ក្នុង Version ថ្មីនេះអ្នកនឹងអាចផលិតអាវុធតាមរូបមន្តដែលមានដូចជា M4A1, Ak 47, Sniper, Grenade…… ដោយអ្នកគ្រាន់តែបញ្ចូលរូបមន្តគំនូរទៅក្នុងការផលិតនោះជាការស្រេច។ មិនតែប៉ុណ្ណោះនឹងមាននាំមកនូវវគ្គថ្មីផែនទីថ្មីមួយទៀតគឺ សង្គ្រាមឈ្លានពាន ដែលអ្នកត្រូវតែប្រើកូនសោរដើម្បីចូលទៅកាន់វគ្គនេះ ហើយនឹងអាចទទួលបាននូវធាតុកម្រ និងM Point ផងដែរ។
គឺជាសង្រ្គាមដែលត្រូវការភាពរហ័សរហួនក្នុងការសំលាប់ចោរសមុទ្រដែលរត់លឿនមកពីគ្រប់កនែ្លងក្នុងផែនទីនេះ។

ដើម្បីទទួលបានជ័យជំនះ តួរអង្គដែលមានឋានៈជា ACEមាស ត្រូវសំលាប់ចោរសមុទ្រអោយបាន ៧៥នាក់ក្នុងរយៈពេល ៥នាទី ។ បើមិនដូច្នោះទេនឹងត្រូវទទួលបរាជ័យ។
នៅក្នុង Version ថ្មីនេះដែលក៏មានបន្ថែមជូននូវផែនទីថ្មី១ ទៀតគឺ Aggressive War ។

ចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី៤ ខែឧសភា នៅ Version ថ្មីនេះដែលអ្នកកម្សាន្ដទាំងអស់គ្រាន់តែចូលកម្សាន្ដភ្លាមនឹងទទួលបាន V5 Combination និង Rare Earth Lv2 ។

ជាកូនសោរដែលអាចនាំអ្នកចូលទៅកាន់វគ្គ Rare Earth war ដើម្បីទទួលបាននូវធាតុកម្រ។ កូនសោរនេះមានលក់ក្នុង Item Mall ដែលមានតំលៃ ២៥០០០ silver/ម្តង។