ព្រឹកថ្ងៃសុក្រ ទី ១៣ មករានេះ ក្រុមខ្លាំងAK ប្រចាំកម្ពុជា The Hell’s Gate និងRed Boy Clubនឹងចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីហើយ ក្នុងគោលបំណងចូលរួមការប្រកួត ជម្រុះលំដាប់អន្តរជាតិជាបន្ត ចំនួនពីរថ្ងៃជាប់ៗគ្នា គឺថ្ងៃទី ១៤-១៥ មករា។
បន្ទាប់ពីហ្វឹកហាត់ ពង្រឹងសមត្ថភាព ស្វែងរកយុទ្ធសាស្ត្រថ្មី បំបែកក្បួនសឹកសត្រូវ ក៏ដូចជាបំពាក់បំប៉នលើចំណុចខ្វះខាតផ្នែកបច្ចេកទេសផ្សេងទៀត ដូចជា ភាសាអង់គ្លេស ទាំងស្ដាប់ និងនិយាយ ព្រមទាំងការប្រើប្រាស់កុំព្យូទ័រឲ្យកាន់តែស្ទាត់ជំនាញ ក្រុមទាំងពីរនេះ បានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកួត។