លក្ខខណ្ឌនៃការ​ប្រកួត MATIC 2020

December 19, 2019

I.លក្ខខណ្ឌនៃការប្រកួត៖

  • ក្រុមប្រកួតទាំងអស់ត្រូវប្រើ Server MATIC ក្នុងការប្រកួត
  • មាន៤ប្រទេសដែលចូលរួមប្រកួតគឺ ប្រទេសកម្ពុជា (1ក្រុម) ប្រទេសចិន (1ក្រុម) ប្រទេសម៉ាឡេស៊ី (1ក្រុម) និងប្រទេសថៃ (1ក្រុម) ហើយក្នុង១ក្រុមត្រូវមានសមាជិកចំនួន៥នាក់
  • វិញ្ញាសារនៃការប្រកួតៈ វិញ្ញាសារ Bomb Mode (សព្វាវុធ និងសម្ភារៈប្រកួតប្រើតាមការកំណត់)
  • លក្ខខណ្ឌនៃ​ការ​ប្រកួត៖

ការប្រកួតគឺចែកជា ៤ ក្រុម A B C D

វគ្គសន្សំពិន្ទុ: មានសរុប 6 ជុំ៖

A       VS         B   C        VS         D ប្រកួតដំណាលគ្នា
​C       VS         B   A         VS        D ប្រកួតដំណាលគ្នា
B       VS         D   A         VS        C ប្រកួតដំណាលគ្នា

ការកំណត់ក្នុងការប្រកួត៖

  • ត្រូវធ្វើការបោះកាក់ ដោយអ្នកឈ្នះមានសិទ្ធរើសពណ៌ ឬBan Map
  • របៀប Ban Map អ្នកចាញ់ Ban 1 Map , អ្នកឈ្នះ Ban 2 Map អ្នកចាញ់ Ban 1 Map និងអ្នកឈ្នះBan ផែនទីដែលនៅសល់ចុងក្រោយនឹងក្លាយទៅជាផែនទីដែលធ្វើការប្រកួតសម្រាប់ក្រុមនោះ

 

ល័ក្ខខ័ណ្ឌ ៖ 3ជុំ 2ឈ្នះ (Best of 3)

  • ក្រុម A ឈ្នះ 2 – 0 ពីក្រុម B ក្រុម A ទទួលបាន 2ពិន្ទុ ក្រុម B បាន ០ ពិន្ទុ
  • ក្រុម A ឈ្នះ 2 – 1 ពីក្រុម B ក្រុម A ទទួលបាន 2ពិន្ទុ ក្រុម B បាន 1 ពិន្ទុ

​​  ប្រសិនបើមានលទ្ធផលស្មើគ្នា យើងនឹងរាប់ពិន្ទុឈ្នះថាក្រុមណាមានពិន្ទុឈ្នះច្រើនជាងគេ(ក្រុមដែលមានពិន្ទុឈ្នះច្រើនជាងគេជាអ្នកឈ្នះ) បើសិនស្មើទៀត យើងនឹងរាប់ពិន្ទុចាញ់ថាក្រុមណាចាញ់តិចជាងគេ(ក្រុមណាដែលចាញ់តិចជាងគេជាអ្នកឈ្នះ)។បើសិនជានៅតែស្មើគ្នាទៀតយើងនឹងយកអ្នកឈ្នះទាំងសងខាងមកធ្វើការប្រកួត(ជ្រើសរើសក្រុមដែលឈ្នះ)។ឆ្លងកាត់តាមការប្រកួតក្រុមតូចៗរកឃើញអ្នកលេខ1 លេខ2 លេខ3រួចហើយយកមកប្រកួតរកជើងឯក។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង​ វគ្គផ្តាច់ព្រ័ត្រ

ផែនទីប្រកួត:

  • របៀប Ban Map អ្នកចាញ់ Ban 1 Map , អ្នកឈ្នះ Ban 2 Map អ្នកចាញ់ Ban 1 Map និងអ្នកឈ្នះBan ផែនទីដែលនៅសល់ចុងក្រោយនឹងក្លាយទៅជាផែនទីដែលធ្វើការប្រកួតសម្រាប់ក្រុមនោះ

ល័ក្ខខ័ណ្ឌ​៖ 3ជុំ 2ឈ្នះ (Best of 3)

ព័ត៌មានដែលអ្នកប្រកួតត្រូវដឹង

  1. .សម្រាប់ការចូលរួមប្រកួតនៅប្រទេសចិន​ កីឡាករត្រូវតែមានអាយុយ៉ាងតិច ១៨ ឆ្នាំឡើង ហើយត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណច្បាប់ដើម (ច្បាប់ថតចម្លងមិនមានសុពលភាព) ។ ប្រសិនជាមិនអាចបង្ហាញអត្តសញ្ញាណប័ណ្ណដើមនោះទេ ក្រុមការងារនឹងមានសិទ្ធិបដិសេធមិនឲ្យកីឡាករចូលរួមការប្រកួត។ សម្រាប់កីឡាករមកពីប្រទេសក្រៅត្រូវស្ថិតនៅក្រោមលក្ខខណ្ឌជាតិ។
  2. ហាមប្រើភាសាអសុរោះ និងកាយវិការមើលងាយទៅលើដៃគូរប្រកួត ប្រសិនបើអ្នកប្រកួតបំពាននឹងត្រូវព្រមានជាលើកទីមួយ។ ការព្រមានជាលើកទីពីរ នឹងត្រូវបានដកសិទ្ធិក្នុងកាប្រកួត និងមានការពិន័យថែមទៀតផង។
  3. ប្រសិនបើអ្នកប្រកួតមានអាកប្បកិរិយាមិនសមរំ ឬប្រើប្រាស់ហឹង្សាក្នុងអំឡុងពេលការប្រកួតអ្នកត្រួតពិនិត្យនិងពិភាក្សាដកសិទ្ធិក្រុមនេះចេញពីការប្រកួត។
  4. ហាមប្រើឈ្មោះក្រុមដែលមានពាក្យ៖ មើលងាយ, ការប្រមាថដែលប៉ះពាល់ដល់ពូជសាសន៍ ,ភេទ, សាសនា ឬ ភាសាអាសអាភាស។
  5. ប្រធានក្រុម គឺជាអ្នកទំនាក់ទំនង ដែលមានទទួលខុសត្រូវលើក្រុម។ ការសម្រេចចិត្តរបស់ប្រធានក្រុមតំណាងអោយសមាជិកក្រុមទាំងមូល។ ប្រសិនបើមានបញ្ហាណាមួយអ្នកត្រួតពិនិត្យរៀបចំ នឹង ធ្វើការសម្របសម្រួលជាមួយប្រធានក្រុម។ បើសមាជិកក្នុងក្រុមធ្វើការចរចារជាមួយអ្នកត្រួតពិនិត្យ នោះការចរចារនោះពុំមានប្រសិទ្ធភាពបានឡើយ ។
  6. ប្រសិនបើបានរកឃើញចំពោះកុំព្យូទ័ររបស់គូរប្រកួតដទៃមានបញ្ហាឬមានការតវ៉ាណាមួយ សូមជូនដំណឹងជាមុនទៅដល់អ្នកត្រួតពិនិត្យ អ្នកត្រួតពិនិត្យនឺងមានវិធានការហាមឃាត់មិនឲ្យប្រើប្រាស់កុំព្យូទ័រដែលមានការសង្ស័យនោះទេ។ ប្រសិនបើមានបញ្ហានៅពាក់កណ្តាលទីនៃការប្រកួត អ្នកត្រួតពិនិត្យមិនទទួលយកការតវ៉ាណាមួយអំពីកុំព្យូទ័រនោះទៀតឡើយ ។ អ្នកគួរតែរាយការណ៍ដោយផ្ទាល់ទៅកាន់អ្នកត្រួតពិនិត្យ។បន្ទាប់ពីចប់ការប្រកួតនីមួយៗប្រធានក្រុមនឹងមានការព្រមព្រៀងលើលទ្ធផលបញ្ជាក់ពីពិន្ទុហើយចុះហត្ថលេខាលើវា។ បន្ទាប់ពីចុះហត្ថលេខារួចគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នឹងមិនទទួលយកពាក្យបណ្តឹងតវ៉ាណាមួយដែលពាក់ព័ន្ធនឹងដំណើរការឬពិន្ទុនៃការប្រកួតឡើយ ។
  7. អ្នកប្រកួតអាចយកសម្ភារៈប្រកួតផ្ទាល់ខ្លួនបានដូចជា Mouse, Keyboard និង Headset។បើសិនជានៅក្នុងអំឡុងពេលដែលសាកឧបករណ៍ សម្ភារៈណាមួយមានបញ្ហានោះ​ នឹងត្រូវប្រើសប្រាស់ឧបករណ៍ដែលផ្តល់ដោយអ្នកត្រួតពិនិត្យ។
  8. មុនពេលប្រកួតត្រូវកំណត់់ឲ្យច្បាស់នូវកីឡាករ5រូបដែលត្រូវបានចូលរួមក្នុងការប្រកួត ។នៅក្នុងអំឡុងពេលប្រកួតមិនអាចធ្វើការផ្លាស់ប្ដូរសមាជិកណាម្នាក់បានឡើយ(ប្រសិនបើកីឡាករណាមួយមានករណីសង្រ្គោះបន្ទាន់អ្នកត្រួតពិនិត្យមានសិទ្ធិក្នុងការសម្រេចចិត្ត(។
  9. ការណែនាំអំពីការរបំពានអំឡុងពេលប្រកួត
  • ​​​​​​មុនពេលការប្រកួតចាប់ផ្តើម កីឡាករទាំងសងខាងត្រូវពិនិត្យនិងសាកល្បងសម្ភារៈរបស់ខ្លួន។ ប្រសិនបើមានបញ្ហាក្នុងកំឡុងពេលប្រកួត និងមិនត្រូវផ្អាកការប្រកួតឡើយ។ បញ្ហានិងត្រូវបានដោះស្រាយបន្ទាប់ពីបញ្ចប់ជុំដែលមានបញ្ហានោះ ពិន្ទុនៅគិតដដែល។

②មិនត្រូវប្រើ BUG ក្នុងការប្រកួតទេ

ប្រសិនបើកីឡាករណាមួយបានបំពាន ក្រុមនោះ នឹង ចាត់ទុកថាជាចាញ់។កីឡាករទាំងអស់ត្រូវអាចដើរបាននៅនាទី 2:55 ។ ប្រសិនបើកីឡាករណាម្នាក់ដើរចេញមុនពេលកីឡាករផ្សេងទៀតនឹងត្រូវចាត់ទុកថាចាញ់ក្នុង Round នោះ។

  • ការណែនាំពីការ Disconnect និងបញ្ហាផ្សេងទៀតក្នុងការប្រកួត:

រាល់ការប្រកួត ក្រោយពីចូល Map បានពេល5វិនាទី(មុនពេលដែលតួអង្គអាចមានចលនា)ប្រសិនបើក្រុមណាមួយមានបញ្ហាបច្ចេកទេសនៅក្នុងការប្រកួតនោះ អ្នកត្រួតពិនិត្យនិងពិចារណាចាប់ផ្តើមការប្រកួតឡើងវិញបន្ទាប់ពីអ្នកត្រួត       ពិនិត្យបានបញ្ជាក់ថាបញ្ហាត្រូវបានដោះស្រាយ ហើយនឹងចាប់ផ្តើមការប្រកួតសារឡើងវិញ  បន្ទាប់លើសពី5វិនាទី(តួអង្គអាចមានចលនា)។ ប្រសិនបើក្រុមណាមួយមានបញ្ហាបច្ចេកទេសនៅពេលកំពុងធ្វើការប្រកួត នោះការប្រកួតនិងត្រូវបានបន្ត ពិន្ទុត្រូវបានគិត កីឡាករត្រូវជូនដំណឹងដល់អ្នកត្រួតពិនិត្យ ហើយព្យាយាមចូលទៅកាន់ការប្រកួតដើម្បីបន្តការប្រកួត។ ប្រសិនបើបញ្ហានៅតែបន្តកើតមានដដែល អ្នកត្រួតពិនិត្យនិងធ្វើការកត់ត្រាពិន្ទុ ការប្រកួតត្រូវបានពន្យារពេល ហើយរង់ចាំការចាប់ផ្តើមការប្រកួតបន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយរួចរាល់។

④  ការប្រើប្រាស់ Hack និងឧបករណ៍ជំនួយផ្សេងទៀតត្រូវបានហាមឃាត់ (ប៉ះពាល់ដល់ភាពយុត្តិធម៌នៃការប្រកួត)។ ប្រសិនបើគេរកឃើញថាត្រូវបាន ប្រើប្រាស់ នឹងត្រូវវិនិច្ឆ័យថាជាការចាញ់។

⑤ឧបករណ៍ទំនាក់ទំនងសំលេងនៅក្នុងការប្រកួតទាំងអស់ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការរៀបចំ។បើកីឡាករយកឧបករណ៍ទំនាក់ទំនងប្រភេទផ្សេងទៀតមកប្រើក្នុងការប្រកួត ត្រូវតែមានការអនុញ្ញាតពីគណៈកម្មាធិការរៀបចំការប្រកួតជាមុនសិន ។

  1. រូបថតឬវីដេអូនៃការប្រកួតនិងធនធានផ្សេងៗទៀតដែលបង្កើតឡើងដោយអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Kingsoft ។ កីឡាករទាំងអស់ត្រូវទទួលយកលក្ខខណ្ឌនេះមុនពេលចូលរួមក្នុងការប្រកួត។
  2. រាល់ការសម្រេចចិត្តទាំងអស់នៃការប្រកួត គឺជាការសម្រេចរបស់ក្រុមហ៊ុន Kingsoft ។

II.ព័ត៌មានអំពីការប្រកួត

  • ប្រកួតនៅថ្ងៃទី11ខែមករាឆ្នាំ2020
  • នៅទីក្រុងប៉េកាំង នៃសាធារណរដ្ធប្រជាមានិតចិន

សព្វាវុធ និងសម្ភារៈប្រកួត

8Stars Assault Weapon

Assault

Sniper & Sub-Gun

Pistol

Melee

Throw

Items

Clothes

Backdress

IIIរង្វាន់

  • ជើងឯក: 5000ដុល្លារ
  • ជើងឯករង: ​3000ដុល្លារ
  • រង្វាន់លេខ៣: 2000ដុល្លារ
  • ប្រាក់រង្វាន់មានគិតពន្ធ 20%

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168