របៀបចុះឈ្មោះចួលរួមការប្រកួត​​ CCC 2013

August 21, 2013

ចុះឈ្មោះឥឡូវនេះ!

មេក្រុម៖

  • ត្រូវចូលទៅកាន់ Sabay Account រួចបញ្ចូលគណនី និងលេខសំងាត់អោយបានត្រឹមត្រូវ
  • ចុចលើពាក្យ Sabay Contest ដែលស្ថិតនៅខាងលើផ្នែកខាងស្តាំដៃ រួចជ្រើសរើសការប្រកួតមួយណាដែលអ្នកចង់ចូលរួមប្រកួត
  • បំពេញនូវពត៌មានសំខាន់ៗមូយចំនួនដូចជា ឈ្មោះក្រុម(Team Name) លេខទូរសព្ទ័មេក្រុម (Team leader’s phone number) … បន្ទាប់មក ធ្វើការអញ្ជើញសមាជិកក្រុមដទៃទៀតដោយបញ្ចូលឈ្មោះគណនីរបស់សមាជិកក្រុម (Team Member Accounts)
  • ធ្វើការរង់ចាំការយល់ព្រមពីសមាជិកដែលត្រូវបានអញ្ជើញអោយចូលរួមក្រុម
  • ក្រោយពីទទួលបានការយល់ព្រមពីសមាជិករួចហើយ ក្រុមនោះនឹងក្លាយជាក្រុមដែរចុះឈ្មោះបានសម្រេច

បញ្ជាក់ៈ គណនីមេក្រុមត្រូវតែមាន Sabay Coins ចំនួន២០០ ទើបអាចបង្កើតក្រុមចូលរួមប្រកួតបាន។

សមាជិកក្រុម៖

  • ត្រូវចុចលើពាក្យ ចុះឈ្មោះប្រកួតនេះ រួចបញ្ចូលគណនី និងលេខសំងាត់អោយបានត្រឹមត្រូវ
  • ចុចលើពាក្យ Sabay Contest ដែលស្ថិតនៅខាងលើផ្នែកខាងស្តាំដៃដើម្បីបង្ហាញលិខិតអញ្ជើញចូលរួមក្រុម
  • ចុចលើពាក្យ Agree ប្រសិនបើអ្នកយលព្រម ឬក៏ចុចលើពាក្យ Reject ប្រសិនបើអ្នកមិនព្រម

បញ្ជាក់ៈ ក្រុម​នីមួយៗ​ត្រូវ​ដាក់​លេខ​ទូរស័ព្ទ​ដែល​អាច​ទំនាក់​ទំនង​បាន និង​ឈ្មោះក្រុម​អោយ​បាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ យើង​ខ្ញុំ​មាន​សិទ្ធិ​ក្នុង​ការ​លុប​ឈ្មោះ​ក្រុម​ទាំង​នោះ​ចេញ​ពី​ការ​ប្រកួត។​ គណនីមួយអាចបង្កើតក្រុម ឬចូលរួមក្រុម ក្នុងការប្រកួតផ្សេងៗ។

ចំណាំៈ ក្រុមដែរចាត់ទុកថាជាក្រុមដែលចុះឈ្មោះបានសម្រេច គឺត្រូវបង្កើតក្រុម អញ្ជើញសមាជិកចូលក្រុមអោយគ្រប់ចំនួន និងទទួលបានការយល់ព្រមពីសមាជិកទាំងអស់នោះ!