Explosion Mode គឺជា Mode មួយដែលទទួលការពេញនិយមក្នុងការប្រកួតនៅក្នុងសេវាកម្សាន្ត AK អនឡាញ ហើយការប្រកួតនៅប្រទេសម៉ាឡេស៊ីខាងមុខនេះ ក៏មាន Mode ដែលមាន Map ( Huangpu Terminal ) ពេញនិយមនេះ ផងដែរ។
បន្ទាប់ពីបានដឹងពីផែនទីទាំងនោះរួចមកក្រុម RBC និង The Hell’s Gate ក៏មានមតិមួយចំនួនដែលពាក់ព័ន្ធនឹងផែនទីសម្រាប់ពួកគេក្នុងការ ប្រកួតខាងមុខនេះផងដែរ។ តើក្រុមទាំងពីរមានមតិយ៉ាងណាខ្លះ ចំពោះ Map ដែលបានផ្តល់ឲ្យនោះ?
ថាន់ ណាន់ ប្រធាន ក្រុម The Hell’s Gate
“ផែនទីនឹង គឺមិនអីទេ ប៉ុន្តែខ្ញុំគ្រាន់តែគិតថា បើខ្ញុំដឹងពីផែនទីនេះ គេក៏ដឹងដូចគ្នា”។ នេះជាសំដីរបស់ ថាន់ណាន់ ប្រធានក្រុមជើងខ្លាំង The Hell’s Gate ។ ថាន់ណាន់ ក៏បានបន្ថែមទៀតថា ពួកគេបានហ្វឹងហាត់ផែនទីនេះជារៀងរាល់ថ្ងៃ ដោយសិក្សាពីក្បួនយុទ្ធសាស្រ្តផ្សេងៗ និងរៀនបំបែក ក្បួនប្រយុទ្ធរបស់ក្រុមដ៏ទៃ ដែលចូលកម្សាន្តផែនទីនេះដែរ។ បន្ទាប់ពីបានហ្វឹកហាត់នោះ ថាន់ណាន់ បានដឹងពីផលពិបាកនៃផែនទីមួយនេះ ថាចំណុចពិបាកគឺមានមួយកន្លែងដែលមានទីតាំងនៅ Plain B ព្រោះថាប្រសិនបើយើងឈរនៅកន្លែងមួយនេះ គឺសត្រូវងាយនឹងបោះគ្រាប់បែកចំ ហើយយើងមានភាពគ្រោះថ្នាក់ស្ទើរតែ៩០%។ តែទោះជាយ៉ាងណាក៏ដោយ គេថា ពួកគេបានយល់ដឹងពីការគេច គ្រាប់បែកនៅកន្លែងមួយនេះហើយ ខណៈពេលដែលគេអាចបោះគ្រាប់បែកបកទៅសត្រូវវិញបានយ៉ាងរហ័ស។
បូវីន ប្រធាន ក្រុម RBC
ចំណែកឯ បូវីន ប្រធានក្រុម Red Boy Club ( RBC ) វិញក៏បាននិយាយប្រាប់ Sabay ដែរថា ការជ្រើសរើស ផែនទីសម្រាប់ ការប្រកួតនៅប្រទេសម៉ាឡេស៊ីនោះ គឺមានលក្ខណៈខុសពីស្រុកខែ្មរយើង ត្រង់ថា នៅស្រុកខ្មែរយើង គឺយើងចាប់ឆ្នោតដើម្បីទទួលយកផែនទីប្រកួត ហើយនៅប្រទេសម៉ាឡេស៊ីគឺគេផ្តល់ឲ្យស្រាប់តែម្ដង។ ជុំវិញផែនទី Huangpu Terminal មួយនេះ បូវីន បានបន្ថែមទៀតថា មិនសូវជាមានការលំបាកអ្វីដល់ក្រុមរបស់គេទេ ហើយគេសព្វថ្ងៃកំពុងតែហ្វឹកហាត់ទឹកដៃផងដែរពីផែនទីនេះ ជាមួយក្រុមរបស់ពូកគេ ដើម្បីទទួលបានភាពឈ្លាសវៃ រហ័សរហួន និងបទពិសោធន៍ថ្មីៗបន្ថែមទៀតក្រោយពេលដែលពូកគេបានចូលកម្សាន្ត។
Explosion Mode គឺជា Mode មួយបែបដែលគេតែងតែពេញនិយមក្នុងការប្រកួតនានានៅក្នុងសេវា កម្សាន្ត AK អនឡាញ មិនថាប្រកួតធម្មតា ឬក៏ការប្រកួតថ្នាក់ជាតិនោះទេ។ ការកម្សាន្តនៅក្នុង Mode នេះ គឺគ្រាន់តែជាការសាកល្បងសមត្ថភាពនៃការប្រើប្រាស់ភាពឈ្លាសវៃ រហ័សដៃ និងរហ័សភ្នែករបស់អ្នកដែលចូលកម្សាន្តតែប៉ុណ្ណោះ គឺគ្មានគោលបំណងអ្វីផ្សេងក្រៅពីនេះទេ៕