ទីបំផុត MATIC XShot 2013 រកអ្នកឈ្នះឃើញហើយ។ SOD HOLYACE ក្រុមតំណាងប្រទេសសិង្ហបុរីជាជើងឯក MATIC XShot 2013 ចំណែកឯជើងឯករងគឺ ក្រុម NeverCare ប្រទេសកម្ពុជា។ ខាងក្រោមនេះជាតារាងជើងខ្លាំង MATIC Xshot 2013៖
TeamName | Country | Reward | Number |
SOD HOLYACE | Singapore | 4000$ | 1 |
NeverCare | Cambodia | 3000$ | 2 |
SHI XUE | China | 2000$ | 3 |
PHOTONG | Thailand | 1500$ | 4 |
Gnox | Indonesia | 1000$ | 5 |
ខណៈពេលនេះ ការប្រកួតនឹងបន្តទៀត ប៉ុន្តែលើកនេះក្រុមជើងខ្លាំងទាំង ២ ត្រូវប្រយុទ្ធគ្នាលើផែនទី Frontier City។ សង្ឃឹមថា NeverCare នឹងស្រោចស្រង់ពិន្ទុបានមកវិញ ក្នុងការប្រកួតជុំនេះ។ បើកឆាកប្រកួតភ្លាម NeverCare ស៊ី ១ មួយពិន្ទុ ប៉ុន្តែក្រុមសិង្ហបុរីក៏មិនអន់ដែរ។ ពេលនេះពិន្ទុក្រុមទាំង គឺ ១ ស្មើ ស្ថិតនៅក្នុងតង់ទី ២ ។
លទ្ធផលបណ្តោះអាសន្ន NeverCare[2] vs SOD HOLYACE[2]។ ទីបំផុត សិង្ហបុរីយកឈ្នះ NeverCare បានសម្រេចហើយ។ ដូច្នេះជើងឯកឆ្នាំនេះ គឺ SOD HOLYACE ជាក្រុមតំណាងប្រទេសសិង្ហបុរី។ ចំណែកឯជើងឯករងគឺ ក្រុម NeverCare របស់ប្រទេសកម្ពុជា។
សិង្ហបុរីបាននាំមុខ ១ ពិន្ទុលើក្រុមកម្ពុជាហើយ។ ១ ទៀតហើយ តែមិនមែន NeverCare ទេ គឺក្រុមសិង្ហបុរី។ ពិន្ទុពេលនេះ NeverCare[0] vs SOD HOLYACE[2]។ សំណាងល្អហើយ ពេលនេះ NeverCare យកបាន ១ ពិន្ទុវិញ។ ដូច្នេះ NeverCare[1] vs SOD HOLYACE[2]។
ប្រតិកម្មតបរហ័ស SOD HOLYACE[3] vs NeverCare[1]។ តែទោះជាយ៉ាងណាក៏ដោយ NeverCare ក៏មិនអន់ដែរ ឆក់១ ពិន្ទុមួយវិញ បានភ្លាមៗវិញផងដែរSOD HOLYACE[3] vs NeverCare[2]។ មកដល់ពេលនេះ លទ្ធផលបណ្តោះអាសន្ន SOD HOLYACE[4] vs NeverCare[2]។ ជិតដល់នាទីចុងក្រោយ SOD HOLYACE[5] vs NeverCare[2]។
ឥឡូវនេះក្រុមទាំង ២ បានជ្រើសយកផែនទី Dragon World ជាសមរភូមិប្រយុទ្ធ។ នេះជាលើកទី ១ ហើយដែលប្រទេសកម្ពុជាយើងបានឈានជើងមកដល់ការប្រកួតអនឡាញវគ្គផ្តាច់ព្រ័ត្រជាលក្ខណៈអន្តរជាតិបែបនេះ។ ការប្រកួតចាប់ផ្តើមហើយ ក្រុមណាដែលយកពិន្ទុបាន ៦ ពិន្ទុមុនគេនឹងក្លាយជាជើងឯក MATIC XShot 2013។
ក្រុមខ្មែរ និងក្រុមសិង្ហបុរីពេលជ្រើសផែនទីប្រកួត
ការប្រកួតដ៏អស្ចារ្យ MATIC Xshot 2013 វគ្គចុងក្រោយនេះ ជាការប្រកួតក្រុមជើងខ្លាំងកម្ពុជា ត្រូវប៉ះជាមួយជើងខ្លាំងសិង្ហបុរី SOD HOLYACE ។ ពេលនេះក្រុមទាំង ២ កំពុងតែរៀបចំខ្លួនហើយ។ ការប្រកួតនឹងមកដល់នៅម៉ោង ៣ រសៀលខាងមុខនេះ។ តើកម្ពុជា ឬក៏សិង្ហបុរី?
ឆ្លងបទពិសោធន៍ការប្រកួតអម្បាញ់មិញនេះ សិង្ហបុរីយកឈ្នះពិន្ទុលើប្រទេសចិន ៥-០។ ពេលនេះខ្លាំងប៉ះខ្លាំងហើយ។ ទោះជាយ៉ាណាក៏ដោយ NeverCare សហការគ្នាបានយ៉ាងល្អក្នុងការប្រកួត MATIC Xshot 2013 ឆ្នាំនេះ។ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងនៃក្រុមទាំង ២ Sabay បានរៀបចំសំបុត្រយន្តហោះ ត្រលប់មកវិញដល់ក្រុមទាំង ២ ជំនួសពីការធ្វើដំណើរតាមរថយន្តក្រុង។ បន្ថែមពីនេះ ក្រុមជើងខ្លាំងទាំង ២ នឹងទទួលបានដំណើរកម្សាន្តពេញមួយថ្ងៃ តាមតំបន់ល្បីៗក្នុងប្រទេសថៃថែមទៀតផង។
ក្រុមដែលឈ្នះរង្វាន់ធំជាជើងឯកអន្តរជាតិ MATIC Xshot 2013 នឹងទទួលបាន 4,000$ ចំណែកឯជើងឯករងវិញ ទទួលបាន 3,000$។ លេខ ៣ ទទួលបាន 2,000$ និងលេខ៤ ទទួលបាន 1,500$។ ដូច្នេះក្រុម AK កម្ពុជាយើង NeverCare អាចទទួលបាន ៣ ពាន់ដុល្លារ ឬក៏ ៤ ពាន់ដុល្លារ។ លទ្ធផលប្រកួតពេលនេះ ជ័យលាភីលេខ ៣ បានទៅលើក្រុម SHI XUE មកពីប្រទេសចិន ចំណែកឯលេខ ៤ បានទៅលើក្រុម PHOTONG ជាក្រុមប្រទេសថៃ។
អត្ថបទ៖ តុង