សម្រាប់រដូវកាលបុណ្យភ្ជុំបិណ្ឌនេះ យើងខ្ញុំបានរៀបចំព្រឹត្តិការណ៍ថ្មីមួយ ដែលការ update ថ្មីនេះ ក៏មានបន្ថែមទីកន្លែងប្រយុទ្ធថ្មី ដើម្បីអោយប្រិយមិត្ត AK Online ទាំងឡាយធ្វើការប្រកួតប្រជែងគ្នានៅក្នុងវគ្គថ្មី Backroom។ ចំពោះការ update ថ្មីនេះបានបង្កើនភាពទាក់ទាញជាងនោះ រួមទាំងបានបន្ថែមសំភារៈស្អាតៗ និងសព្វាវុធដ៏ទំនើបអស្ចារ្យបែបវិទ្យាសាស្រ្តបូករួមជាមួយសំភារៈរបស់មនុស្សជាច្រើនទៀត។ ចំនែកឯការ update ថ្មីនេះវិញនិងធ្វើឡើងនៅ ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០១៤។
នៅក្នុង Version ថ្មីនេះដែរក៏មានបន្ថែមជូននូវផែនទីថ្មី១ ទៀតសម្រាប់វគ្គ PVP គឺ Backroom។ សម្រាប់ផែនទីថ្មីនេះគឺតំរូវអោយអ្នកកម្សាន្ត ទាំងឡាយធ្វើការប្រយុទ្ធគ្នាជាលក្ខណៈជាក្រុម ដោយក្រុមនីមួយៗត្រូវធ្វើការប្រយុទ្ធគ្នាដើម្បីដណ្តើមពិន្ទុពីគ្នាទៅវិញទៅមក។
ចាប់ពី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ ដល់ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៤ អ្នកកម្សាន្ដទាំងអស់គ្នាគ្រាន់តែចំណាយដូចខាង ក្រោមនឹង ទទួលបាន៖
១.ចំណាយ ៤០០AK Gold ទទួលបាន
Titan Dual Blade(Melee) (៣០ថ្ងៃ)
២.ចំណាយ ៨០០AK Gold ទទួលបាន
Titan Power(Pistol) (៣០ថ្ងៃ)
៣.ចំណាយ ១២០០AK Gold ទទួលបាន
Titan Bazooka(Bazooka) (៣០ថ្ងៃ)
៤.ចំណាយ ១៦០០AK Gold ទទួលបាន
Titan’s Arm(Assault) (៣០ថ្ងៃ)
Blue Knight AN94(Assault)
នេះជាប្រភេទកាំភ្លើង AN94 ស៊េរីចាស់តែត្រូវបានកែប្រែជាថ្មីដោយបានបូកបន្ថែមលើកំលាំងបាញ់។
Red Knight QBU95(Sniper)
នេះជាប្រភេទកាំភ្លើង QBU95 ស៊េរីចាស់តែត្រូវបានកែប្រែជាថ្មីដោយបានបូកបន្ថែមលើកំរិតបាញ់ចំទិសដៅ។
Nom OnSorm(Melee)
ជាប្រភេទអាវុធខ្លីដែលមានរូបរាងជានំអន្សមខ្មែរ បង្កើតឡើងសម្រាប់វដូវកាលភ្ជុំបិណ្ឌនេះ។
Nom Koum(Grenade)
នេះជាគ្រាប់បែកថ្មីមានរាងជានំគមខ្មែរ បង្កើតឡើងសម្រាប់វដូវកាលភ្ជុំបិណ្ឌនេះ កំលាំងផ្ទុះខ្លាំង។
Kawai(Lighting Grenade)
នេះគឺជាគ្រាប់បែកពន្លឺថ្មីដែលអាចធ្វើអោយអ្នកមើលអ្វីមិនឃើញឡើយ ក្នុងរយៈពេល២-៣វិនាទី។