TheHellGate ដែលជាក្រុមជើងឯកប្រចាំខែឧសភាសម្រាប់ការប្រកួត AK ក្នុងពានរង្វាន់ Cambodian National Championship (CNC) នៅមិនទាន់មានភាពជឿជាក់ទាំងស្រុង សម្រាប់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
ប្រធានក្រុម TheHellGate ដែលមានរហ័សនាម HunterOfG7 ប្រាប់ថា ការប្រកួតនៅវគ្គចុងក្រោយនាថ្ងៃ ១៩ វិច្ឆិកា ខាងមុខនេះ លទ្ធផលមិនអាចទស្សន៍ទាយទុកមុននោះទេ ដោយសារតែក្រុមនីមួយៗសុទ្ធតែមានសមត្ថភាពខ្លាំងប្រហាក់ប្រហែលគ្នា។
ប្រធានក្រុមរូបនេះបន្តទៀតថា សព្វថ្ងៃក្រុមរបស់គេកំពុងតែធ្វើការហ្វឹកហាត់ជាប្រចាំដើម្បី រិះរកគន្លឹះ និងយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀតយកមកពង្រឹងក្រុម។ រូបគេបានបញ្ជាក់ថា៖ “ក្រុមរបស់គេលេងមានភាពស៊ីសង្វាក់ និងសហការគ្នាបានល្អ ប៉ុន្តែទោះបីយ៉ាងនេះក្ដីក៏នៅមានបញ្ហាមួយចំនួនដែលត្រូវធ្វើ ការកែសម្រួលបន្ថែម។
សម្រាប់ការប្រកួតនៅពេលខាងមុខនេះ ប្រធានក្រុមរូបនេះសង្ឃឹម ៥០% ដែលថាក្រុមរបស់គេនឹងមានឱកាសឈានជើងទៅប្រកួតនៅប្រទេសម៉ាឡេស៊ី នៅដើមឆ្នាំ ២០១២ នេះ។
ឆ្លងកាត់ការប្រកួតជម្រុះយ៉ាងស្វិតស្វាញ និងតឹងតែងបំផុតអស់រយៈពេលជាង ៦ ខែ នោះគឺ AK អាចរើសបានក្រុមខ្លាំងចំនួន ៤ ដែលមានឈ្មោះនៅក្នុងបញ្ជីសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន រង្វាន់ថ្នាក់ជាតិ CNC ដែលក្រុមទាំងនោះមាន៖ TheHellGate, Team Tono4E, Assasin Zenith និង SeVen ColoR។
ជោគវាសនាក្រុមទាំង ៤ នេះនឹងត្រូវសម្រេចសេចក្ដីនៅថ្ងៃ ១៩ វិច្ឆិកាខាងមុខនេះ នៅអាគារ Phnom Penh Tower។ តើក្រុមណានឹងអាចធ្វើដំណើរបន្តទៅទៀតទៅប្រកួតនៅម៉ាឡេស៊ីនោះ នឹងដឹងនាពេលឆាប់ៗខាងមុខនេះ៕