នឹកHero ណាស់មែនទេ? ចង់បានHero ត្រឡប់ទៅវិញណាស់ត្រូវអត់? ហើយធ្លាប់សន្យានឹងខ្លួនឯងថាថាបើថ្ងៃណាមួយបានHero ដែលខ្លួនស្រលាញ់ត្រឡប់ទៅវិញប្ដេជ្ញាចិត្តថានឹងមិនប្រើHack ទៀតទេទាំងនេះជាអារម្មណ៍ពិតរបស់អ្នកកម្សាន្តមួយចំនួនដែលធ្លាប់បានប្រើប្រាស់Hack ហើយតួអង្គរបស់ពួកគាត់ត្រូវបានBanned ដោយSystem។
ឥឡូវនេះអ្វីដែលអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ នៅថ្ងៃទី១០ ខែមេសាខាងមុខសេវាកម្សាន្តAK2នឹងធ្វើការដោះលែងនូវរាល់Account ទាំងអស់ដែលធ្លាប់បានBanned ដើម្បីឱ្យអ្នកកម្សាន្តទទួលបានតួអង្គរបស់ខ្លួនត្រឡប់មកវិញហើយរីករាយកម្សាន្តក្នុងឱកាសឆ្នាំថ្មី។
តែទោះបីជាយ៉ាងនេះក៏ដោយចាប់ពី ថ្ងៃទី១៣ ខែមេសា នេះតទៅសម្រាប់អ្នកដែលនៅតែបន្ដប្រើប្រាស់Hack នោះ System នឹងធ្វើការBan នូវគណនី(Account) របស់គាត់រយៈពេល៣០ថ្ងៃ។ដូច្នេះសង្ឃឹមថាអ្នកដែលទទួលបានHero ត្រឡប់ទៅវិញនឹងទទួលស្គាល់កំហុសហើយឈប់ប្រើប្រាស់Hackបន្ដទៀត។ យើងទាំងអស់គ្នាត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជាមួយHack នឹងបន្ដរីករាយកម្សាន្តជាមួយសម្ថភាពពិតនឹងកម្សាន្តដោយស្មើភាពគ្នា។