ការរំពឹងទុករបស់អ្នកបានមកដល់ហើយ ដោយការ update លើកនេះប្រាកដ៏ជាធ្វើអោយអ្នកពេញចិត្តជាក់ជាមិនខាន់ឡើយ។ នេះអាចនិយាយបានថាជាព្រឹត្តិការណ៍ថ្មីមួយទៀត ដែលបន្ថែមលើការ update លើកមុននោះគឺ ដំណើរឆ្ពោះទៅកាន់ទ្វារនរកវគ្គពីរ ដោយប្រិយមិត្តទាំងឡាយនឹងប្រឈរមុខជាមួយពួកព្រាយបិសាចដែលមករារាំងដំណើររបស់អ្នក។ចំពោះការ update ថ្មីនេះបានបង្កើនភាពទាក់ទាញជាងនោះ រួមទាំងបានបន្ថែមសំភារៈស្អាតៗ និងសព្វាវុធដ៏ទំនើបអស្ចារ្យជាច្រើនទៀត។ ចំនែកឯការ update ថ្មីនេះវិញនិងធ្វើឡើងនៅ ថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ២០១៤។
នៅក្នុង Version ថ្មីនេះដែរក៏មានបន្ថែមជូននូវផែនទីថ្មី១ ទៀតសម្រាប់វគ្គ PVE គឺ ទ្វារនរក២។ ចំពោះវគ្គថ្មីនេះគឺតម្រូវឲ្យអ្នកកម្សាន្តទាំងឡាយត្រូវធ្វើការប្រយុទ្ធ គ្នាជាមួយពួកខ្មោចដែលស្ថិតនៅឋាននរក ដោយមានឧបស្គគគ្រប់បែបយ៉ាងដើម្បីទទួលជ័យជំនះ ពីពួកខ្លោចទាំងនោះ។
ចាប់ពីថ្ងៃទី១១ ខែសីហា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីការ update នូវ version 2.1.6.430 រួចរាល់ហើយអ្នកកម្សាន្ដទាំងអស់អាចបញ្ចូល AK Gold ដើម្បីទទួលបាន សព្វាវុធ និងសម្ភារៈពិសេសៗដូចខាងក្រោម៖
១.បញ្ចូល ៤០AK Gold ទទួលបាន
Lightning Grenade (៦០ថ្ងៃ)
២.បញ្ចូល ២០០AK Gold ទទួលបាន
Demons-Lucifer (៦០ថ្ងៃ)
៣.បញ្ចូល ៤០០AK Gold ទទួលបាន
Demons-Beliel (៦០ថ្ងៃ)
៤.បញ្ចូល ៨០០AK Gold ទទួលបាន
Demons-Yama (៦០ថ្ងៃ)
៥.បញ្ចូល ១៦០០AK Gold ទទួលបាន
Demons-Balance (៦០ថ្ងៃ)
Peak Sword(Melee)
ជាប្រភេទកាំបិត បែបបូរាណដែលមានរូបរាងស្រស់ស្អាតប្លែក ពិសេសគឺល្បឿនលឿន។
Demons-Chine(Pistol)
នេះជាប្រភេទកាំភ្លើងខ្លីថ្មីប្លែក តែកំលាំងបាញ់មិនចាញ់ប្រភេទកាំភ្លើងវែងនោះទេ។
Heroic(H-Machinegun)
នេះជាប្រភេទកាំភ្លើងយន្តថ្មី គ្រាន់តែមើលរូបរាងក៏អាចដឹងថាកំលាំងបាញ់ពិតជាអស្ចារ្យ។
Hell Flame(H-Machinegun)
សម្រាប់កាំភ្លើងនេះ ជាប្រភេទកាំភ្លើងបាញ់ចេះភ្លើង ដែលអាចបាញ់ដុតពពួកខ្មោចបិសាចបានយ៉ាងងាយ។
Laser Grimm(H-Machinegun)
នេះជាកាំភ្លើងយន្តសេរ៊ីចាស់ តែត្រូវបានបង្កើតឡើងសារជាថ្មី ដើម្បីទប់ទល់នឹងបិសាចឬវគ្គ PVE។
Dual Wield Cannon(2xbazooka)
ឯមួយនេះវិញគឺជាប្រភេទកាំភ្លើង Cannon ដែលកំលាំងបាញ់មួយគ្រាប់ៗផ្ទុះខ្លាំងអស្ចារ្យ។
Laser Bomb(Grenade)
ចំនែកនេះវិញជាគ្រាប់បែកដែលមានកំលាំងផ្ទុះខ្លាំង បន្ថែមជាមួយនឹងឡេស៊ើដ៏ទំនើប។