អារម្មណ៍ភ័យខ្លាចបះសក់ជាមួយនឹងការតាមខ្វាចរបស់ Mummy បានមកដល់ម្តងទៀតហើយ សម្រាប់លោកអ្នកដែលចូលចិត្តកម្សាន្តក្នុងវគ្គ Mummy ឥឡូវនេះអ្នកប្រាកដ៏ជាពេញចិត្តជាមួយនឹងការកែប្រែជាថ្មីក្នុងដែនទីដ៏ព្រឺព្រួចថ្មីនេះ។ ចំពោះការ update ថ្មីនេះបានបង្កើនភាពទាក់ទាញជាងនោះ រួមទាំងបានបន្ថែមសំភារៈស្អាតៗ និងសព្វាវុធដ៏ទំនើបអស្ចារ្យជាច្រើនទៀត។ ចំនែកឯការ update ថ្មីនេះវិញនិងធ្វើឡើងនៅ ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៤។
នៅក្នុង Version ថ្មីនេះដែរក៏មានបន្ថែមជូននូវផែនទីថ្មី១ ទៀតសម្រាប់វគ្គ PVP គឺ Death Cross។ ចំពោះវគ្គថ្មីនេះគឺតំរូវអោយអ្នកកម្សាន្តទាំងឡាយធ្វើការ ប្រយុទ្ធគ្នាជាមួួយ Mummy ដែលក្នុងនោះធ្វើអោយអ្នកប៉ះសក់ជាក់ជាមិនខានឡើយ។
ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់ពីការ update នូវ version 2.1.6.432 រួចរាល់ហើយអ្នកកម្សាន្ដទាំងអស់អាចបញ្ចូល AK Gold ដើម្បីទទួលបាន សព្វាវុធ និងសម្ភារៈពិសេសៗដូចខាងក្រោម៖
១.បញ្ចូល ៤០AK Gold ទទួលបាន
V5 Combination (១ដង)
២.បញ្ចូល ២០០AK Gold ទទួលបាន
Red HandBell (៦០ថ្ងៃ)
៣.បញ្ចូល ៤០០AK Gold ទទួលបាន
Red Dual-Dragon (៦០ថ្ងៃ)
៤.បញ្ចូល ៨០០AK Gold ទទួលបាន
Red-Lava (៦០ថ្ងៃ)
៥.បញ្ចូល ១៦០០AK Gold ទទួលបាន
Wings of Light (៦០ថ្ងៃ)
NI408(Pistol)
ជាកាំភ្លើងខ្លីថ្មីស្រដៀងទៅនឹងកាំភ្លើងខ្លីរបស់ Robocorp ពិសេសគឺនៅពេលបាញ់ពោរពេញដោយកំលាំងខ្លាំង។
Greedy Wolf(Assault)
នេះវិញគឺជាប្រភេទកាំភ្លើងសម្រាប់បាញ់ក្នុងវគ្គកម្ចាត់បិសាចមានឥទ្ធិពលអស្ចារ្យ។
Iron Hammer(Melee)
នេះជាប្រភេទអាវុធវែងដែលមានរាងជាញញួរដែលមានពណ៍មាសបញ្ជាក់ពីភាពអស្ចារ្យ។