របៀប ​ចូល​ប្រកួត​នៅ​ ក្នុង Team Challenge Server

February 23, 2012

រាល់​អ្នក​កម្សាន្ត​ទាំង​អស់​ដែល​បាន​បង្កើត​ Clan រួច​ហើយ​ អាច​ចូល​រួម​ប្រកួត​នៅ​ក្នុង​ Team Challenge Server បាន​​ចាប់​ពី​ម៉ោង ១៣ ដល់​ម៉ោង១៨ ​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​ Team Challenge Server រួច​ហើយ​ជ្រើស​រើស​ Channel ណាមួយ​ ។​ សូម​មើល​រូប​ខាង​ក្រោម៖

បន្ទាប់​មក​ Captain ចុច​បង្កើត​លើ​ ពេល​នោះ​វា​នឹង​បង្ហាញ​រូប​ដូច​ខាង​ក្រោម៖

អ្នកកម្សាន្តអាចបង្កើត Room និងអាចផ្លាស់ប្តូរនូវពត៌មានមូយចំនួនដូចខាងក្រោម៖

  • Mode: អាចជ្រើសរើស Ghost ឬក៏ Explosion Mode
  • Map: នឹងធ្វើការ Random ដោយស័យប្រវត្តិ
  • Player Limitation: អាចជ្រើសរើសចំនួន ៥ ឬក៏ ៨នាក់
  • Weapon Limitation: នឹងជ្រើសរើសជា Conventional ដោយស្វ័យប្រវត្តិ

ក្រោយ​ពី​បាន​បង្កើត​ Room រួច​​គឺ​មាន​តែ​សមាជិក​ Clan របស់​អ្នក​ប៉ុណ្ណោះ​ទើប​បាន​អាចចូល​បាន។ នៅ​ពេល​ដែល​សមាជិក Clan ចូល​មក​គ្រប់​ចំនួន​​ហើយត្រូវ​ចុច​ Ready ទាំងអស់​គ្នា បន្ទាប់​មក​អ្នក​ដែរ​ជា Room Owner ត្រូវ​ធ្វើ​ការ​ចុច Ready ដើម្បី​​ធ្វើ​ការ​​ស្វែង​រក និង​រង់​ចាំ​ Clan ដ៏ទៃ​ទៀត​បាន​​បង្កើត​ Room ដែល​សមាជិក និង Mode ត្រូវគ្នាជាមួយនឹង Room របស់ខ្លួននោះ​ System នឹង​ធ្វើការ​ចាប់​គូប្រកួតតែ​ម្តង។

បញ្ជាក់៖ Captain ឬ​សមាជិក Clan ត្រូវ​បញ្ចូល​ Silver ទៅ​ក្នុង Bank Account លើសពី​ ៥០០០ Silver ទើប​អាច​បង្កើត​ Room បានដោយក្នុង​មួយ​ប្រកួត​ត្រូវចំណាយអស់​ ១០០០ Silver សម្រាប់​តួអង្គ​ម្នាក់ៗ​។ ដើម្បី​អាច​បញ្ចូល Silver ទៅ​ក្នុង Bank Account របស់ Clan បាន​គឺ​តំរូវ​អោយ​ចុច​លើ Team រួច​ជ្រើស​យក Clan Donation​ និង​បញ្ចូល​ចំនួន Silver ជា​ការ​ស្រេច។