ជើងខ្លាំងពីរក្រុមសម្រាប់ CCC បន្ទាយមានជ័យ​

May 26, 2014

បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​តាំង​ពី​វគ្គ​ជម្រុះ​ ដំបូង​រហូត​មក​ទល់​ថ្ងៃ​នេះ ទីបំផុត CCC បន្ទាយមានជ័យ​បាន​រក​ឃើញ​ជើងខ្លាំង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ប្រចាំ​ឆ្នាំ ២០១៣ ដោយ​ក្នុង​នោះ​ចំណាត់​ថ្នាក់​លេខ១ និង​លេខ ២ របស់​សេវា​កម្សាន្ត​ AK Online ​ក៏​បាន​រក​ឃើញ​ជើងខ្លាំងដោយ​ចំណាត់​ថ្នាក់​លេខ​មួយ​បាន​ទៅ​លើ​ក្រុម TheChance ដែល​ជា​ក្រុម​ឆ្លងដែន​មក​ពី​ខេត្ត​បាត់ដំបង និង​ជា​សមាជិក Clan TheJa Noy ផ្ទាល់​តែ​ម្ដង ខណៈ​ក្រុម Team 1 Mat ដែល​ជា​អតីត​ក្រុម​ជើងឯក CNC 2011 TheHell’sGate ឆ្លង​ដែន​មក​ពី​ទីក្រុង​ភ្នំពេញ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ២ តែ​ប៉ុណ្ណោះ។

ក្រុម​ជើង​ឯក The Change ម្ចាស់​ជើង​ឯក AK បន្ទាយមានជ័យ

ក្រុម​ជើង​ឯករង Team1Mat ម្ចាស់​ជើង​ឯក AK បន្ទាយមានជ័យ

សម្រាប់​ជើងឯក​ប្រចាំ​សេវា​កម្សាន្ត​ទាំង ២ ទទួល​បាន​ទឹក​ប្រាក់​ចំនួន 2 000$ មេដាយ​មាស​ចំនួន ៥ និង​ពាន​ចំនួន ១ ខណៈ​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន 1 000$ និង​មេដាយ​​ប្រាក់​ចំនួន ៥។ ក្រុម​ទាំ​ង ៤ នេះ នឹង​តំណាង​ឲ្យ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្រុម​ខ្លាំង​មក​ពី​បណ្តា​ខេត្ត​ក្រុង​ដទៃ​ទៀត​ សម្រាប់​ការ​ប្រកួត​ថ្នាក់ជាតិ​នៅ​រាជធានី​ភ្នំពេញ​នៅ​ពេល​ខាង​មុខ​នេះ។

សម្រាប់​ក្រុម​ជើង​ឯក​និង​ជើង​ឯក​រង ពួកគេ​មាន​ចំណាប់​អារម្មណ៍​បែប​ណា​ សូម​រង់ចាំ​នៅ​ពេល​ក្រោយ។