ក្រុមហ៊ុន សប្បាយ ( SABAY ) សូមជម្រាបជូនដល់កីឡាករ និងអ្នកគាំទ្រសេវាមក្សាន្ត AK2 ទាំងអស់ មេត្តាជ្រាបថា ខណៈពេលដែលប្រទេសកម្ពុជា និងបណ្ដារប្រទេសមួយចំនួនក្នុងពិភពលោក កំពុងមានការព្រួយបារម្ភ លើការរីករាលដាលរបស់ជម្ងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ក្រុមហ៊ុន និងក្រុមការងាររៀបចំការប្រកួត Cybernet Showdown-2020 បានសម្រេចធ្វើការផ្អាកការប្រកួតលើកទី៣ នៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅ Wolf CyberCafe ។ ការសម្រេចផ្អាកការប្រកួតនេះគឺ ដើម្បីការពារដល់សុខភាពកីឡាករ និងបញ្ជៀសការឆ្លងរីករាលដាលនៃ មេរោគប្រភេទថ្មីនេះ។
សូមក្លឹបកម្សាន្ត ( NET ) ទាំងអស់មេត្តាចូលរួមអនុវត្តនូវវិធានការអនាម័យមួយចំនួន រួមមានដូចខាងក្រោម៖
ក្រុមហ៊ុន សប្បាយ (SABAY) នឹងធ្វើការជូនដំណឹងអំពីការប្រកួត Cybernet Showdown-2020 លើកទី៤ នៅពេលខាងមុខនេះ។ ព័ត៌មានលម្អិតសូមតាមដានគេហទំព័រហ្វេសប៊ុក AK Sabay *OfficialPage។
សូមអគុណ!
យើងខ្ញុំសូមរក្សាសិទ្ធិកែប្រែដោយមិនចាំបាច់ជូនដំណឹងទុកជាមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168/ 015 294 168