សម្រាប់ការបំពេញបន្ថែម តម្រូវការនូវភាពរីករាយជូនដល់ប្រិយមិត្ត AK Online ដែលចូលចិត្តកម្សាន្តក្នុងវគ្គប្រយុទ្ធគ្នាដាក់គ្រាប់បែក។ AK Online ក៏បានធ្វើការ update version ថ្មីមួយទៀតនោះគឺ Sea-Maid Town ដែលមានទិដ្ឋភាពស្រស់ស្អាត បូករួមទាំងផែនទីនេះ ពោរពេញដោយយុទ្ធសាស្រ្ត សម្រាប់ឲ្យអ្នកកម្សាន្ត។ចំពោះការ update ថ្មីនេះបានបង្កើនភាពទាក់ទាញមួយកំរិត រួមទាំងបានបន្ថែមសំភារៈស្អាតៗ និងសព្វាវុធដ៏ទំនើបអស្ចារ្យ ជាច្រើនទៀត។ចំនែកឯការ update ថ្មីនេះវិញនិងធ្វើឡើងនៅ ថ្ងៃច័ន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៣។
នៅក្នុង Version ថ្មីនេះដែរក៏មានបន្ថែមជូននូវផែនទីថ្មី១ ទៀតសម្រាប់វគ្គ Bomb Mode គឺ Sea-Maid Town។ផែនទីនេះត្រូវឲ្យអ្នកកម្សាន្តធ្វើការវាយប្រយុទ្ធគ្នាដោយមិនអនុញ្ញាតឲ្យសត្រូវធ្វើការដាក់គ្រាប់បែកឬដោះគ្រាប់បែកបានឡើយ។