ក្រុមហ៊ុន Sabay យើងខ្ញុំត្រូវការជ្រើសរើសពិធីករ ឬពិធីការនីចំនួន១រូបនៅរាជធានីភ្នំពេញ សំរាប់ការប្រកួត AK Online និង JXII Online វគ្គវគ្គផ្តាច់ព្រ័ត្រCNC ប្រចាំឆ្នាំ២០១២ ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០១២ ខាងមុខនេះនៅរាជធានីភ្នំពេញ។ ពិធីករនិងពិធីការនីត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម:
១. មានរូបសម្បត្តិសមរម្យ
២. មានអាយុចាប់ពី២០ឆ្នាំ ទៅ ៣៥ឆ្នាំ
៣. ពូកែវោហាស័ព្ទ
៤. មានបទពិសោធន៍ធ្វើជាពិធីករនិងពិធីការនី
បញ្ជាក់: យើងខ្ញុំផ្តល់អទិភាពជូនចំពោះពិធីករ និងពិធីការនីដែលយល់ដឹងនិងស្គាល់អំពីសេវាកម្សាន្តរបស់ Sabay ទាំងពីរខាងលើ។
ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ៥ : ៣០ នាទី ល្ងាច ។ ពត៌មានលម្អិតសូមទាក់ទងមកការិយាល័យរបស់ក្រុមហ៊ុន Sabay ផ្ទាល់ តាមរយៈអាស័យដ្ឋាន អគារលេខ 308 មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ឬទាក់ទងមកកាន់លេខ ០២៣ ២២៨ ០០០ ឬ ០១២ ៦៦៥ ៨៨៨។