នៅថ្ងៃទី១៤ ខែកុម្ភះខាងមុខនេះ Attack Online នឹងធ្វើការ Update version 2.1.6.325 ថ្មីរបស់ខ្លួនដើម្បីចូលរួមរីករាយជាមួយទិវានៃក្តីស្រលាញ់! តួអង្គទាំងអស់អាចបំភ្លេចពីការប្រយុទ្ធមួយរយៈសិនដើម្បីបង្ហាញនូវ ក្តីស្រលាញ់របស់ខ្លួនជាមួយមនុស្សជាទីស្រលាញ់ និងរៀបអាពាហ៍ពិពាហ៍ដើម្បីធ្វើជាគូស្នេហ៍មួយគូដែលអ្នកដទៃកោត ស្ញប់ស្ញែង ហើយថែមទាំងទទួលបានសម្ភារៈដ៏អស្ចារ្យថែមទៀតផង!!!
ព្រឹត្តិការណ៍រៀបអាពាហ៍ពិពាហ៍
ព្រឹត្តិការណ៍រៀបអាពាហ៍ពិពាហ៍ គឺធ្វើឡើងដើម្បីឲ្យតួអង្គប្រុស និងស្រីអាចរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកដែលខ្លួនស្រឡាញ់បាន។ មិនតែប៉ុណ្ណោះសម្រាប់គូស្នេហ៍ដែលបានរៀបអាពាហ៍ពិពាហ៍រួចនឹងទទួល បានកញ្ចប់សំណាងម្នាក់១ ដែលនៅក្នុងនោះមានសម្ភារៈល្អៗ និងសំលៀកបំពាក់គូរស្នេហ៍ដ៏ស្រស់ស្អាតថែមទៀតផង។ ខាងក្រោមគឺជាការណែនាំពីវិធីសាស្រ្តក្នុងការរៀបអាពាហ៍ពិពាហ៍៖
- ជាដំបូងគូស្នេហ៍និមួយៗត្រូវមានកាតរៀបការ ដោយកាតរៀបការនោះអាចប្រើបានតែម្តងប៉ុណ្ណោះ
- បន្ទាប់មកគូស្នេហ៍ទាំងពីរត្រូវបង្កើតបន្ទប់ជជែកកម្សាន្ត (Chat Room) និងចូលទៅកាន់បន្ទប់ជជែកកម្សាន្តនោះ
- នៅពេលដែលចូលទៅដល់កន្លែងនោះ ត្រូវមានតួអង្គមួយ (ខាងប្រុស ឫខាងស្រី) ជ្រើសយកពាក្យ “បង្ហាញស្នេហ៍” ដែលនៅខាងលើ និងខាងស្តាំដៃ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់អ្នកទៅកាន់ដៃគូ
- ចំណែកឯភាគីម្ខាងទៀតត្រូវជ្រើសរើសយកពាក្យ “យល់ព្រម” ដើម្បីក្លាយទៅជាស្វាមី និងភរិយាស្របច្បាប់
- គូសបញ្ជាក់ផងដែរថា តួអង្គដែលមានភេទដូចគ្នា ឫបានរៀបការរួចហើយមិនទាន់លែងលះ គឺមិនអាចរៀបអាពាហ៍ពិពាហ៍បានទេ
អត្ថប្រយោជន៍នៅពេលដែលរៀបអាពាហ៍ពិពាហ៍រួច៖
- នៅពេលគូស្នេហ៍ទាំងពីនាក់ចូលប្រយុទ្ធក្នុងក្រុមតែមួយនឹងទទួលបាន Exp និង Silver ចំនួន ២០% បន្ថែមទៀតនៅពេលបញ្ចប់ការប្រយុទ្ធម្តងៗ
- គូស្នេហ៍ទាំងពីនឹងទទួលបានសម្ភារៈដែលមាននៅក្នុងកញ្ចប់សំណាងគឺ អាចប្រើបានរយៈពេល ៣០ថ្ងៃ៖
ការបន្ថែមផែនទីថ្មី (Old Kingdom Garden)
ធ្វើការបន្ថែមសំភារៈថ្មីៗជាច្រើនទៀត