សម្រាប់ថ្ងៃនៃសេចក្តីស្រលាញ់ឆ្នាំនេះ ពិតជារំភើបទៀតហើយនៅក្នុង AK Online ដោយលើកនេះមានការ update ថ្មីសម្រាប់អ្នកក្នុងថ្ងៃ ១៤ កុម្ភះនេះ។លោកអ្នកប្រាកដ៏ជាជក់ចិត្តជាក់ជាមិនខាន់ឡើយ នៅពេលដែលបានចូលការកម្សាន្តក្នុងវគ្គ Bomb ថ្មីនេះ។ចំពោះការ update ថ្មីនេះបានបង្កើនភាពទាក់ទាញជាងនោះ រួមទាំងបានបន្ថែមសំភារៈស្អាតៗ និងសព្វាវុធដ៏ទំនើបអស្ចារ្យ ជាច្រើនទៀត។ចំនែកឯការ update ថ្មីនេះវិញនិងធ្វើឡើងនៅ ថ្ងៃច័ន្ទ ទី១០ ខែកុម្ភះ ឆ្នាំ២០១៤។
នៅក្នុង Version ថ្មីនេះដែរក៏មានបន្ថែមជូននូវផែនទីថ្មី១ ទៀតសម្រាប់វគ្គ PVP គឺ Hua Lan Peng។អ្វីដែលប្លែកថ្មីនេះគឺផែនទីថ្មីនេះពិតជាពិសេសសម្រាប់អ្នកកម្សាន្តទាំងឡាយ ហើយសាកសមទៅនឹងថ្ងៃនៃក្តីស្រលាញ់នេះ។

នេះជាប្រភេទកាំភ្លើងថ្មី ពិតជាពិសេសសម្រាប់អ្នកប្រើប្រាស់វាក្នុងថ្ងៃនៃក្តីស្រលាញ់នេះ។
ជាប្រភេទកាំភ្លើង Sniper មានរូបរាងស្រស់ស្អាត ហើយពិតជាមានភាពទាក់ទាញទៀតផង។
ជាកាំភ្លើងថ្មីប្លែក មើលទៅហាក់ដូចជាកាំភ្លើងបាញ់ទឹកតែធាតុពិតវាជាកាំភ្លើងមួយដ៏អស្ចារ្យ។
ជាប្រភេទគ្រាប់បែកគួស្នេហ៏ដែលមានកំលាំងផ្ទុះខ្លាំង តែគ្រាន់បែកពណ៍ត្នោតនេះសម្រាប់តែតួអង្គបុរសប៉ុណ្ណោះ។