ការប្រកួតកីឡាអេឡិចត្រូនិកAK2 ក្នុងវគ្គជម្រុះដេញពិន្ទុគ្នាក្នុង Team Challenge សប្ដាហ៍ទី៣ ត្រូវបានបញ្ចប់ ដោយបានស្វែងរកឃើញកំពូល Clan ទាំង១០ សុទ្ធសឹងតែជា Clan ដែលមានពិន្ទុច្រើនប្រចាំសប្ដាហ៍ទី៣ នេះ។ យ៉ាងណាមិញ នៅសល់តែ ១ សប្ដាហ៍ចុងក្រោយនេះទៀតសម្រាប់ Clan ដទៃទៀតអាច នឹងធ្វើការលេងប្រដេញពិន្ទុជាបន្តនៅក្នុងការជម្រុះនោះ ដូចបានរៀបរាប់រួចមកហើយ ចាប់តាំងពី សប្ដាហ៍ដំបូងមកម្លេះ ដោយកំណត់រាប់បូកពិន្ទុចំនួន១០ Clan តែប៉ុណ្ណោះ ហើយការកំណត់យក Clan ទៅប្រកួតនោះត្រឹមតែ ៨ Clan ប៉ុណ្ណោះ។
ការប្រកួតសប្ដាហ៍ទី៤ ប្រព្រឹត្តនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ៣ ខែ មករា ឆ្នាំ២០២១ នេះសម្រាប់Clan ទាំង១០ ដេញពិន្ទុគ្នា។ ការប្រកួតនេះ ពុំមានធ្វើការចុះឈ្មោះអ្វីនោះទេ គឺធ្វើការប្រកួតដោយសេរី អាស្រ័យលើការកំណត់ការប្រកួតនៅលើ Point Team Challenge ។ សំរាប់ការប្រកួត ROAD TO MATIC 2021 នេះគឺមានរង្វាន់សរុបចំនួន $27,000 ។
សម្រាប់ការប្រកួតដេញពិន្ទុ Team Challenge នេះផងដែរដោយគិតពីគោលការណ៍របស់ក្រសួងសុខាភិបាល ដោយតម្រូវអោយមានការប្រកួតធ្វើឡើងជាលក្ខណៈ Online ដើម្បីបញ្ជាសពីការរីករាលដាលនៃការឆ្លងជម្ងឺ កូវីត ១៩ ( COVID-19 ) ។
សម្រាប់ការប្រកួតវគ្គជម្រុះថ្នាក់ជាតិ N.E.T 2020 នេះ នឹងកំណត់យកកំពូលពិន្ទុ Clan ទាំង ១០ ប្រចាំសប្តាហ៍(អំឡុងពេល ៤សប្ដាហ៍ ) ។ Clan ទាំង ១០ នឹងយកតែ ៨ ក្រុម ប៉ុណ្ណោះក្នុងសប្ដាហ៍ចុងក្រោយ ដើម្បីយកទៅប្រកួតជម្រុះ Offline LAN Tournament ហើយយកជើងខ្លាំងចំនួន ២ក្រុម ដែលតំណាងអោយព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួត MATIC 2021 ជាមួយបណ្ដារប្រទេសចំនួន ៣ទៀត មានដូចជា៖
*ចំណាំ សម្រាប់ច្បាប់និងលក្ខខណ្ឌនៃការប្រកួត MATIC 2021 នឹងចេញនៅពេលខាងមុខ ។
នេះជារូបភាពដែលតំណាងអោយក្រុមទាំង ១០ ដែលជាប់ក្នុងសប្ដាហ៍ទី៣ នេះ
យើងខ្ញុំសូមរក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជូនដំណឹងមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168 / 015 294 168
សូមអគុណ!