ឆាកប្រយុទ្ធដ៏អស្ចារ្យបានមកដល់ហើយ នោះគឺការប្រយុទ្ធគ្នាក្នុងវគ្គ T-Ghost ថ្មីប្លែកពីវគ្គមុនៗដោយអ្នកកម្សាន្តទាំងឡាយត្រូវតែមានភាពរហ័សនឹងអត់ធ្មុតដើម្បីអាចប្រយុទ្ធជាកម្សាន្តទាំងឡាយបាន។សម្រាប់ការ update version ថ្មីនេះដែរ AK Online បានបន្ថែមផែនទីថ្មីប្លែកនោះគឺ Hidden Cross។ចំពោះការ update ថ្មីនេះបានបង្កើនភាពទាក់ទាញជាងនោះ រួមទាំងបានបន្ថែមសំភារៈស្អាតៗ និងសព្វាវុធដ៏ទំនើបអស្ចារ្យ ជាច្រើនទៀត។ចំនែកឯការ update ថ្មីនេះវិញនិងធ្វើឡើងនៅ ថ្ងៃច័ន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៣។
១. អ្នកកម្សាន្តម្ខាងៗតម្រូវឲ្យមានសមាជិកចាប់ពី៣អ្នកឡើងទៅទើបអាចមានឪកាសក្លាយជា Ghost។
២. ទាំងក្រុមពណ៌ក្រហមទាំងក្រុមពណ៌ខៀវគឺសមាជិកសុទ្ធតែអាចកើតជា Ghost ទាំងសងខាង។
៣. គួរបញ្ជាក់ថា Ghost អាចប្រើប្រាស់បានតែសំភារៈ Melee ប៉ុណ្ណោះ។
នៅក្នុង Version ថ្មីនេះដែរក៏មានបន្ថែមជូននូវផែនទីថ្មី១ ទៀតសម្រាប់វគ្គ T-Ghost Mode គឺ Hidden Cross។ផែនទីទាំងពីរនេះត្រូវឲ្យអ្នកកម្សាន្តធ្វើការវាយប្រយុទ្ធគ្នាដោយមិនអនុញ្ញាតឲ្យសត្រូវតបតបានឡើយ។