ដើម្បីចូលរួមប្រកួតក្នុង Team Challenge Server បាន អ្នកចូលរួមកម្សាន្តទាំងអស់ត្រូវបង្កើត Clan ជាមុនសិន ដូច្នេះដំបូងអ្នកត្រូវចូលទៅក្នុង AK Online បន្ទាប់មក ចុចទៅលើពាក្យថា Clan ដែលនៅក្នុង Lobby ផ្នែកខាងស្តាំ រួចដាក់លេខសម្ងាត់ដើម្បីLog ចូលទៅក្នុង Website Team Challenge ពេលនោះវានឹងបង្ហាញ់រូបភាពដូចខាងក្រោម៖
សូមដាក់លេខសម្ងាត់សម្រាប់ចូលទៅកាន់ Website Team Challenge Server បន្ទាប់មកចុចលើពាក្យថា Saving ជាការស្រេច។ ក្រោយពីបានកំណត់លេខសម្ងាត់រួច អ្នកគ្រាន់ចូលទៅកាន់ Website Team Challenge Sever ដើម្បីធ្វើការបង្កើត Clan។ ដំបូងអ្នកត្រូវចូលទៅកាន់Website AK Online ដែលមាន Address : ak.sabay.com.kh បន្ទាប់មកចុចលើ Team Challenge នោះអ្នកនឹងទៅដល់ទំព័រមួយទៀតដែលមានរូបដូចខាងក្រោម៖
លុះដល់ Team Challenge website នៅផ្នែកខាងឆ្វេងដៃរបស់អ្នកគឺសម្រាប់ឲ្យអ្នកបញ្ជូល Account របស់អ្នក និងលេខសម្ងាត់ដែលអ្នកបានដាក់នៅក្នុង AK Online ទើបអាចចូលទៅខាងក្នុងដើម្បីធ្វើការបង្កើត Clan បាន។ សូមមើលរូបភាពខាងក្រោម៖
នៅក្នុង Area គឺតម្រូវឲ្យអ្នកជ្រើសយក Tournament of Champion បន្ទាប់មកបញ្ចូល Account និងលេខសម្ងាត់(លេខសម្ងាត់ដែលអ្នកបានដាក់នៅក្នុង Team នៃ AK Online) របស់អ្នកចូលទៅក្នុង រួចហើយអ្នកត្រូវបំពេញពាក្យទៅតាមរូបដែលគេបានបង្ហាញ ចូលទៅក្នុង Cert ឲ្យបានត្រឹមត្រូវ ទើបចុចលើ Login ដើម្បីចូលទៅបង្កើត Clan ។ នៅពេលដែលអ្នកបានចូលទៅដល់ខាងក្នុងនោះនឹងបង្ហាញដូចខាងក្រោម៖
លុះមកដល់ផ្នែកខាងក្នុង ដើម្បីបង្កើត Clan អ្នកត្រូវចុចទៅលើពាក្យថា Create បន្ទាប់មកបំពេញបែបបទដូចខាងក្រោម៖
នៅក្នុង Name គឺសម្រាប់អ្នកដាក់ឈ្មោះ Clan បន្ទាប់មកបញ្ចូលព័ត៌មានផ្សេងៗសម្រាប់ឲ្យសមាជិករបស់អ្នកអាន រួចចុចលើពាក្យ Submit ដើម្បីបង្កើត Clan។ ក្រោយពីអ្នកបានបង្កើត Clan រួចរាល់ហើយ ខាងក្រោមនេះគឺជាមុខងារផ្សេងៗសម្រាប់គ្រប់ទៅលើ Clan របស់អ្នក ប៉ុន្តែមានតែ Captain (អ្នកដែលបង្កើត Clan)ប៉ុណ្ណោះទើបមានសិទ្ធក្នុងការកែប្រែ។
1- Change Announcement គឺមានតួនាទីក្នុងការប្តូរ ឬកែប្រែនូវសេចក្តីប្រកាសផ្សេងៗនៅក្នុង Clan
2- Change Declaration គឺមានតួនាទីក្នុងការប្តូរ ឬកែប្រែនូវសេចក្តីប្រកាសទូទៅនៅក្នុង Clan
3- Process គឺមានតួនាទីក្នុងការទទួលយកសមាជិកចូលទៅក្នុង Clan របស់អ្នក នៅពេលដែលគេស្នើសុំ
4- Kick គឺមានតួនាទីក្នុងការបណ្តេញសមាជិកណាមួយនៅក្នុង Clan ដែលអ្នកមិនពេញចិត្ត
5- Job Mgmt កំណត់តួនាទី ឬដំឡើងឋានៈសមាជិកក្នុង Clan (មានតែ Captain ប៉ុណ្ណោះដែលមានសិទ្ធ)
6-Change Join Cond មានតួនាទីក្នុងការបន្ថែមសមាជិក Clan របស់ខ្លួន
7-Consign Capt មានតួនាទីក្នុងការផ្លាស់ប្តូរ Captain
8- Set Admin Pass មានតួនាទីក្នុងការកំណត់ ឬផ្លាស់ប្តូរលេខសម្ងាត់ Admin