ការប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើឡើង នៅរាជធានីភ្នំពេញ ដោយមាន 12ក្រុមសម្រាប់វិញ្ញាសារ AK2 (Bomb Mode) ដោយក្រុមទាំងនេះបានមកពីការជម្រុះតាម 5តំបន់ខាងលើដើម្បីប្រកួតផ្ដាច់ព្រ័ត្រស្វែងរកជើងខ្លាំងថ្នាក់ជាតិ2018
ល័ក្ខខណ្ឌនៃការប្រកួត៖
- ក្រុមប្រកួតទាំងអស់ត្រូវប្រើServer MATIC ក្នុងការប្រកួត
- កីឡាករទាំងអស់ត្រូវអាចដើរបាននៅនាទី 2:55
- ការបោះកាក់សំរាប់ការប្រកួត : ក្រុមដែលឈ្នះការបោះកាក់អាចរើសយក Pick និង Ban map មុនឬរើសពណ៌មុន
ច្បាប់នៃការប្រកួត៖
- សព្វាវុធទាំងអស់ត្រូវប្រើប្រាស់តាមតារាងកំណត់ខាងក្រោម ។
- មានចេតនា ប្រើប្រាស់កំហុសផែនទី(Map Bug) នឹងត្រូវបានព្រមានលើកទី1 និងលើកទី2 នឹងត្រូវបានបណ្តេញចេញពីការប្រកួត។
- ប្រសិនបើ Players ទាំងអស់មិនអាចបញ្ចប់ដោយសារតែហេតុផលដោយអចេតនា និងមិនបានរំពឹងទុក ដូចជា Server ឈប់ដំនើរការឬគាំង ពិន្ទុជុំនោះនឹងត្រូវបានបោះបង់ និងការប្រកួតនឹងចាប់ផ្តើមឡើងវិញ ។
- បើ Player មានបញ្ហា (ស្ថានភាពកាយសម្បទា) មិនអាចបន្តការប្រកួត អ្នករៀបចំនឹងមិនទទួលខុសត្រូវទេ។ សមាជិក ២ក្នុងចំណោម ៥ អវត្តមានពីការប្រកួត សមាជិកក្រុមអាចពិចារណាបោះបង់ចោលការប្រកួត ឬបន្ត ។
- ក្នុងអំឡុងពេលនៃការប្រកួត Hacks, Bugs, និងThird Party Tools ត្រូវបានហាមឃាត់។ ក្រុមណាដែលប្រើប្រាស់នឹងបញ្ឈប់ការប្រកួត ។
- អ្នកប្រកួតអាចប្រើប្រាស់សម្ភារៈប្រកួតផ្ទាល់ខ្លួនបានដូចជា Mouse, Keyboard និង Headset ក្នុងករណីដែលកំពុងប្រកួតសម្ភារៈនោះមានបញ្ហា ការប្រកួតនៅតែបន្ត ។
- ប្រសិនបើមានបញ្ហាដូចជា Disconnect, Lag, Crashes និងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់ក្នុងពេលចាប់ផ្ដើមប្រកួតដោយពុំទាន់មានការប្រយុទ្ធនោះនឹងធ្វើការប្រកួតសារជាថ្មី ដោយគិតបន្តទៅលើពិន្ទុឈ្នះ ។
- ប្រសិនបើមានបញ្ហាដូចជា Disconnect, crashesនិងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមានចេតនានោះការប្រកួតនៅតែបន្តអ្នកដែលបានចេញនោះគឹត្រូវចូលមកក្នុងGame ប្រកួតវិញដោយខ្លួនឯង ។
- ប្រសិនបើមានបញ្ហាដូចជា Disconnect, crashesនិងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់ក្នុងពេលដែលក្រុមណាមួយបានដាក់គ្រាប់បែក(C4) រួចរាល់ហើយនោះការប្រកួតនឹងនៅតែបន្ដ ។
- ប្រសិនបើមានលទ្ធផលស្មើគ្នាយើងនឹងរាប់ពង់ឈ្នះថាក្រុមណាមានពង់ឈ្នះច្រើនជាងគេ។បើសិនជាស្មើទៀតយើងនឹងរាប់ពង់ចាញ់ថាក្រុមណាចាញ់តិចជាងគេ ។
- ត្រូវមានសុជីវធម៌ និងគោរពពេលវេលាក្នុងការប្រកួត ក្នុងករណីដែលក្រុមណាមួយមកយឺតរយៈពេល ១០នាទី នោះនឹងចាត់ទុកថាចាញ់ រីឯក្រុមម្ខាងទៀតជាអ្នកឈ្នះ ។
- គ្រប់សមាជិកក្រុមទាំងអស់ដាច់ខាតត្រូវរាយការណ៍ទៅក្រុមរបស់ខ្លួនយ៉ាងតិច ៣០នាទីមុនពេលការប្រកួតចាប់ផ្តើម។ ប្រសិនបើដល់ពេលប្រកួតហើយនៅតែមិនទាន់បង្ហាញខ្លួន ឬមានការយឺតយ៉ាវនៅពេលប្រកួតលើសពី ១០នាទី នោះគឺចាត់ទុកថាអវិជ្ជមាន ឬបោះបង់ការប្រកួត។ ចំណែកឯក្រុមម្ខាងទៀតចាត់ទុកថាឈ្នះ ហើយរង់ចាំការប្រកួតបន្ត ។
ការកំណត់ក្នុងការប្រកួត
- ការប្រកួតត្រូវបោះកាក់ ដោយអ្នកឈ្នះមានសិទ្ធរើសព័ណ៌ ឬ Ban map
- ការប្រកួតជ្រើសជើងឯកតាមតំបន់គឺប្រកួតតាមបែប Group stage បែងចែកជា ២ពូល ដោយ
- កំណត់យក ៣ពិន្ទុឈ្នះ ហើយក្រុមនិមួយៗ ត្រូវសន្សំពិន្ទុ ក្រុមដែលមានពិន្ទុច្រើនជាក្រុមឈ្នះនៅក្នុងពូល
- ក្រុម A ឈ្នះ 3 – 0 ពីក្រុម B ក្រុម A ទទួលបាន 3ពិន្ទុ ក្រុម B បាន ០ ពិន្ទុ
- ក្រុម A ឈ្នះ 3 - 1 ពីក្រុម B ក្រុម A ទទួលបាន 3ពិន្ទុ ក្រុម B បាន ០ ពិន្ទុ
- ក្រុម A ឈ្នះ 3 – 2 ពីក្រុម B ទទួលបាន 2 ពិន្ទុ ក្រុម B បាន 1 ពិន្ទុ
- ការប្រកួតនៅវគ្គ Finalកំណត់យក ៥ពិន្ទុឈ្នះ (Final Best of 3)
ផែនទីប្រកួត
សព្វាវុធ និងសម្ភារៈប្រកួត
រង្វាន់សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ
- ជើងឯកទទួលបាន 2000$ + 40,000 Sabay gold
- ជើងឯករងទទួលបាន 1000$+ 40,000 Sabay gold
- ជើងឯកលេខ ៣ ទទួលបាន 40,000 Sabay gold
សំគាល់៖ មួយក្រុមដែលទទួលបានជើងឯកក្នុងការប្រកួត National E-sports Tournament 2018 លើវិញ្ញាសារ AK2 នឹងទទួលបានការស្នាក់នៅ(សម្រាប់ក្រុមមកពីតាមខេត្ត) ការធ្វើដំណើរ និងម្ហូបអាហារ ដើម្បីទៅចូលរួមការប្រកួត MATIC 2019។
យើងខ្ញុំសូមរក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជូនដំណឹងមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168 / 015 294 168