រង្វាន់សម្រាប់ប្រិយមិត្ត MATIC 2014

January 13, 2014

ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង AK Online លក្ខណៈ​អន្តរជាតិ MATIC ប្រចាំ​ឆ្នាំ​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១៨-១៩​ ខែមករា​ ឆ្នាំ២០១៤, អាគារ A ​មជ្ឈម ​ណ្ឌល​​កោះ​ពេជ្រ ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​ព្រះរាជា​អច្ឆរិយ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។ តើ​ប្រិយមិត្ត​អ្នក​គាំទ្រ​សេវា​កម្សាន្ត AK Online ទាំងអស់​គ្នា​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ក្នុង​ការ​ទៅ​គាំទ្រ​ជើងខ្លាំង​តំណាង​ប្រទេស​កម្ពុជា​យើង?

  • របៀបទទួលបានរង្វាន់ពីព្រឹត្តិការណ៍ MATIC

សម្រាប់​ទស្សនិកជន​ទាំងអស់​ដែល​បាន​ធ្វើ​ការ Check In ក្នុង​គណនី​ហ្វេសបុក​របស់​ពួក​គេ​ថា​បាន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ ប្រកួត MATIC 2014​ នឹង​ទទួល​​បាន​​លេខ​​​សម្ងាត់​ដើម្បី​​វាយ​​បញ្ជូល​​ទៅ​​នៅ​ក្នុង​ Mysabay Account ​របស់​អ្នក​។​បន្ទាប់​មក​ប្រិយ​មិត្ត​នឹង​ទទួល​បាន​កាដូ​ជា​សត្វ​គោ​ព្រៃ​មួយ​ដើម្បី​អាច​ទទួល​បាន​​រង្វាន់​​ជា​ច្រើន​​រួម​មាន​ ​សព្វាវុធ​​គោ​ព្រៃ​​មួយ​​ឈុត​​ដែល​​ក្នុង​​នោះ​​មាន​ កាំភ្លើង AK ​គៅព្រៃ, ​កាំភ្លើង​​ខ្លី​​គោ​ព្រៃ, ​គ្រាប់​​បែក​​គោ​​ព្រៃ ​រួម​​ទាំង​​ឈុត​​សំលៀកបំពាក់​ MATIC 2013 ​របស់​​ប្រទេស​​កម្ពុជា​​មួយ​​​ឈុត​ និង​​កាត​​ផលិត​ Logo ​តំណាង​​ខេត្ត​ CCC ​ទាំង​ ៦ ​ផង​​ដែរ​។

  • របៀបនៃការបញ្ជូលលេខសម្ងាត់

សម្រាប់ប្រិយមិត្តដែលទទួលបានលេខសម្ងាត់ក្នុងព្រឹត្តិការណ៍ MATIC 2014 អាចធ្វើ​ការ​បញ្ជូល​ទៅ​ក្នុង​គណនី ​Mysabay ​Account ​តាម​របៀប​ដូច​ខាង​ក្រោម៖

ប្រិយមិត្តត្រូវចូលទៅកាន់ Mysabay Account ហើយវាយឈ្មោះនិងលេខសំងាត់ Mysabay Account របស់អ្នក។

បន្ទាប់មកលោកអ្នកត្រូវចុចប៉ូតុង AK Online​​ ​ក្រោយមកប្រិយមិត្តនិងឃើញ​កន្លែង​បំពេញ​លេខ​សំងាត់ MATIC 2014 ហើយ​បំពេញ​លេខសំងាត់​នោះទៅជាការស្រេច។

ក្រោយការបំពេញលេខសំងាត់រួចរាល់ហើយ ប្រិយមិត្ត AK Online ​ទទួល​បាន​បាន​សំភារៈ​ទាំង​នោះ​នៅ​ពេល​ក្រោយ។​បញ្ជាក់៖ ​រាល់​ Mysabay Account ទាំង​អស់​អាច​ប្រើ​លេខ​សំងាត់​នេះ​បាន​តែ​ម្តង​ប៉ុណ្ណោះ។

  • រង្វាន់សម្រាប់ប្រិយមិត្តចូលរួមព្រឹត្តិការណ៍ MATIC 2014

សូមបញ្ជាក់ផងដែរថា សម្រាប់រង្វាន់ទាំងនេះនឹងត្រូវទៅ​ក្នុង ​តួអង្គ​របស់​អ្នក​​នៅ​​ពេល​​ក្រោយ ​បន្ទាប់​ពី​​ការ​​បញ្ជូល​​លេខ​​សំងាត់ MATIC 2014 ចំពោះ​​រង្វាន់​​ដែល​ប្រិយ​មិត្ត​អាច​មាន​ឱកាស​ទទួល​បាននោះរួមមាន៖ សម្រាប់​ទាំង​នេះ ​ប្រិយមិត្ត AK Online ទាំង​ឡាយ​អាច​ប្រើ​ប្រាស់​បាន​ក្នុង​រយៈ​ពេល ​១០​ថ្ងៃ

 

Name Picture
កាំភ្លើង​គោព្រៃ AK 47
កាំភ្លើង​ខ្លី គោព្រៃ 54
គ្រាប់បែក គោព្រៃ
Logo ខេត្តបាត់ដំបង
Logo ខេត្តបន្ទាយមានជ័យ
Logo ខេត្តកំពង់ចាម
Logo ខេត្តសៀមរាប
Logo ខេត្តព្រះសីហនុ
Logo រាជធានីភ្នំពេញ

សម្រាប់ពត៌មាន​បន្ថែមសូមទំនាក់ទំនងមកកាន់៖ ០២៣ ២២ ៨០០០

AK Team