន់តែដាក់Mouse លើឈ្មោះមិត្តភក្តិរបស់អ្នកនោះនឹងឃើញប៊ូតុង Invite តូចមួយហើយគ្រាន់តែចុចវា និងរង់ចាំមិត្តភ្តិរបស់យល់ព្រមចូលរួមជាការស្រេច។

បើអ្នកចង់លេងម្នាក់ឯង(Solo)គ្រាន់តែដកការធីកក្នុងប្រអប់ខាងក្រោមនេះ ហើយចុចប៊ូតុង Star Matchនោះជាការស្រេច។ តែបើអ្នកចង់អោយអ្នកផ្សេងចូលលេងដោយចៃដន្យនោះអ្នកគ្រាន់តែធ្វើការធីកក្នុងប្រអប់ខាងក្រោមនេះ ពេលចូលទៅកន្លែងរង់ចាំនោះSystemនឹងចាប់ក្រុមដោយស្វ័យប្រវត្តិអោយអ្នកហើយ។

 

-សម្រាប់សម្ភារៈដែលអាចដាក់ទៅលើតួអង្គ និងសម្គាល់តួអង្គមាន៖

1. ឈ្មោះតួអង្គ

2. A​mor ក្បាល

3. Amor​ ខ្លួន

4. សាកាដូ

5. អាវក្រៅ

6. ខោក្រៅ

7. អាវស្មៅ(ក្នុង Airdrop Box តែប៉ុណ្ណោះ)

8. ចំនួនសត្រូវដែលតួអង្គបានសម្លាប់

9. ចំនួនមនុស្សដែលនៅសល់

10. កាំភ្លើងចម្បង 1

11. កាំភ្លើងចម្បង ​2

12. កាំភ្លើងខ្លី

13. Melee

14. គ្រាប់បែក

15. ចំនួន HP

16. សម្ភារៈដែលកំពុងកាន់ក្នុងដៃ

ពេលដែលអ្នកលេងឈ្នះឬចាញ់នោះអ្នកនឹងទទួលបាន Chicken Coin ដែលអ្នកយកប្តូរជារង្វាន់សម្ភារៈដែលសម្រាប់ប្រើក្នុង វគ្គ Battle Royale នេះតែប៉ុណ្ណោះ។ រៀងរាល់ការប្តូរនេះ Chicken Coinដែលត្រូវការ នឹងកើន100, 200, 400, 800…..ហើយជារៀងរាល់ថ្ងៃពុធនឹងធ្វើការកំណត់Chicken Coinដែលត្រូវការសម្រាប់ប្តូរជាថ្មី។

សូមចុចចូលទៅក្នុងប៊ូតុងប្តូររង្វាន់ នោះអ្នកអាចប្តូរ ប្រអប់មួយក្នុងចំណោមប្រអប់ទាំង3 នេះក្នុងពេលម្តង។ Systemនឹងចាប់យកប្រអប់ចៃដន្យមួយសម្រាប់អ្នក។


ពេលអ្នកប្តូរប្រអប់រួចហើយសូមចុចចូលទៅក្នុងប៊ូតុងត្រៀមខ្លួន នោះអ្នកនឹងឃើញប្រអប់ដែលអ្នកបានប្តូរនោះជាមិនខាន។  បើកប្រអប់នោះអ្នកអាចមានឱកាសទទួលបានសម្ភារៈ Permanent ដែលសម្រាប់ប្រើក្នុង វគ្គ Battle Royale នេះតែប៉ុណ្ណោះ ដូចជា ខោ អាវ របាំងមុខ…….ជាដើម។


អ្នកអាចចុច Mouse ស្តាំលើសម្ភារៈណាមួយដែលអ្នកមានច្រើន ដើម្បីធ្វើការ Recycle​ ហើយ System នឹងជូនអ្នកជា Chicken Coin ខ្លះវិញក្នុងការ Recycle នេះ។

បញ្ជាក់៖ ក្នុងVersion អ្នកអាចនឹងជួប Bug ខ្លះៗដូចជា៖
-បើកយានយន្តមិនមានសម្លេង
-អាចជិះយានយន្តបុកសម្លាប់មិត្តរួមក្រុម
-មិនអាចប្តូរទៅមើលមិត្តរួមក្រុមផ្សេងទៀតខណៈតួអង្គរបស់អ្នកត្រូវបានសម្លាប់
-មិនបង្ហាញកាបូបកម្រិត3ពេលរើសពាក់ពី Airdrop Box តែក្នុងកន្លែងសម្ភារៈអ្នក អាចប្រើបាន
យើងខ្ញុំនឹងព្យាយាមកែសម្រួលបញ្ហាខាងលើនេះអោយបានឆាប់រហ័ស ដើម្បីផ្តល់ភាពងាយស្រួលចំពោះអ្នកគាំទ្រទាំងអស់គ្នា ប្រើសិនបើអ្នកជួបប្រទះ Bug ផ្សេងៗទៀតអ្នកអាចផ្តល់ដំណឹងមកខាងយើងខ្ញុំតាមរយៈលេខទំនាក់ទំនង 023​ 22​ 6000 ឬអាចផ្ញើសារតាមរយៈ www.facebook.com/aksabay

សូមអរគុណនូវការគាំទ្រ និងសហការជួយកែតម្រូវយើងខ្ញុំ!

GM Kevin