ដោយសារតែមានការទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ AK2 Online នៅពេលនេះ បានពាំនាំមកនៅការប្រកួត Onlineមួយបែបថ្មី ដែលធ្វើអោយអ្នកលេងទាំងអស់បានចូលរួមប្រកួតបញ្ចេញសមត្ថភាពតាមការ Live ដើម្បីឈ្នះរង្វាន់ជា Sabay Gold រួមទាំងសម្ភារៈ AK2 មួយចំនួនផងដែរ ។
ការប្រកួតនេះគឺអ្នកលេង នឹងត្រូវប្រកួតជាមួយក្រុម AK2 Streamer របស់យើងនៅវគ្គផ្ដាច់ព្រ័ត្រដើម្បីទទួលបានរង្វាន់ Sabay Gold រួមទាំងទទួលបានសម្ភារៈមួយចំនួនក្នុង AK2 ។
ក្រុមដែលឈ្នះក្រុម AK2 Streame r ក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផលលេខ ១ ទទួលបាន ៨០០០ Sabay Gold បើសិនជាចាញ់នោះទទួលបានតែ ២០០០ Sabay Gold តែប៉ុណ្ណោះ។ ក្រុមដែលជាប់លេខ ២ ទទួលបានរង្វាន់ ២០០០ Sabay Gold ក្រុមលេខ ៣ ដល់លេខ ៨ នឹងទទួលបានជាសម្ភារៈក្នុង AK2 ។
ក្រុមប្រកួតអាចចុះឈ្មោះបានត្រឹម ៨ ក្រុម រីឯ ការបើកចុះឈ្មោះចាប់ផ្ដើមពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ និងបិទចុះឈ្មោះនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ ។
កុំភ្លេចចូលរួមប្រកួតនិងទស្សនាយករង្វាន់ទាំងអស់គ្នានៅលើ Facebook page “AK Sabay *OfficialPage ”
ចុះឈ្មោះឥតគិតថ្លៃបាននៅទីនេះ mysabay ។ បញ្ចាក់យកតែ 8 ក្រុមទេ ចុះឈ្មោះមុនមានឱកាសចូលរួមមុន
លក្ខខណ្ឌក្នុងការប្រកួត
ក្នុង១ក្រុមត្រូវមានសមាជិក៥នាក់ ក្រុមប្រកួតមិនអាចដូរសមាជិករបស់ខ្លួនបានឡើយ ក្រុមប្រកួតទាំងអស់ត្រូវប្រើតួអង្គដែលមានកម្រិតចាប់ពី៨០ឡើងទៅក្នុងការប្រកួត ក្រុមប្រកួតទាំងអស់សូមអោយមានឈ្មោះតួអង្គសមរម្យ កីឡាករទាំងអស់ត្រូវអាចដើរបាននៅនាទី 2:55 ការបោះកាក់សំរាប់ការប្រកួត : ក្រុមដែលឈ្នះការបោះកាក់អាចរើសយក Pick និង Ban map មុនឬរើសពណ៌មុន
ច្បាប់ក្នុងការប្រកួត
សព្វាវុធទាំងអស់មិនអនុញ្ញាតអោយដាក់បន្ថែមត្បូង (Gun Soul) និងសត្វចិញ្ចឹម (Pet)ឡើយ។ ប្រសិនបើមានចេតនា ប្រើប្រាស់កំហុសផែនទី (Map Bug) នឹងត្រូវបានព្រមានលើកទី1 និងលើកទី2 នឹង ត្រូវបានបណ្តេញចេញពីការប្រកួត។ ប្រសិនបើ Players ទាំងអស់មិនអាចបញ្ចប់ដោយសារតែហេតុផលដោយអចេតនា និងមិនបានរំពឹងទុក ដូចជា Server ឈប់ដំនើរការឬគាំង ពិន្ទុជុំនោះនឹងត្រូវបានបោះបង់ និងការប្រកួតនឹងចាប់ផ្តើមឡើងវិញ ដោយយកច្បាប់ក្រុមហ៊ុនកំណត់រួចមកអនុវត្តន៍។ ប្រសិនបើមានបញ្ហាដូចជា Disconnect, crashesនិងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់នៅជុំទី១ នោះក្រុមត្រូវផ្តល់សញ្ញាឬ Chat All ថា “DC ឬ Disconnect” នឹងធ្វើការ restart ។ បើ Player មានបញ្ហា (ស្ថានភាពកាយសម្បទា) មិនអាចបន្តការប្រកួត អ្នករៀបចំនឹងមិនទទួលខុសត្រូវទេ។ សមាជិក ២ក្នុងចំណោម ៥ អវត្តមានពីការប្រកួត សមាជិកក្រុមអាចពិចារណាបោះបង់ចោលការប្រកួត ឬបន្ត ។ ក្នុងអំឡុងពេលនៃការប្រកួត Hacks, Bugs, និងThird Party Tools ត្រូវបានហាមឃាត់។ ក្រុមណាដែលប្រើប្រាស់នឹងបញ្ឈប់ការប្រកួត។ ប្រសិនបើមានបញ្ហាដូចជា Disconnect, Lag, Crashes និងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់ក្នុងពេលចាប់ផ្ដើមប្រកួតដោយពុំទាន់មានការប្រយុទ្ធនោះនឹងធ្វើការប្រកួតសារជាថ្មី ដោយគិតបន្តទៅលើពិន្ទុឈ្នះ។ ប្រសិនបើមានបញ្ហាដូចជា Disconnect, crashesនិងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមានចេតនានោះការប្រកួតនៅតែបន្តអ្នកដែលបានចេញនោះគឹត្រូវចូលមកក្នុង Game ប្រកួតវិញដោយខ្លួនឯង។ ប្រសិនបើមានបញ្ហាដូចជា Disconnect, crashesនិងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់ក្នុងពេលដែលក្រុមណាមួយបានដាក់គ្រាប់បែក (C4) ការប្រកួតនឹង លេងជាបន្ត ។ ត្រូវមានសុជីវធម៌ និងគោរពពេលវេលាក្នុងការប្រកួត។ ក្នុងករណីដែលក្រុមណាមួយមកយឺតរយៈពេល ១០នាទី នោះនឹងចាត់ទុកថាចាញ់ រីឯក្រុមម្ខាងទៀតជាអ្នកឈ្នះ ។ គ្រប់សមាជិកក្រុមទាំងអស់ដាច់ខាតត្រូវរាយការណ៍ទៅក្រុមរបស់ខ្លួនយ៉ាងតិច ៣០នាទីមុនពេលការប្រកួតចាប់ផ្តើម។ ប្រសិនបើដល់ពេលប្រកួតហើយនៅតែមិនទាន់បង្ហាញខ្លួន ឬមានការយឺតយ៉ាវនៅពេលប្រកួតលើសពី ១០នាទី នោះគឺចាត់ទុកថាអវិជ្ជមាន ឬបោះបង់ការប្រកួត។ ចំណែកឯក្រុមម្ខាងទៀតចាត់ទុកថាឈ្នះ ហើយរង់ចាំការប្រកួតបន្ត។ ក្រុមទាំងអស់មានសិទ្ធិតវ៉ាចំពោះក្រុមដែលប្រកួតជាមួយក្រុមខ្លួនដែលសង្ស័យអំពីការលេង Hack ឬបានប្រើប្រាស់កម្មវិធីជំនួយផ្សេងៗ ។ នៅពេលដែលក្រុមការងាររៀបចំការប្រកួតបានត្រួតពិនិត្យ ឬ Check ទៅឃើញមានប្រើប្រាស់Hack ឬបានប្រើប្រាស់កម្មវិធីជំនួយផ្សេងៗនោះ ក្រុមដែលបានលួចប្រើប្រាស់កម្មវិធីជំនួយ ក្រុមការងារមានសិទ្ធិទម្លាក់ក្រុមនោះ ហើយមិនផ្ដល់រង្វាន់ដល់ក្រុមនោះឡើយ។
ផែនទីប្រកួត
សម្ភារៈការប្រកួត
យើងខ្ញុំសូមរក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជូនដំណឹងមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168 / 015 294 168