កាលពីលេខមុន Sabay បានធ្វើរការបង្ហាញពីលក្ខខណ្ឌ ទីមួយ និងទីពីរ រួចមកហើយ ពេលនេះ Sabay សូមបង្ហាញបន្តទៀតពីលក្ខខណ្ឌទាំងអស់នោះមកជូនជាបន្ត។ តើលក្ខខណ្ឌបន្តបន្ទាប់នោះ មានលក្ខខណ្ឌអ្វីខ្លះ?
លក្ខណ្ឌទីបី៖ ជាលក្ខខណ្ឌមួយដែលគេបានកំណត់ពីការអាវុធដែលត្រូវបានអនុញ្ញាតអោយ ប្រើប្រាស់ សម្រាប់ការប្រកួត ដែលអាវុធទាំងនោះសមស្របទៅនឹងMode និង Map ដែលបានដាក់អោយជ្រើសរើស អាវុធដែលត្រូវប្រើមានដូចជា៖
+Assault Rifle : AK47u (Assault Rifle), PT AK (Assault Rifle), Tournament Silver M4, AUG_A3, Tiger 95, Wild Moon G36, L85_A1, Soul FN2000, Tar21 (Assault Rifle), Warrior03 (Assault Rifle), White Tiger 95 (Assault Rifle), Strategy AK47, Strategy M4, Detachable Muted M4A1
+Sniper : AWP (Sniper), Pink Wings (Sniper), Green 85 Sniper, QBU88 (Sniper), Camouflage AWP
+Micro Punch : Tiger Elite MP5, Honor KrissSV (Micro Punch), UMP45 (Micro SMG), P90 (Sub-Gun), PP2000 (Micro Punch)+Pistol: Desert Eagle (Pistol), Mauser Pistol (Pistol), M500 (Revolver), Black Feather M1911 (Pistol)
+Grenade : Type 82 (Grenade), M18 (Fog Grenade), Thrill Fog, CTS (Lightning Bomb), Wood Handle Grenade
+Melee : Blade, Sold Brick, , Cal Cobra (Double Blade), Malay Martial Blade, CCCP-AX (melee), Beer Bottle, National Team Broadsword, Exorcism Spade
+Card : Protection Card LV1, Grenade Pack LV2, Low-key Magnificence, Dance card (Free Dance/ Thomas Dance/ Disco Dance/ Nobody Dance/ Samba Dance)
ចំណែកឯលក្ខខណ្ឌ ទីបួន គឺ សំដៅទៅលើការជជែកគ្នាទាំងក្នុង និងឆ្លងក្រុម ។ មានន័យថា គ្រប់អ្នកចូលរួមប្រកួតដាច់ខាតតម្រូវឲ្យប្រើពាក្យពេចន៍ ឬនិយាយស្ដីឲ្យបានសមរម្យ ជៀសវាងការប្រមាថ ប្រើពាក្យអសុរស ឌឺដង ជាដាច់ខាតទៅលើដៃគូប្រកួត។ ពេលកំពុងប្រកួត សមាជិកក្រុមទាំងអស់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់តែ Team Messages បន្ទាប់ពីប្រធានក្រុមស្លាប់បាត់បង់ជីវិត ខណៈដែល chatting channel មានសិទ្ធប្រើប្រាស់តែTeam Leader ម្នាក់ប៉ុណ្ណោះ។
ក្នុងករណីណា មួយដែល សមាជិកក្រុមណាម្នាក់បានប្រើ Public Channel នោះចាត់ទុកថា ពួកគេបានបំពានលើលក្ខខ័ណ្ឌដែលបានកំណត់។ បន្ថែមពីនេះពេលកំពុងប្រកួត នៅពេលដែលតួអង្គរបស់អ្នកត្រូវបានតួអង្គម្ខាងទៀតសម្លាប់ ដូច្នេះមិនអនុញ្ញាតឲ្យអ្នកស្លាប់នោះបន្តជជែកជាមួយសមាជិកក្រុម ឬប្រាប់ពីទីតាំងសត្រូវដល់សមាជិកខ្លួនឡើយ។ ហើយលើសពីនេះទៅទៀត អ្នកចូលរួមប្រកួតទាំងអស់ គឺហាមជាដាច់ខាតក្នុងការប្រើប្រាស់កម្មវិធី 3rd party communication ដូចជា Skye, MSN Messenger ជាដើម។
លក្ខខណ្ឌទី៥ ឯនេះគឺបង្ហាញពីពេលវេលាមុនប្រកួត ដែលក្នុងនោះ ក្រុមដែលត្រូវចូលរួមប្រកួតដាច់ខាតត្រូវរាយការណ៍ទៅក្រុមរបស់ ខ្លួនយ៉ាងតិច ៣០នាទី មុនពេលការប្រកួតចាប់ផ្ដើម។ ប្រសិនបើដល់ពេលប្រកួតហើយនៅតែមិនទាន់បង្ហាញខ្លួន ឬមានការយឺតយ៉ាវនៅពេលប្រកួតនោះ ករណីលើសពី ១៥នាទី នោះគឺចាត់ទុកថា អវត្តមាន ឬបោះបង់ការប្រកួត(ចាញ់ដោយស្វ័យប្រវត្តិ)។ ដូច្នេះក្រុមម្ខាងទៀតចាត់ទុកថាឈ្នះ ហើយរង់ចាំការប្រកួតបន្ត។
លក្ខខណ្ឌនៃ ការប្រកួតនៅលើឆាកអន្តរជាតិ គឺបង្កើតឡើងដើម្បីអោយក្រុមចូលរួមប្រកួតទាំងអស់ ដើម្បីប្រយុទ្ធគ្នាដណ្ដើមជើងឯកក្នុងកម្មវិធី AK World Championship ដែលមាន ៦ ប្រទេសចូលរួមមានដូចជា ម៉ាឡេស៊ី (ម្ចាស់ផ្ទះ) ថៃ ចិន ឥណ្ឌូណេស៊ី សិង្ហបុរី និងកម្ពុជា ។
ក្រោយពីលក្ខខណ្ឌទី៤ និងទី៥ ត្រូវបានបកស្រាយរួចមក តើមិត្តទាំងអស់គ្នាគិតថាវាពិតជាពិបាកទេសម្រាប់ក្រុមទាំងពីរ ក្នុងការប្រកួតនៅប្រទេសម៉ាឡេស៊ី?
លក្ខខណ្ឌ ជាបន្តនឹងចេញផ្សាយលេខបន្ទាប់…