ការប្រកួតជម្រើសជើងឯកថ្នាក់អន្តរជាតិកាន់តែខិតជិតមកដល់ហើយ មានលក្ខខណ្ឌមួយចំនួនដែល ក្រុម Red Boy Club និង The Hell’s Gate ត្រូវយល់ដឹងក្នុងការប្រកួតនាពេលខាងមុខនេះ។
ចំពោះការប្រកួតនៅលើឆាកអន្តរជាតិនេះ គឺមានលក្ខខណ្ឌនិមួយៗត្រូវបានអនុវត្តយ៉ាងម៉ឹងម៉ាត់សម្រាប់ក្រុម ដែលចូលរួមប្រកួតទាំងអស់ ដែលលក្ខខណ្ឌទាំងអស់នោះ បង្កើតឡើងក្នុងគោលបំណងអោយមានយុត្តិធម៌សម្រាប់ការប្រកួតនេះ ។ តើលក្ខខណ្ឌប្រកួតមានអ្វីខ្លះ សម្រាប់ក្រុមដែលចូលរួមប្រកួត?
លក្ខខណ្ឌនៃការប្រកួតនៅលើឆាកអន្តរជាតិនេះ មាន៦លក្ខខណ្ឌសម្រាប់បេក្ខជនទាំងអស់ត្រូវដឹង ប៉ុន្តែពេលនេះ Sabayសូមលើកយកតែពីរលក្ខខណ្ឌសិនមកជូនអ្នកទាំងអស់គ្នា ដើម្បីបានយល់ពីការប្រកួតនេះ។
លក្ខខណ្ឌទីមួយ៖ និយាយពីអាវុធ និងសម្ភារៈក្នុងការប្រកួត។ អ្នកចូលរួមប្រកួតទាំងអស់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់តែអាវុធ ឬសម្ភារៈដែលមានស្រាប់នៅក្នុង Account ដែលត្រូវបានផ្ដល់អោយដោយ CiB Net Station។ ចំណែកឯលក្ខខណ្ឌប្រើប្រាស់ Account ផ្ទាល់ខ្លួនត្រូវបានហាមឃាត់។ ដោយឡែកការប្រើប្រាស់អាវុធ គឺអ្នកប្រកួតមិនអនុញ្ញាតអោយប្រើប្រាស់ពី Item Mall ទាំងមុន និងក្នុងពេលប្រកួតឡើយ។ ដោយឡែក ពេលវេលាក្នុងការពិនិត្យលើ Primary weapon, Secondary weapon ,Setting និង Graphic តម្រូវឲ្យPlayer ទាំងអស់កែប្រែទៅតាមចិត្តឲ្យបានស្រេចបាច់ មុនពេលប្រកួតចាប់ផ្តើមដូចគ្នា ផ្ទុយទៅវិញគេនឹងគ្មានសិទ្ធចូលទៅកែអ្វីដែលបានរៀបរាប់ខាងលើ នេះបានពេលក្រោយឡើយ។ ចំណុចចុងក្រោយនៃលក្ខខណ្ឌមួយនេះ គឺអនុញ្ញាតឲ្យប្រើប្រាស់គ្រប់ Crosshair ទាំងអស់តាមចិត្តរបស់ខ្លួន។
លក្ខខណ្ឌទីពីរ៖ សំដៅទៅលើការជ្រើសរើស Mode និង Map សម្រាប់ការប្រកួត ដែលកម្មវិធីប្រកួតត្រូវបានបែងចែកជា ៤ ប្រភេទមានដូចជា៖
១.Explosion Mode (វគ្គភេវរកម្ម) ដោយអ្នកប្រកួតទាំងពីក្រុមត្រូវជ្រើសយកផែនទី Huangpu Terminal សម្រាប់ការប្រកួតរបស់ខ្លួន។
២.Personal Mode ដោយជ្រើសយកផែនទី Kunlun Platform មកប្រកួតនៅក្នុងសមរភូមិ។
៣.Melee ដោយជ្រើសយកផែនទី Kunlun Platform
៤.Sniper ដោយជ្រើសយកផែនទី Kunlun Platform
បន្ទាប់ពី បានដឹងពីលក្ខខណ្ឌមួយចំនួនរួចមក តើមិត្តទាំងអស់គ្នាគិតថាវាពិបាកទេ សម្រាប់ក្រុមតំណាងប្រទេសកម្ពុជាទាំងពីរក្រុម? សង្ឃឹមថាវាពិតជាមិនពិបាកដល់ក្រុមទាំងពីរនោះទេ ព្រោះថា ក្រុមទាំងពីរនេះសុទ្ធតែមានទឹកដៃ និងយុទ្ធសាស្ត្រប្រយុទ្ធខ្លាំង។
លក្ខខណ្ឌនៃ ការប្រកួតនៅលើឆាកអន្តរជាតិ គឺបង្កើតឡើងដើម្បីអោយក្រុមចូលរួមប្រកួតទាំងអស់ ដើម្បីប្រយុទ្ធគ្នាដណ្ដើមជើងឯកក្នុងកម្មវិធី AK World Championship ដែលមាន ៦ ប្រទេសចូលរួមមានដូចជា ម៉ាឡេស៊ី (ម្ចាស់ផ្ទះ) ថៃ ចិន ឥណ្ឌូណេស៊ី សិង្ហបុរី និងកម្ពុជា ។
លក្ខខណ្ឌ ជាបន្តនឹងចេញផ្សាយលេខបន្ទាប់…